» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3459 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099226 នាក់

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ថា​ជប៉ុន​អាមេរិក​ត្រូវការពារ​តៃវ៉ាន់​

​ជប៉ុន​៖ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោ​កថា​រ៉ូ អាសូ (Taro Aso) បាន​មានប្រសាសន៍ថា បរិយាកាស​សន្តិសុខ នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ គួរតែ​បង្កើន​ភាព​តឹងរ៉ឹង មានន័យថា ជប៉ុន សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ដទៃទៀត ត្រូវ​បង្ហាញ​ការតាំង​ចិត្ត​យ៉ាង​មុតមាំ ក្នុងការ​ចូលមក​ការពារ​កោះ​តៃវ៉ាន់ ប្រសិនបើ​តៃវ៉ាន់ រង​ការឈ្លានពាន​វាយប្រហារ​ណាមួយ ។a tai japon1 

​លោក​អាសូ ដែលជា​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​របស់​ជប៉ុន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ តាំងពី​ឆ្នាំ ១៩៧២ បានធ្វើ​សេចក្តី​អត្ថាធិប្បាយ នៅក្នុង​វេទិកា​ប្រចាំឆ្នាំ​មួយ​ឈ្មោះ កិ​តា​ហ្គា​ឡាន (Ketagalan) និង​ជា​ព្រឹត្តិការណ៍​មួយ​ផ្តោតលើ​បញ្ហា​សន្តិសុខ​នៅក្នុង​តំបន់ ។​អតីត​នាយករដ្ឋមន្ត្រីរូបនេះ មិនបាន​សំដៅ​ទៅលើ​ប្រទេស​ចិន ថា​ជា​អ្នក​ឈ្លានពាន​តៃវ៉ាន់​នោះទេ ប៉ុន្តែ​លោក​គ្រាន់តែ​លើកឡើងថា វា​ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ជប៉ុន ដែលជា​អ្នកជិតខាង​របស់​តៃវ៉ាន់ សហរដ្ឋ​អាម៉េរិក និង​ប្រទេស​ដទៃទៀត ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ឱ្យបាន​ខ្លាំង​តាមតែ​អាចធ្វើ​បាន ។

​ថ្លែង​នៅក្នុង​វេទិកា​ដដែល​នេះ ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី​សៃ​អ៊ីង​វិ​ន (Tsai Ing-wen) បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​របស់លោក​ស្រី បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការបង្កើន​វិស័យ​ការពារជាតិ​របស់ខ្លួន និង​សម្តែង​ការដឹងគុណ​ចំពោះ​ការគាំទ្រ​ពី​ដៃគូ​សន្តិសុខ​របស់ខ្លួន .​។​​សូមបញ្ជាក់ថា​៖​មកដល់​ឆ្នាំ​២០២៣ គឺមាន​រយៈពេល ៧៤ ឆ្នាំ​ហើយ ដែល​កោះ​តៃវ៉ាន់​បាន​បង្កើត​រដ្ឋាភិបាល ដឹកនាំ​រដ្ឋ និង​មាន​ជំ​ឈរ​គោ​លនរ​យោ​បាយ សំរាប់​ដឹកនាំ​ប្រទេស​ដើម្បី​អ​នាគ​ត់របស់​រដ្ឋាភិបាល​កោះ​តៃវ៉ាន់ និង​ប្រជាជន​តៃវ៉ាន់​។

​តៃវ៉ាន់ ជា​ដែនដី​កោះ​មួយ​មាន​ផ្ទៃដី​ទំហំ ៣៦ ១៨៨ គម​២ និង​មាន​ព្រំប្រទល់​ជុំវិញ​ហ៊ុម​ពា​ត់​ដោយ​សមុទ្រ​ចិន​ខាងត្បូង និង​មាន​ចំងាយ ២១០៣ គីឡូម៉ែត្រ​ពី​ចិនដីគោក​។ រដ្ឋាភិបាល​កោះ​មួយ​នេះ​ធ្លាប់​ទទួលបាន ឯករាជ្យ​តាំងពី​ឆ្នាំ ១៩៥០ មក​ម្លេះ ប៉ុន្តែ​ប្រទេស​ចិន​ចាត់​ដែន​ទុក​កោះ​មួយ​នេះ ជា​អាណាខេត្ត​របស់ខ្លួន ហើយ​វា​ជា​តំបន់​ឧទ្ទាម​មួយ​ដែល​ត្រូវតែ​បង្រួបបង្រួម​ជាមួយ​ចិនដីគោក មហា​យក្ស​ចិន​អាច​នឹង​ប្រើ​កម្លាំង​ទ័ព​បើ​ចាំបាច់​។​កោះ​តៃវ៉ាន់ គឺជា​រដ្ឋ​មួយ​ដែលមាន​ទឹកដី មាន​ប្រជាជន រដ្ឋាភិបាល មាន​គោលនយោបាយ​ក្នុងប្រទេស និង​គោលនយោបាយ​ការណ៍​បរទេស​ក្រៅប្រទេស រូប​បិ​យ​ប​ណ្ណ័ ព្រមទាំង​មាន​កងទ័ព​សំរាប់​ការពារ​ទឹកដី និង​សន្តិសុខ​ជាតិ​ផងដែរ ប៉ុន្តែ​រដ្ឋាភិបាល​ដែន​កោះ​មួយ​នេះ មិន​ម៉ែន​ជា​រដ្ឋ​ពេញ​ច្បាប់​នោះទេ​។​ប្រភព​៖ Reuters Connecta tai japon 
​