
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 467 នាក់
ម្សិលមិញ 11753 នាក់
សរុប 21095382 នាក់
ប្រទេសថៃ៖លោកថាក់ស៊ីនស៊ីណាវ៉ាត់ត្រាដែលធ្វើជានាយករដ្ឋមន្ត្រីថៃកាលពីឆ្នាំ២០០១ដល់២០០៦បានប្រកាសជាចំហរថាកោះគុតគឺជាដែនដី និងជាអធិបតេយ្យភាពរបស់ប្រទេសថៃ១០០ភាគរយហើយគ្មានប្រទេសណាអាចកាន់កាប់សិទ្ធគោះគុតក្រៅពីប្រទេសថៃបានឡើយ។ ការប្រកាសរបស់លោកអតីតនាយករដ្ឋមន្ត្រីថៃរូបនេះធ្វើឡើងក្នុងកម្មវិធីសិក្ខាសាលាក្រោមគម្រោងកសាងសមត្ថភាព សមាជិកសភា និងបុគ្គលិកនយោបាយ របស់គណបក្សភឿថៃ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ The Nationកាលពីថ្ងៃទី១៣ធ្នូ។
លោកថាក់ស៊ីនបានបញ្ជាក់ឲ្យដឹងទៀតថា អនុស្សរណៈយោគយល់គ្នាក្នុងឆ្នាំ២០០១ (MOU44) ស្តីពីកិច្ចសហការអភិវឌ្ឍន៍រួមនៅតំបន់ប្រេងត្រួតស៊ីគ្នា OCA គ្រាន់តែពិភាក្សាចរចាលើក្របខណ្ឌសម្រាប់ពិភាក្សា រកដំណោះស្រាយឲ្យជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសកម្ពុជាតែប៉ុណ្តោះ។បកស្រាយជាមួយសារព័ត៌មានរបស់កម្ពុជាដែលបានផ្សាយថាគោះគុតមិនមែនជាផ្នែកមួយនៃរបស់ថៃលោកអតីតនាយករដ្ឋមន្ត្រីថៃរូបនេះបានចាត់ទុកការផ្សាយទាំងនោះរបស់កម្ពុជាជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយបច្ចេកវិទ្យា បញ្ញាសប្បិនិម្មិត AI ?។
គួរបញ្ជាក់ថាកោះគុតបច្ចុប្បន្ន ត្រូវបានរដ្ឋាភិបាលថៃអភិវឌ្ឍ ដោយបង្កើតទៅជាតំបន់ទេសចរណ៍ ដែលមានភ្ញៀវទៅកម្សាន្តប្រហែល ៣០ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយកោះនេះ ក៏ជាកន្លែងទាហានជើងទឹករបស់ថៃ យកធ្វើជាកន្លែងសមយុទ្ធផងដែរ។ទាក់ទង់ការប្រកាសរបស់លោកថាក់ស៊ីននេះមិនបានធ្វើឲ្យខ្មែរឈឺក្បាលហាលថ្ងៃអីឡើយព្រោះមិនឃើញមានការបកស្រាយឬពន្យល់។សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ហើយថារាជរដ្ខាភិបាលសម្តេចមានភាពចាស់ទំហើយមិនយកភ្លើងចូលផ្ទះទេ!។
សម្រាប់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ការចេញ ចេញមុខមកបញ្ជាក់នៅពេលនេះ គឺបន្ទាប់ពីមានផ្ទុះការតវ៉ាពីខាងក្រុមអាវលឿង ក្រុមជាតិនិយមថៃ ជុំវិញកិច្ចព្រមព្រៀងស្ដីពីការអភិវឌ្ឍរួមគ្នានៅតំបន់ប្រេងត្រួតស៊ីគ្នា OCA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១ រវាងមេដឹកនាំថៃ និងកម្ពុជា។ ពួកគេបានទាមទារឲ្យរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រីរបស់លោកថាក់ស៊ីន លុបចោលកិច្ចព្រមព្រៀងមួយនេះជាបន្ទាន់ និងបានជំរុញឲ្យរដ្ឋាភិបាលថៃកុំបន្ទន់ឥរិយាបថជាមួយកម្ពុជា នៅក្នុងការទាមទារយកតំបន់ប្រេងត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ត្រឡប់មកវិញ។ បើតាមក្រុមជាតិនិយមថៃ ការទាមទាររបស់កម្ពុជាក្នុងតំបន់មួយនេះបានរំលោភយកដែនកោះគុតរបស់ថៃដល់ទៅពាក់កណ្តាល។