» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3113 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098880 នាក់

បន្ទាប់ពីបាញ់ខុសឡាននៅកអណ្តើកសមត្តកិច្ចបង្ក្រាបបានឧក្រឹដ្ឋជនចាប់ជម្រឹតនៅក្រុងបាវិតស្វាយរៀង

ស្វាយរៀង​៖​ហ្វេ​ស​ប៊ុ​ក​របស់​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃទី​២៩ ធ្នូ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ធ្នូ ឆ្នាំ​២០២៤ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បានទទួល​បណ្តឹង​ពី​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​នៅក្នុង​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។ ករណី​ចាប់ជំរិត​ដែល​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ CHEN YITONG ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បាន​បង្កឡើង​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយក្រុម​ជិះ​រថយន្ត​ម៉ាក​ស្តា​រិច ពណ៌​ស និង​មិន​ស្គាល់​ផ្លាកលេខ​។​a gang bavet 

​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១២ រសៀល ទើប​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រកឃើញថា ជនរងគ្រោះ​ខាងលើ​ត្រូវបាន​ក្រុម​ជនសង្ស័យ​បង្ខាំង​ចាក់សោរ​ទុក​នៅក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ខេត្តស្វាយរៀង​។ ក្រោយពី​បាន​រកឃើញ​កន្លែង​ឃុំឃាំង​ជនរងគ្រោះ ទើប​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​១២​នាក់ ដែល​សុទ្ធសឹង​ជា​ជនជាតិ​វៀតណាម​។​

ជនរងគ្រោះ​ខាងលើ​ត្រូវបាន​ក្រុម​ជនសង្ស័យ​បង្ខាំង​ចាក់សោរ​ទុក​នៅក្នុង​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​តា​ពៅ សង្កាត់​បាវិត ខេត្តស្វាយរៀង និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ១២​នាក់ រួមមាន​៖ ទី​១.​ឈ្មោះ ហឿ ង៉ុ​កថា​ម ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិ​វៀតណាម ទី​២.​ឈ្មោះ ឡាំ ធី ញឺ​វិ​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ទី​៣.​ឈ្មោះ ង្វៀង ទ្រី​ដាក ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​វៀតណាម ទី​៤.​ឈ្មោះ ង្វៀង ហ្វា​ន​លឺ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម ទី​៥.​ឈ្មោះ ហ្វៀ​ង វ៉ាន់​ថាំង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិ​វៀតណាម​។​

​ទី​៦.​ឈ្មោះ ហ្វា​ម វ៉ាន់​ទូ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​វៀតណាម ទី​៧.​ឈ្មោះ ដាវ ត្រុ​ង​ហៀវ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​វៀតណាម ទី​៨.​ឈ្មោះ ឡ ឌឹ​ក​ទន់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​វៀតណាម ទី​៩.​ឈ្មោះ ង្វៀង យី​គឿង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​វៀតណាម ទី​១០.​ឈ្មោះ ង្វៀង វ៉ាន់​ហ័ង ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ​វៀតណាម ទី​១១.​ឈ្មោះ ហ្វា​ម វឹង​វៀក ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម និង​ទី​១២.​ឈ្មោះ ងរ វ៉ាន​ជាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម​។​


​គួរ​បញ្ជាក់ថា មុននឹង​ចាប់បាន​ក្រុម​ចាប់ជំរិត កម្លាំង​សមត្ថកិច្ច​បាន​បំផ្ទុះ​អាវុធ​ច្រឡំ​លើ​រថយន្ត​របស់​ពលរ​ដ្ឋ​នៅ​ចំណុច​ភូមិ ក​អណ្តើក ខេត្តព្រៃវែង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រងរបួស​កាល​ពីថ្ងៃ​សុក្រ ទី​២៧ ខែធ្នូ​។ តាម​សេចក្តីបំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​កាលពី​ថ្ងៃទី​២៨ ធ្នូ សមត្ថកិច្ច​បានទទួល​ស្គាល់​កំហុស​ចំពោះ​ការសម្រេចចិត្ត​បំផ្ទុះ​អាវុធ​លឿន​បែបនេះ និង​ថា រថយន្ត​ដែល​សមត្ថកិច្ច​សង្ស័យ​ជា​របស់​ក្រុម​ចាប់ជំរិត​មាន​រូបរាង​ដូចគ្នា និង​ថែមទាំង​មាន​បិទ​ស្ទិ​ក​គ័​រ​ខ្មៅ​ពេញ​មួយ​ជុំ​ឡាន​។

​ក្រុមគ្រួសារ​របស់​ជន​រងរបួស​បានបង្ហាញ​វីដេអូ និង​សារ​តាម​បណ្តាញ​សង្គម​ថា រថយន្ត​របស់​ពួកគេ​គឺ​កំពុង​ដឹក​កុមារ​ម្នាក់​បាក់ដៃ​ដើម្បី​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ​។ ចំណែក​ស្នងការដ្ឋាន​ន​គ​របាល​ខេត្តព្រៃវែង​បានបញ្ជាក់​នៅក្នុង​សេចក្តីបំភ្លឺ​របស់ខ្លួន​ថា ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត រាជធានី​ភ្នំពេញ និង​ថា នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នឹង​ចេញថ្លៃ​ព្យាបាល​ទាំងស្រុង រួមទាំង​សំណង​ផ្សេងៗ​ទៀត​។ ដោយឡែក ភាគី​រថយន្ត​រងគ្រោះ​ត្រូវបាន​នគរបាល​ខេត្តព្រៃវែង​រៀបចំ​សំណុំរឿង​ដើម្បី​ទាមទារ​សំណង​ផ្សេងៗ​តាម​នីតិវិធី​ច្បាប់​៕a gang bavet1 a gang bavet2 a gang bavet3 
​