» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3597 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099364 នាក់

សកម្មជន​ប្រជាធិបតេយ្យ​ក្នុងប្រទេស​ចិន​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ​ស៊ើបអង្កេត​ការបង្ក្រាប​ចលនា​ប្រជាធិបតេយ្យ​នៅ​ទីលាន​ធាន​អាន​ម៉េ​ន​កាលពី​៣០​ឆ្នាំមុន​!

 

​ចិន​៖ សកម្មជន​ចិន​ជាង ២០​នាក់ ដែល​ភាគច្រើន​ក្មេងៗ​ដែល​អាចជា​កូនចៅ​អ្នក​ដែល​ចូលរួម​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​ទីលាន ធាន​អា​ម៉េ​ន នៅ​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​នេះ បាន​អំពាវនាវ​អង្គភាព សិទ្ធិមនុស្ស​កំពូល​រប​ស់ អង្គការសហប្រជាជាតិ​ឲ្យ ធ្វើការ​ស៊ើបអង្កេត ចំពោះ​ការបង្ក្រាប​លើ​អ្នក​តវ៉ា​ដោយ​អាជ្ញាធរ​ចិន កាលពី​៣០​ឆ្នាំមុន​។​a china anmen 

​លោក Wang Dan និង​មនុស្ស​២១​នាក់​ផ្សេងទៀត ដែល​គាំទ្រ​ដោយ​ក្រុម​ការពារ​សិទ្ធិមនុស្ស​ចិន បាន​និយាយថា ខ្លួន​ទើបបាន​បញ្ជូន​ពាក្យបណ្ដឹង ទៅ​ឲ្យ​កិច្ច​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែលជា​វេទិកា​នៅ​ទីក្រុង​ហ្សឺ​ណែវ​មួយ ដែល​បើក​អង្គប្រជុំ រយៈពេល​៣​សប្ដាហ៍ នៅ​ថ្ងៃទី​២៤ ខែមិថុនា​ខាងមុខនេះ​។ នៅក្នុង​សេចក្តីថ្លែងការណ៍ បាន​និយាយ ថា “​យើង​ស្នើ​ឲ្យ​ក្រុមប្រឹក្សា សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ស៊ើបអង្កេត​ការរំលោភ បំពាន​សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​ធ្ងន់ធ្ងរ ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​ចិន នៅក្នុង​អំឡុង​ធ្វើ​ប្រតិបត្តិការ វាយប្រហារ​ដោយ​យោធា ទៅលើ​ការតវ៉ា​ដោយ​សន្តិវិធី​”​។

​សូមបញ្ជាក់ថា​៖​នៅ​ថ្ងៃទី​៣​មិថុនា កាលពី ៣០​ឆ្នាំមុន រដ្ឋាភិបាល​ចិន​បានធ្វើការ​សម្រេចចិត្ត​បង្ក្រាប​ទៅលើ​ក្រុមនិស្សិត​ដែល​ដឹកនាំ​ការតវ៉ា ដើម្បី​ឲ្យ​មាន​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ចិន​។ រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​ចិន​មិនដែល​បាន​បញ្ចេញ​តួលេខ​ពី​ចំនួន​អ្នកស្លាប់ និង​របួស នៃ​ការបង្ក្រាប​របស់ខ្លួន​ឡើយ​បើទោះជា​មានការ​ប៉ាន់ប្រមាណ​ថា មាន​និស្សិត រហូតដល់​ម៉ឺន​នាក់ បាន​ស្លាប់​នៅក្នុង​ការបង្ក្រាប​ដោយ​យោធា​នោះ​។​

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច លោក​ម៉ៃ​ប៉ុ​ម​ពី​អូ​( Mike Pompeo)​កាលពី​ថ្ងៃទី​៣​មិថុនា បានស្នើ​ឲ្យ​រដ្ឋ​ភិ​បាល​ក្រុង​ប៉េកាំង​ធ្វើការ​ប្រារព្ធ​ខួប​នៃ​ការបង្ក្រាប​នោះ ដោយ​ធ្វើការ​ដោះលែង​អ្នកទោស​ទាំងអស់ ដែល​បាន​តស៊ូ​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន​។​
ស្ថានទូត​ចិន​នៅ​អាមេរិក​បានចេញ​សេចក្តីប្រកាស ដោយបាន​បញ្ជាក់ថា ការ​ថ្លែង​របស់​រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច Mike Pompeo ធ្វើឡើង​ដោយ​ការ​លំអៀង និង​ក្រអឺតក្រទម និង​បាន​ជ្រៀត​ជ្រែង​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​ចិន​អួតថា​៖ “​សិទ្ធិមនុស្ស​ចិន​គឺ​ស្ថិតក្នុង​ពេលវេលា​ល្អ​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​”​។​

​ទាក់ទង​និង​ករណី​យ៍​បង្ក្រាប​ប្រជាជន​ខ្លួនឯង​នេះ​រដ្ឋមន្ដ្រី​ការពារជាតិ​នៃ​ប្រទេស​ចិន លោក​វ៉េ​ហ្វេ​ង​ហេ​(Wei Fenghe) បាន​ថ្លែង​ការពារ​វិធានការ បង្ក្រាប​អំពើ​បះបោរ​ទៅលើ​ក្រុមនិស្សិត​នៅ​ទៀន​អាន​មិន​កាលពី​ឆ្នាំ​១៩៨៩ ថា ជាការ​អនុវត្ត​វិធានការ​ទាន់ពេលវេលា​និង​ត្រឹមត្រូវ​។ ការបង្ក្រាប​នៅ​ថ្ងៃទី​៣​និង ទី​៤​មិថុនា ឆ្នាំ​១៩៨៩ គឺ​​នៅពេល​មុន​នោះ​រយៈពេល​បង្ក្រាប​ចំនួន​៦​សប្ដាហ៍​និស្សិត​ចិន​រាប់ ម៉ឺន​នាក់​បាន​ទៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ទៀន​អាន​មិន​នៃ​ទីក្រុង​ប៉េកាំង​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កុម្មុយនីស្ដ​ចិន​កែទម្រង់​ការដឹកនាំ​ប្រទេស​។​ប៉ុន្ដែ​រដ្ឋាភិបាល​ចិន​នៅពេលនោះ​ចាត់ទុក​ក្រុមនិស្សិត​ថា​កំពុង​ធ្វើ​បដិវត្តន៍​ផ្ដួលរំលំ​រដ្ឋា​ភី​បាល​ទៅវិញ​ហើយក៏​ត្រូវ​បង្ក្រាប​យ៉ាង​ឃោរឃៅ​។

ការបង្ក្រាប​នៅពេលនោះ​គឺ​ប្រើប្រាស់​រថក្រោះ បរ​កិន​បាតុករ​ទៀតផង បណ្ដាលឱ្យ​បាតុករ​ជាង​មួយ​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​៣ ទី​៤​មិថុនា ដែល​គិត​មកដល់​ឆ្នាំនេះ​គឺមាន​រយៈពេល​៣០​ឆ្នាំ​។ សូមបញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ មុនពេល​ខួប​នៃ​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​លើ​ហ្វូង​និស្សិត​ចិន​ចូលមក ទីក្រុង​ប៉េកាំង​តែ​តែ​ធ្វើ​ការដាក់កំហិត​ទៅលើ​ប្រជាជន​ខ្លួន ដោយ​មិន​ឲ្យ​មានការ​ជួបជុំ ឬ​ធ្វើ​ខួប​រំលឹក​ជា​សាធារណៈ​នៅក្នុង​ប្រទេស​ចិន​ឡើយ​។​a china anmen a china anmen2  

​