» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1203 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120879 នាក់

ប្រធាន​គ​.​ស​.​ព​.​ស​ជម្រុញ​ក្រុមការងារ​ព័ត៌មាន​និង​សាធារណមតិ​គ្រ​ប់ក​ម្រឹត​ក្នុង​ខេត្តកណ្តាល ឱ្យ​ខំធ្វើការ​ងារ​គ្រប់គ្រង​ពត៍​មាន​


​ភ្នំពេញ ៖ លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​ព័ត៌មាន​និង​សាធារណមតិ (​គ​.​ស​.​ព​.​ស​.)​ដែលមាន​ក្រសួង​ពត៍​មាន​អ្នក​ភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​និង​អង្គភាព​ប្រតិកម្ម​រហ​ស័​ជា​ស្ថាប​ន័​ចំណុះ បាន​ជម្រុញ​ដល់​ក្រុមការងារ​ទទួលបន្ទុក​ព័ត៌មាន​គ្រប់​កម្រិត​ពី​ថ្នាក់​ខេត្ត ដល់​ឃុំ​សង្កាត់​ត្រូវ​រួបរួមគ្នា​បំពេញភារកិច្ច​របស់ខ្លួន ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ប្តេជ្ញា​ការពារ​និង​ថែរក្សា​សុខសន្តិភាព​ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស​។a svay reun3 

ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្ដីពី “​ការពង្រឹង​ការងារ​ព័ត៌មាន​និង​សាធារណមតិ​” នៅ​ខេត្តកណ្ដាល នា​រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២៥​លោក​ប្រធាន​គស​ពស បាន​បញ្ជាក់ថា ការថែរក្សា​បាន​នូវ​សុខ សន្តិភាព ស្ថិរភាព​នយោបាយ គឺ​ចាំបាច់​ទាមទារ​នូវ​ឆន្ទៈ​និង​សកម្មភាព​រួមគ្នា​ជា​ធ្លុង​មួយ និង​ត្រូវ​បន្ត​អនុវត្ត​នូវ «​គោលការណ៍​កម្លាំង​សរុប និង​មធ្យោបាយ​សរុប​» ដែលជា​គ្រឹះ​នៃ​ការពង្រឹង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង ក្នុងការ​បំពេញភារកិច្ច លើ​ការងារ​គ្រប់គ្រង​ព័ត៌មាន​និង​សតិអារម្មណ៍​របស់​សាធារណជន ដើម្បី​ធានា​ឱ្យបាន​នូវ​ប្រក្រតីភាព ប្រសិទ្ធភាព និង​និរន្តរភាព​នៃ​ការងារ និង​ជា​កត្តា​កំណត់​ជោគជ័យ និង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិត បាន​លឿន​រហ័ស និង​ទាន់ពេលវេលា បន្សាប​ទៅលើ​ព័ត៌មាន​ក្លែងក្លាយ ដែល​បាននិងកំពុង​ជះឥទ្ធិពល​ដល់​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។​

​ក្នុង​វគ្គ​បណ្តុះបណ្តាល​រយៈពេល​មួយថ្ងៃ មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្ដាល ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ឯកឧត្តម ទិ​ត សុធា រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ក្រុមការងារ​ព័ត៌មាន​និង​សាធារណមតិ ក្រុមយុវជន​និង​សកម្មជន និង​មន្ត្រី​ព័ត៌មាន​ទាំងអស់​ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​មូលដ្ឋាន​នៃ​ខេត្តកណ្ដាល សរុប​ចំនួន​ប្រមាណ​ជិត​៥០០​នាក់​។​
​លោ​កម​ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា

​បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមកនេះ ក្នុង​ក្របខ័ណ្ឌ​នៃ​ការអនុវត្ត​យន្តការ​សម្របសម្រួល ដើម្បី​ធានា​ប្រក្រតីភាព ប្រសិទ្ធភាព និង​និរន្តរភាព​ការងារ គ​.​ស​.​ព​.​ស​. បាន​សហការ​រៀបចំ​ដាក់ឱ្យ​ដំណើរការ​នូវ​ក្រុមការងារ​ព័ត៌មាន​និង​សាធារណមតិ​ដែលមាន​សមាសភាព មន្ត្រី​៥​រូប​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​ទាំង​២៥ ដែល​ក្រុមមន្ត្រី​៥​រូប ដើរតួ​នា​តី​ដ៏​សំខាន់​ជា​សេនាធិការ​បន្ថែម​ដល់​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់​លើ​ការងារ​ព័ត៌មាន​និង​សាធារណមតិ​។ លោក​ទេសរដ្ឋមន្ត្រី​ប្រធាន​ក៏បាន​គូស​រំលេច​ថា នៅ​ដើមឆ្នាំ​២០២៥​នេះ ព័ត៌មាន​ក្លែងក្លាយ​បាន​រីក​រាលដាល​កាន់តែខ្លាំង និង​កាន់តែ​ស្មុគស្មាញ ជាពិសេស​គឺ​ចេញពី​ក្រុម​រក​កម្រៃ​តាម​អន​ឡាញ (MMO) ដែល​ទាមទារ​ឲ្យ​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​កាន់តែខ្លាំង​លើ​ការងារ​គ្រប់គ្រង​សាធារណមតិ​នេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រ​ធា​(​គ​.​ស​.​ព​.​ស​.)​បាន​បញ្ជាក់ថា គោលបំណង​ដ៏​សំខាន់​នៃ​វគ្គ​បណ្តុះបណ្តាល​ថ្ងៃនេះ គឺ​ការរៀបចំ​របៀបរបប​ការងារ​ឱ្យស្រប​តាម​ស្មារតី​នៃ​អនុក្រឹត្យ​ស្តីពី​ការប្រព្រឹត្តទៅ​របស់ គ​.​ស​.​ព​.​ស​. ដែល​ទើប​ត្រូវបាន​កែសម្រួល​ថ្មី រួម​នឹង​ការស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម និង​ពង្រឹងសមត្ថភាព​មន្ត្រី​ដែល​កាន់​ការងារ​ព័ត៌មាន​និង​សាធារណមតិ​, ដោយ​អនុវត្តតាម​អភិក្រម​បុ​រេ​សកម្ម (Pro-active Approach) ក៏ដូចជា​ការ​ចងក្រង​បណ្តាញ​ធ្វើ​ការងារ​ឱ្យមាន​លក្ខណៈ​ជា​ប្រព័ន្ធ​តួអង្គ​តែមួយ​ស្របតាម​គោលការណ៍​នៃ​ការប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ពិត ព័ត៌មាន​ច្បាស់ការ មាន​ប្រភព​ច្បាស់លាស់ ឆ្លើយតប​និង​បន្សាប​ព័ត៌មាន​ក្លែងក្លាយ និង​បង្កើន​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយៈ​យន្តការ​បង្ហោះ ផ្សព្វផ្សាយ និង​ការឆ្លើយតប​ព័ត៌មាន​បាន​លឿន រហ័ស និង​ទាន់ពេលវេលា​៕a svay reun2 a svay reun
​