
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2687 នាក់
ម្សិលមិញ 34475 នាក់
សរុប 21084213 នាក់
អាមេរិក៖ ប្រទេសកម្ពុជាជាប្រទេសលែងក្រហើយបន្ទាប់ពីអង្គការសហប្រជាជាតិ ឲ្យចាកចេញជាផ្លូវការ ពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category)។ការសម្រេចនេះធ្វើនៅក្នុងសម័យប្រជុំពេញ អង្គលើកទី៥៤ នៃមហាសន្និបាតអ.ស.ប នាវេលាព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុម័តជាឯកច្ឆ័ន ឱ្យកម្ពុជាចាប់ផ្តើមចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Category) ក្នុងអំឡុងពេល៥ឆ្នាំ គិតចាប់ពីថ្ងៃអនុម័តសេចក្តីសម្រេចចិត្តនេះ។
លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) អមដោយមន្ត្រីការទូតផងដែរបានចូលរួមកិច្ចប្រជុំនេះ។ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក,បានចាត់ទុក ការចាកចេញពី LDCs Category នេះ មិនត្រឹមតែជាសមិទ្ធផលជាតិប៉ុណ្ណោះទេ តែវាថែមទាំងជាតំណាងឲ្យភាពជោគជ័យរួមនៃសាមគ្គីភាព និងភាពជាដៃគូសកល ដូចដែលបានចារឹកទុកនៅក្នុងរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ មិនត្រឹមតែប៉ុណ្ណោះ កត្តានេះ ក៏នឹងផ្តល់ឱ្យកម្ពុជានូវផែនទីបង្ហាញផ្លូវជាក់លាក់មួយ ដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទោះបីយ៉ាងណាស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានទទយលស្គាល់ពីផលវិបាកថា៖ កម្ពុជា ក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ រួមមានការបាត់បង់ការទទួលបាននូវការអនុគ្រោះពន្ធនាំចេញ និងលក្ខខណ្ឌអនុគ្រោះក្នុងការទទួលបានហិរញ្ញប្បទានសម្បទាន ជាដើម។សម្រាប់ការចាកចេញនេះកម្ពុជាក៏ប្តេជ្ញានឹងធានាឱ្យបាននូវដំណាក់កាលអន្តរកាលដ៏រលូន និងមាននិរន្តភាពមួយ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចដ៏រឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន និងការចូលរួមកាន់តែស៊ីជម្រៅជាមួយភាពជាដៃគូក្នុងតំបន់ និងពិភពលោក។