» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3297 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099064 នាក់

តំបន់​ស្វយ័ត Greenland បង្ហាញ​ជំហរ​សហការ​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ លើ​វិស័យ​ការពារជាតិ​និង​រុករក​រ៉ែ​

 


​ដា​ណឺ​ម៉ាក​៖ កាលពី​ថ្ងៃ​ចន្ទ ទី​១៣ ខែមករា មេដឹកនាំ​តំបន់​ស្វយ័ត Greenland លោ​កមូត អ៊ី​ហ្គេ​ដ (Mute Egede) បានបង្ហាញ​ជំហរ​ត្រៀម​សហការ​ជាមួយ​សហរដ្ឋ​អាម៉េរិក លើ​វិស័យ​ការពារជាតិ​និង​ការរុករក​រ៉ែ ប៉ុន្តែ​ត្រូវ​ស្ថិតក្រោម​លក្ខខណ្ឌ​ជា​តម្រូវការ​របស់​ពល​រដ្ឋ​ក្នុង​តំបន់ ។​ការឆ្លើយតប​នេះ​បន្ទាប់ពី​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​របស់​អាម៉េរិក លោក​ដូ​ណា​ល់​ត្រាំ កាលពី​សប្តាហ៍​មុន​បានបង្ហាញ​ចំណាប់អារម្មណ៍​ចង់​ដាក់បញ្ចូល​តំបន់ Greenland ធើ្វ​ជា​ទឹកដី​របស់​សហរដ្ឋ​អាម៉េរិក​តាមរយៈ​ទិញ​ឬ​ប្រើ​កម្លាំង​។a grean land 

​លោក​ដូ​ណា​ល់​ត្រាំ បានបង្ហាញ​ផែន​ការចង់​ទិញយក​តំបន់ Greenland ដោយបាន​ចាត់ទុក​ការគ្រប់គ្រង​តំបន់​ស្វយ័ត​មួយ​នេះ​ថា ជា​រឿង​ដ៏​សំខាន់​សម្រាប់​អនាគត​សន្តិសុខ​ជាតិ​របស់​អាម៉េរិក និង​ឱកាស​សក្ដានុពល​សេដ្ឋកិច្ច ដែល​នឹង​ទទួលបាន​ពី​កំណប់​ធនធាន​រ៉ែ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ធានា​ការប្រកួតប្រជែង​របស់​អាម៉េរិក​ជាមួយ​ប្រទេស​មហាអំណាច​ដទៃ​។

​ជុំវិញ​នឹង​រឿងនេះ មេដឹកនាំ​តំបន់ Greenland លោ​កមូត អ៊ី​ហ្គេ​ដ បាន​និយាយថា រដ្ឋបាល​របស់លោក កំពុង​រក​មធ្យោបាយ​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋ​អាម៉េរិក និង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ចាប់ផ្តើម​កិច្ចសន្ទនា​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់លោក​ដូ​ណា​ល់​ត្រាំ ដែល​គ្រោង​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី ២០ ខែមករា​ខាងមុខ​។ ទោះជា​យ៉ាងណាក្តី លោក​បាន​សង្កត់ធ្ងន់ថា រាល់​លក្ខខណ្ឌ​កិច្ចសហប្រតិបត្តិការ​នា​នា​ជាមួយ​អាម៉េរិក នឹង​ធើ្វ​ឡើង​ស្របទៅតាម​ការឯកភាព​គ្នា​របស់​អាជ្ញាធរ Greenland ដើម្បី​ធានា​ដល់​ការបម្រើ​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ជា​ម្ចាស់​ស្រុក​។

​នៅពេល​អ្នកកាសែត​សួរនាំ​អំពី​ផែនការ​បង្កើន​វត្តមាន​យោធា​អាម៉េរិក​នៅ​តំបន់ Greenland របស់លោក​ដូ​ណា​ល់​ត្រាំ លោក​អ៊ី​ហ្គេ​ដ បាន​បញ្ជាក់ថា "​ឯករាជ្យភាព​របស់ Greenland គឺជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ពលរដ្ឋ Greenland ដូច្នេះ​មានតែ​រដ្ឋបាល Greenland ប៉ុណ្ណោះ ដែល​អាច​ធើ្វ​ការសម្រេចចិត្ត​ចំពោះ​ការព្រមព្រៀង​នានា​ជាមួយ​សហរដ្ឋ​អាម៉េរិក​"​។

​ពាក់ព័ន្ធ​នឹង​សារ​ព្រមាន​របស់លោក​ដូ​ណា​ល់​ត្រាំ ចំពោះ​លទ្ធភាព​របស់​រដ្ឋាភិបាល​អាម៉េរិក ក្នុងការ​ប្រើប្រាស់​វិធីសាស្ត្រ​យោធា និង​ការគាបសង្កត់​ផ្នែក​សេដ្ឋកិច្ច ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋបាល Greenland បោះបង់​ការគ្រប់គ្រង​មកឱ្យ​សហរដ្ឋ​អាម៉េរិក​នោះ ត្រូវ​លោក​អ៊ី​ហ្គេ​ដ និយាយថា អ្នកនយោបាយ Greenland ពិតជា​មានការ​ភ្ញាក់ផ្អើល​ខ្លាំង នៅពេលដែល​បានលឺ​ព័ត៌មាន​មួយ​នេះ ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ អនាគត​អនុ​ប្រធានាធិបតី​អាម៉េរិក លោក​ជេ​ឌី វែ​នស៍ (JD Vance) បាន​បញ្ជាក់ថា អាម៉េរិក​គ្មាន​ចំណាប់អារម្មណ៍​ប្រើប្រាស់​ធ​ម្យោ​បាយ​យោធា​នោះឡើយ ហើយ​អ្វីដែល​លោក​ចង់ឃើញ​នោះ គឺ​ការបង្កើន​សហប្រតិបត្តិ​រវាង​អាម៉េរិក​និង Greenland ៕​ប្រភព​៖ Reuters Connecta grean land1 a grean land2 

​