» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 397 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095312 នាក់

សមត្ថកិច្ច​កំពង់ស្ពឺ​មិន​អើពើ ឬ​មិន​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន បទល្មើស​ព្រៃឈើ​របស់​ឈ្មួញ​


​ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​ជំនាញ​ក្នុង​មូលដ្ឋាន និង​សមត្ថកិច្ច​ទាំងអស់នោះ ហាក់​មិនសូវ​អើពើ និង​មិន​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​នោះឡើយ របស់លោក ទិ​ត្យ ដែល​ជិះ​រថយន្ត​ស៊េរី​ទំនើប ពាក់​ផ្លាកលេខ ខេមរភូមិន្ទ 2-2590 ។​គេ​មិនដឹងថា​លោក ទិ​ត្យ នេះ​ជាម​ន្ត្រី​យោធា ឬ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​នោះទេ ទើប​អស់លោក​ជំនាញ និង​សមត្ថកិច្ច​ក្នុងស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង មិន​ហ៊ាន​ចាប់​បង្ក្រាប​នោះឡើយ​បើ​ដឹងថា​ខុសច្បាប់​ក៏ដោយ​។​a car speu1 

​ពេល​ថ្មីៗ​នេះ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​អង្គភាព​បានធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ចំៗ ទៅលើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​ឱ​រ៉ា​ល់​និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជាពិសេស​នោះបាន​រាយការណ៍​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ ឈ្មោះ ទិ​ត្យ បាន​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ​ថែមទៀត​ផង និង​ឈ្មោះ​ឆេ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មេ​ឈ្មួញ​ចាស់វស្សា​ខាង​បំផ្លិចបំផ្លាញ​ព្រៃឈើ ជូនទៅ​អស់លោក​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ដែលមាន​ស្នាក់ការ​តាម​ដងផ្លូវ​និង​នៅតាម​គោលដៅ​ជា​ដំណឹង​ច្រើន​ផងដែរ​តែ​ដូចជា​ចាក់ទឹក​លើក​ក្បាល​ទា​ចឹ​ង​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា មេក្រុម​ឈ្មួញ​ទាំងពីរ​នាក់​នេះ តែងតែ ចូល​ដឹកជញ្ជូន​ឈើ​ឃ្លុំ ឈើ​ក្បាំង បាន​ដោយ​យ៉ាង​រលូន ជា​រៀងរាល់​យប់​ថ្ងៃ ដោយ​ប្រើម​ធ្យោ​យ​បាយ តាម​រថយន្ត​ស៊ាំ​យ៉ុង​កែច្នៃ​និង​មាន​រថយន្ត​មួយ​បាំង​កន្លះ​ចង្កូត​ស្តាំ មាន​ស្លាក​លេខ​ខេមរៈភូមិន្ទ 2-2590 ដែល​គេ​ស្គាល់​ច្បាស់​ថា ឈ្មោះ ទិ​ត្យ មិនដឹងថា​លោក ទិ​ត្យ​នោះ ជា​មន្ត្រី​យោធា ឬ​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក ឬ​ខេត្តកំពង់ស្ពឺ​ឡើយ ឬ​ត្បាញ​អាយ​ក៏​មិន​ច្បាស់​ដែរ​ជួយ​ការពារ​។ សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើរ​បស់​មេ​ឈ្មួញ​ល្បីឈ្មោះ​ពីរ​នាក់​នេះ ចេញពី​ចំណុច​ជើងភ្នំ​ឱ​រ៉ា​ល់ បើក​ឆ្លង​កាត់មុខ ប៉ុស្តិ៍ ស្នាក់​ការរង​របស់​ប​រិ​ស្ថាន​ស្រែ​កិន និង​ឆ្លងកាត់ ស្នាក់ការ​មេព្រៃ បើក​ចូល​តាម​ខ្លោងទ្វារ​ក្រុមហ៊ុន ចំការ​អំពៅ​ធំ​មួយ ទើប​ចេញ​វិញ​តាម​ខាងជើង​ផ្សារ​អម​លាំង ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​៨៨-៨៩​ដែលមាន​ដូចជា​មន្ត្រី​បរិស្ថាន​ស្រែ​កិន មេព្រៃ​ស្រែ​កិន ស្នាក់ការ​យោធា នគរបាល​សេដ្ឋកិច្ច​ខេត្ត​ឈរជើង ។

កាលពី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២៤​នេះ រថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​របស់លោក​ទិ​ត្យ និង​លោក ឆេ បាន​ដឹកជញ្ជូន​ចេញពី​ជើងភ្នំ​ឱ​រ៉ា​ល់ ឆ្លងកាត់​ចំការ​អំពៅ ដូច​រៀបរាប់​ខាងលើ​មែន ។ ប្រជាពលរដ្ឋ​មានការ​សោកស្តាយ​គឺ​ព្រៃឈើ​ដែលជា​ធនធានធម្មជាតិ​បន្សល់ទុក​ពី​ដូនតា នៅលើ​ភ្នំ​ឱ​រ៉ា​ល់ ប៉ុន្តែ​បច្ចុប្បន្ននេះ កំពុង​រង​ការកាប់បំផ្លាញ​ពី​សំណាក់ មេ​ឈ្មួញ​ឈ្មោះ​ទិ​ត្យ និង​ឈ្មោះ ឆេ ហើយ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ គួរតែមាន​វិធានការ​ទប់ស្កាត់​ផង​។​​បុគ្គល​ឈ្មោះ ទិ​ត្យ ដែល​ប្រើប្រាស់​រថយន្ត​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ មែន​នោះ គឺ​មេ​ឈ្មួញ​ឈ្មោះ ទិ​ត្យ​និង ឈ្មោះ​ឆេ រស់នៅក្នុង​ភូមិ​ព្រៃ​ជុំ (​ឬ​គេ​ហៅ​វត្ត​ធម្ម​តី​) ឃុំ​យុទ្ធ​សាមគ្គី ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ៕a car speu a car speu2 
​