» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5246 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101013 នាក់

ចាប់បាន​ជនសង្ស័យ ករណី​ឃាតកម្ម​លើ មន្ត្រី​យោធា​ជាន់ខ្ពស់​រុស្ស៊ី នៅ​មូ​ស្គូ


​ប្រទេស​រុស្ស៊ី​៖​រុ​ស្ស៉ី​បានប្រកាស​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែធ្នូ ថា ខ្លួន​ចាប់បាន​បុគ្គល​ម្នាក់​ជា​ពលរដ្ឋ​អ៊ូ​ស​បេ​គី​ស្ថាន ដែល​បាន​ឆ្លើយ​សារភាព ចំពោះ​ការ​បង្កប់​គ្រាប់បែក ផ្តាច់ជីវិត​ឧ​ត្ត​ម​សេនីយ៍​រុ​ស្ស៉ី លោក​អ៊ី​ហ្គ​រ​គី​រី​ឡូ​វ​( Igor Kirillov) នៅក្នុង​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​អង្គា​រថា​ធ្វើ ក្រោម​ការបង្គាប់បញ្ជា​ពី ទីភ្នាក់ងារ​សន្តិសុខរ​បស់​អ៊ុយ​ក្រែ​ន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​a kill army russy 

​លោក​គិរី​ឡូ​វ​( Kirillov )​ជា​ប្រធាន​កងកម្លាំង​ការពារ​នុយក្លេអ៊ែរ ជីវសាស្ត្រ និង​សារធាតុ​គីមី​របស់​រុ​ស្ស៉ី ត្រូវបាន​ធ្វើឃាត នៅ​ខាងក្រៅ​អគារ​ស្នាក់នៅ​របស់លោក រួមជាមួយ​ជំនួយការ​របស់លោក ដោយ​បំផ្ទុះ​គ្រាប់បែក ដែល​បង្កប់​ក្នុង​យាន​អគ្គិសនី scooter ១​គ្រឿង ។ លោក​គី​រី​ឡូ​វ​ជាម​ន្ត្រី​យោធា​រុ​ស្ស៉ី​ជាន់​ខ្ពស់បំផុត ដែល​ត្រូវបាន​ឃាត​ដោយ​អ៊ុយ​ក្រែ​ន នៅក្នុង​ទឹកដី​របស់​រុ​ស្ស៉ី​។ ទីភ្នាក់ងារ​ចារកម្ម​អ៊ុយ​ក្រែ​ន SBU ដែល​ចោទប្រកាន់​លោក Kirillov អំពី​ការប្រើប្រាស់​អាវុធ​គីមី​ហាមឃាត់ ប្រឆាំង​ទ័ព​អ៊ុយ​ក្រែ​ន ជាការ​ចោទប្រកាន់​ដែល​មូ​ស្គូ​បដិសេធ បាន​ចេញមុខ​អះអាងថា ការធ្វើឃាត​នោះ គឺជា​ស្នាដៃ​របស់ខ្លួន​។​

​គណៈកម្មាធិការ​ស៉ើ​ប​អង្កេត​របស់​រុ​ស្ស៉ីបានឲ្យដឹងថា៖ ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាពថា រូបគេ​បានធ្វើ​ដំណើរ​មកកាន់​ទី​ក្រុង​មូ​ស្គូ ដើម្បី​ទទួលយក​គ្រឿងផ្ទុះ​កែច្នៃ​មួយ សម្រាប់ធ្វើ​សកម្មភាព​។ ជន​នោះ បាន​រៀបរាប់​អំពី​របៀប​ដែល​ខ្លួន​បង្កប់​គ្រាប់បែក ទៅក្នុង​យាន​អគ្គិសនី scooter ដែល​រូបគេ​បាន​យកទៅ​ចត នៅ​ចំ​ខាងក្រៅ​ច្រកចេញ​-​ចូល​អគារ​អា​ផាត​មិន ដែល​លោក Kirillov ស្នាក់នៅ​។​

​ជនសង្ស័យ​ខាងលើ​បាន​បន្តថា រូបគេ​បាន​ដំឡើង​កាមេរ៉ា​ឃ្លាំមើល ក្នុង​រថយន្ត​ជួល​១​គ្រឿង នៅក្បែរនោះ ហើយ​អ្នករៀបចំ​គម្រោង​ធ្វើឃាត ដែល​ខ្លួន​អះអាងថា មាន​មូលដ្ឋាន​នៅឯ​ទីក្រុង Dnipro របស់​អ៊ុយ​ក្រែ​ន បាន​ប្រើប្រាស់​កាមេរ៉ា​នោះ ដើម្បី​តាមមើល​លោក Kirillov ហើយ​ចុច​បំផ្ទុះ​គ្រឿងផ្ទុះ​ដែល​បង្កប់​ទុក នៅពេល​លោក​ឧ​ត្ត​ម​សេនីយ៍​រុ​ស្ស៉ី ចាក​ចេញពី​អគារ​។ ជនសង្ស័យ ដែល​កើត​ឆ្នាំ​១៩៩៥ បាន​ប្រាប់ទៀតថា ខ្លួន​ទទួលបាន​ថ្នូរ​ជា​លុយ​ចំនួន​១០០ ០០០​ដុល្លារ និង​ឱកាស​ទៅ​រស់នៅក្នុង​ប្រទេស​អឺរ៉ុប​មួយ​។​

​គួរ​បញ្ជាក់ថា បើតាម​ក្រុម​អ្នក​ស៉ើ​ប​អង្កេត​រុ​ស្ស៉ី ពួកគេ​កំពុង​ព្យាយាម​កំណត់​មុខសញ្ញា​ជន​ដទៃទៀត ដែល​អាច​ជាប់​ពាក់ព័ន្ធ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រុ​ស្ស៉ី បាន​រាយការណ៍​ថា មាន​ជនសង្ស័យ​ម្នាក់ទៀត ក៏​ត្រូវបាន​ឃាត់ខ្លួន ផងដែរ​៕a kill army surry1 
​