» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3798 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099565 នាក់

អគ្គលេខាបក្ស​កុម្មុយនីស្ត​វៀតណាម ជួប ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក Donald Trump ពិភាក្សា​តាម​ទូរ​សព្ទ​ផ្តោតលើ​ការបង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​

 


​វៀតណាម​៖ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម (To Lam) កាលពី​ថ្ងៃ​ចន្ទ បាន​ជួបពិភាក្សា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​ជាប់ឆ្នោត​របស់​សហរដ្ឋ​អាមេរិក លោក​ដូ​ណា​ល់​ត្រាំ​( Donald Trump) ដើម្បី​វិធី​ដែល​អាច​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​។a tolem trum

​បន្ទាប់ពី​ប្រទេស​ចិន​សម្រាប់​វៀតណាម​សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​វៀតណាម ហើយ​កាលពី​ខែកញ្ញា​ឆ្នាំមុន ប្រទេស​ទាំងពីរ​បានធ្វើ​ឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​របស់​ពួកគេ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែលជា​កម្រិត​ខ្ពស់បំផុត​ក្នុង​ចំណាត់ថ្នាក់​របស់​វៀតណាម​។​ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​៖​នៅក្នុង​កិច្ចសន្ទនា​នោះ លោក តូ ឡឹម បាន​អបអរសាទរ​លោក Trump ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី ៤៧ របស់​សហរដ្ឋអាមេរិក ខណៈដែល​ភាគី​ទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ការអភិវឌ្ឍ​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​រវាង​ប្រទេស​ទាំងពីរ​។

​លោក តួ ឡឹម បាន​អះអាងថា វៀតណាម​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​អភិវឌ្ឍន៍​ប្រកបដោយ​ស្ថិរភាព និង​យូរអង្វែង ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​ទាំងពីរ ក៏ដូចជា​សន្តិភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​សកលលោក​។​ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ក៏បាន​ពិនិត្យ​លើ​ទិសដៅ​សំខាន់ៗ​មួយចំនួន​សម្រាប់​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​នៅក្នុង​តំបន់ ដែល​ត្រូវ​នឹង​ភាពខ្លាំង និង​តម្រូវការ​របស់​ពួកគេ​ផងដែរ​។

​លោក Trump បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការអភិវឌ្ឍ​ជា​វិជ្ជមាន​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ហើយ​បានបញ្ជាក់​ពី​សារៈសំខាន់​ដែល​លោក​បាន​យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​ជាមួយ​វៀតណាម ជាពិសេស​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​។ លោក​បាន​គូសបញ្ជាក់​ពី​ផ្នែក​ជាក់លាក់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដែល​សហរដ្ឋអាមេរិក​ស្វែងរក​ការជំរុញ​ជាមួយ​វៀតណាម​។

​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ក៏បាន​កត់សម្គាល់​នូវ​ជំនឿ​របស់លោក​ថា ទំនាក់ទំនង​មិត្តភាព​វៀតណាម​-​អាមេរិក​នឹង​រីកចម្រើន​បន្ថែមទៀត​ក្នុងពេល​ខាងមុខ​។ ហើយ​លោក​ក៏បាន​រំ​ឮ​ក​ដល់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ នាពេល​កន្លងមក​ផងដែរ​។

​លោក​ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀតណាម តូ ឡឹម បាន​អញ្ជើញលោក Trump ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ម្តងទៀត​។ ហើយ លោក Trump ក៏បាន​ទទួលយក​ការអញ្ជើញ​នេះ ហើយ​លោក ក៏បាន​អញ្ជើញ​ប្រធាន​បក្ស​វៀតណាម​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​តាម​ពេលវេលា​សមស្រប​មួយ​ផងដែរ​។

​កាលពី​សប្តាហ៍​មុន មន្ត្រី និង​អ្នកជំនាញ​នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា វៀតណាម​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការកើនឡើង​ភាព​តានតឹង​ពា ណិ​ជ្ជ​កម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ក្រោម​រដ្ឋបាល​ដឹកនាំ​របស់លោក Trump ប៉ុន្តែ​ក៏​អាច​ប្រឈម​រង​នូវ​សម្ពាធ​នៃ​វិធានការ​គាំពារ​និយម​ផងដែរ​។

​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក Trump តែងតែ​ប្រកាន់​ជំហរ​រឹងមាំ​លើ​អ​តុល្យ ភាព​ពាណិជ្ជកម្ម និង​បាន​រិះគន់​ប្រទេស​ដែល​គាត់​ជឿថា​ទទួលបាន​អត្ថប្រយោជន៍​មិន​សមាមាត្រ​ពី​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។ លោក បាន​ព្រមាន​ដាក់​ពន្ធ​លើ​ប្រទេស​មួយចំនួន ជាពិសេស​ប្រទេស​ចិន និង​បាន​តាមដាន​ការអនុវត្ត​ពាណិជ្ជកម្ម​យ៉ាង​ជិតស្និទ្ធ​នៅ​ទូទាំង​អាស៊ី​។​ទោះជា​យ៉ាងណាក៏ដោយ គោលនយោបាយ​ជាក់ស្តែង​នឹង​ពឹង​ផ្អែកលើ​លក្ខខណ្ឌ​សេដ្ឋកិច្ច តួនាទី​របស់​វៀតណាម​ក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ពិភពលោក និង​ការចរចា​ពាណិជ្ជកម្ម​ថ្មី​ដែល​អាច​នឹង​លេចឡើង​។

​យោងតាម​ស្ថិតិ​បឋម​របស់​អគ្គនាយក​ដ្ឋា​ន​គយ​វៀតណាម បានឱ្យដឹងថា ការនាំចេញ​របស់​វៀត​ណា​ម ទៅ​សហរដ្ឋអាមេរិក ក្នុង​រយៈពេល ៩ ខែ​ដំបូង​ឆ្នាំនេះ ឈានដល់​តម្លៃ​ទឹកប្រាក់ ៨៨,១៦​ពាន់​លាន​ដុល្លារ កើនឡើង ២៥,៥៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣​។ ចំណែក​ការនាំ​ចូល​របស់​វៀតណាម​ពី​អាមេរិក​ក្នុង​រយៈពេល​ដូចគ្នានេះ មាន​ចំនួន ១០,៩៦​ពាន់​លាន​ដុល្លារ ពោលគឺ​កើនឡើង ៦,៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​៕a tolem us a tolem trum1 

​