» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 149 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095064 នាក់

អភិបាលខេត្ត​ស្ទឹងត្រែង ទើប​ភ្ញាក់រ​ឮ​ក​ប្រកាស​តាមរក​មុខ​ជន​កាប់​ឈើទាល​ក្នុងព្រៃ​ឡង់​តែមិនដឹងរកឃើញឬអត់?


​ស្ទឹងត្រែង​៖ លោក សរ សុ​ពុ​ត្រា អភិបាល​ស្ទឹងត្រែង កំពុង​តាមរក​មុខ​ក្រុម​ជន​កាប់រំលំ​ឈើទាល​ធំៗ​នៅ​ដែនជម្រកសត្វព្រៃ​-​ព្រៃ​ឡង់ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​ទាល់ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។ ការប្រកាស​របស់​ចៅហ្វាយខេត្ត​ស្ទឹងត្រែង​បានកើត​ឡើង​ប​ន្ឋា​ប់​ពី​ឧក្រឹដ្ឋជន​ព្រៃឈើ​បាន​កាត់​អា​ជ្រៀក​ដើមឈើ អារ​ជា​គ្រឿងផ្ទះ ជា​ប្រភេទ​ឈើទាល ចំនួន​សរុប​៥៦​គល់​រួច​បាត់ទៅហើយ​។a timber sarith

ក្នុងនោះ​អា​រំលំ​ថ្មី​មាន​ចំនួន​៤៩​គល់ និង​អារ​ចាស់​មាន​ចំនួន​៧​គល់​។ ឈើ​ទាំងនោះ មាន​អង្កា​ត់​ផ្ជិ​ត​ចាប់​៤០​សង​ទី​ម៉​ត្រែ ទៅ​១០០​សង់ទីម៉ែត្រ ក្នុង​ប្រភេទ​ដើមឈើ​នីមួយៗ​ដែល​គេ​គិតថា​មាន​អាយុ​មិនតិចជាង​៤០​ឆ្នាំ​ទេ​។ ឈើ​អា​ច្រៀក​ខាងលើនេះ គឺជា​ដើមឈើ​ច្បោះ​ជ័រ​របស់​ភូមិ ហើយ​ទីតាំង​នោះ​មាន​ចំការ​ចាស់​ព័ទ្ធជុំវិញ ហើយ​មាន​ដាក់​ឈើ​បាញ់ថ្នាំ​សម្គាល់ គ្រោង​កាប់​រុករាន​ដីព្រៃ​។​​សេចក្តីសន្និដ្ឋាន​របស់​ក្រុមការងារ​ខេត្ត​បានចាត់ទុក ករណី​ខាងលើនេះ​ជា​ករណី​កាប់រំលំ អារច្រៀក​ឈើ បន្ទាប់មក​កាប់​រុករាន​ទន្ទ្រាន​យក​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ​។​

​លោក​អភិបាលខេត្ត​ស្ទឹងត្រែងបានលើកឡើង​ដូច្នេះ​ថា «​អ្នក​ល្មើស និង​បក្ខពួក នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ នៅពេលដែល​ការស្រាវជ្រាវ​វែកមុខ​ឃើញ​»​។​​ឈើ​ធំៗ ដែល​គេ​លួច​កាត់​រំលំ​នេះ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ​ភូមិ​ទាល់ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​​ប្រជាពលរដ្ឋ​និយាយថា​ករណីនេះ​មុននឹង​ធើ​ឈ្មួញ​គេ​គួរ​ពិនិត្យ លោក ស្រេង ជា​ហេង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក ទូច វិចិត្រ នាយក​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ លោក នួន ពិសី នាយ​យក​រង​ដែន និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដឹកនាំ​ដោយ លោក សន សារឿន អភិបាល​នៃ​គណៈ​អភិបាលស្រុក ថា​តើ​អស់លោក​ហ្នឹង​ធើ​ការងារ​ស្អី​បាន​បណ្តោយ​ឲ្យ​មាន​បទល្មើស​កើតឡើង​ទ្រង់ទ្រាយ​ធំ​ក្នុង​ដែន​សម​ត្ត​កិច្ច​ខ្លួន​ចឹ​ង​បាន​?​។​

​សូមបញ្ជាក់ថា​ក្រសួងបរិស្ថាន​បាន​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្តស្ទឹងត្រែង ទាក់ទង​នឹង​ករណី​ការផ្សាយ​ព័ត៌មាន​នៅលើ Facebook Page ដែលមាន​ឈ្មោះ (RFA Khmer) និង ក្រោម​ចំណងជើង “​សកម្មជន​ការពារ ព្រៃឈើ​ខេត្តស្ទឹងត្រែង ចោទ​មន្ត្រី​បរិស្ថាន​ថា ពុករលួយ បើកដៃ​ឲ្យ​ជនល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​អនាធិបតេយ្យ​”​។​បានន័យថា​មិន​ទទួលស្គាល់​ចំណុចខ្សោយ​ក្នុងការ​ការពារ​ព្រៃឈើ​ទេ​៕a timber sarith1 a timber sarith2 a timber sarith3 
​