» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1027 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120703 នាក់

ធម្មនុញ្ញ​សន្តិភាព​សកល ក្លាយជា​ឯកសារ​សាធារណៈ​ក្នុងកិច្ចប្រជុំអន្តរសភាសម្រាប់​ផ្ដល់​គោលនយោបាយ​ជូនទៅ​ប្រទេស​នីមួយៗ ដើម្បី​កសាង​សន្តិភាព 


​ភ្នំពេញ​៖ លោក សួស យ៉ា​រ៉ា ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ​នៃ​រដ្ឋសភា​កម្ពុជា បាន​ឲ្យ​ដឹងថា ធម្មនុញ្ញ​សន្តិភាព​សកល (​ដែលជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​)​បាន​ក្លាយជា​ឯកសារ​សាធារណៈ​សម្រាប់​ផ្ដល់​គោលនយោបាយ​ជូនទៅ​ប្រទេស​នីមួយៗ តំបន់​នីមួយៗ ដើម្បី​កសាង​សន្តិភាព​។​​លោក សួស យ៉ា​រ៉ា ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​លទ្ធផល​នៃ​សម័យប្រជុំ​ពេញអង្គ លើក​ទី​១១ នៃ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព (IPTP)» ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រយៈពេល​២​ថ្ងៃ នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​។​a yara 

​សូមជម្រាបថា ធម្មនុញ្ញ​សន្តិ​ភាពជា​សកល​នេះ​ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ប្រកបដោយ ចក្ខុវិស័យ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជុំវិញ ពិភពលោក ដើម្បី​ធ្វើ​និម្មាបនកម្ម​អន្តរជាតិ​ស្ដីពី​សន្តិភាព ដោយ​ផ្អែកលើ​គំរូ​នៃ​ការចរចា​សន្តិភាព និង​នយោបាយ​ឈ្នះ​ឈ្នះ ដើម្បី​លើកកម្ពស់​សន្តិភាព ការផ្សះផ្សា​ជាតិ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាមរយៈ​ការពង្រឹង កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី ដែល​ផ្អែកលើ​ស្មារតី​នៃ​ពហុភាគី​និយម​ប្រកបដោយ​បរិ​យាប​ន្ន និង​គោលការណ៍​គ្រឹះ​នៃ​ច្បាប់​អន្តរជាតិ ពាណិជ្ជកម្ម​សេរី​និង​យុត្តិធម៌ សេរីភាព ការពឹង​ពាក់​គា្ន​ទៅវិញទៅមក វិបុលភាព​រួមគ្នា គុណ​តម្លៃ​សកល និង​សហត្ថិភាព​ដោយ​សន្តិវិធី​។​

​តាម​សួស​យ៉ា​រ៉ា ធម្មនុញ្ញ​សន្តិភាព​សកល គឺជា​ក្របខ័ណ្ឌ​អន្តរជាតិ​បើកចំហ​និង​មិន​ជាប់​កាតព្វកិច្ច​ផ្លូវច្បាប់ ដែល​ត្រូវ បាន​បង្កើតឡើង​ដើម្បី​បំពេញបន្ថែម​និង​ស្រប​ជាមួយនឹង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ និង​សន្ធិសញ្ញា និង​អនុសញ្ញា​អន្តរជាតិ​ដែល​ទទួលស្គាល់​ជា​សកល​ផ្សេងទៀត រួមបញ្ចូល​ប៉ុន្តែ​មិន​កំណត់​ចំពោះ​សេចក្តីប្រកាស​ទីក្រុង បាន​ឌុ​ង និង​សន្ធិសញ្ញា​ស្ដីពី​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ (TAC) នៅ​អាស៊ីអាគ្នេយ៍​។​

​យោ​តាម​សេចក្តីប្រកាស​ពត៍​មាន​ធម្មនុញ្ញ​សន្តិភាព សកល​គ្របដណ្តប់​លើ​សសរស្តម្ភ​សំខាន់ៗ​ចំនួន​ប្រាំ គឺ​៖ ១៖​ការបង្ការ​ជម្លោះ​, ២៖​ដំណើរ​ការកសាង​សន្តិភាព និង​ការផ្ដល់​ការសម្របសម្រួល​, ៣៖​យុត្តិធម៌​អន្តរកាល​, ៤៖​ការកសាង​ឡើងវិញ​ក្រោយ​ជម្លោះ និង​ការឆ្លើយតប​ចំពោះ​គ្រោះមហន្តរាយ​និង​ជំនួយ​មនុស្សធម៌ និង​៥៖ សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ក្នុងការ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​។ សមាជិកភាព​នៃ​ធម្មនុញ្ញ​សន្តិភាព​សកល គឺ​បើកចំហ​ចំពោះ រដ្ឋ​និង​ស្ថាប័ន​ទាំងអស់​។​

​ដោយឡែក​លោក ទី សុគន្ធ លេខាធិការ​គណៈកម្មកា​រ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ជា​ប្រធាន​អនុគណៈកម្មការ​ព័ត៌មាន​និង​អាយ ស៊ី ធី នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ​សភា​អន្តរជាតិ ដើម្បី​ភាព​អត់ឱន និង​សន្តិភាព ហៅ​កាត់​ថា IPTP១១ បាន​លើកឡើងថា ពាក់ព័ន្ធ​ជាមួយ​ការជួប​ផ្ទាល់​ជាមួយ​តំណាង ប្រតិភូ​នៃ​បណ្ដា​ប្រទេស​ជាង​៥០ គឺ​ពួកគេ​បាន​សម្ដែង​នូវ​ទឹកចិត្ត​អបអរ​សារ​ទរ ចំពោះ​ប្រទេស​កម្ពុជា ដែលមាន​សមត្ថភាព​អាច​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​បានសម្រេច ឲ្យ​មាននូវ​ឯកសារ​សំខាន់​បំផុត​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​លោក​ថា «​ជារួម​គឺ​គណៈប្រតិភូ​ទាំងអស់​មាន​ទឹកចិត្ត​រីករាយ និង​កោតសរសើរ អរគុណ​ចំពោះ​ប្រទេស​កម្ពុជា ទាំង​រាជរដ្ឋាភិបាល និង​សភា ព្រមទាំង​សម្ដែង​នូវ​ការ​កោត​ស​សើរ ដល់​ការទទួល​ស្វាគមន៍ រាក់ទាក់ និង​បដិសណ្ឋាកិច្ច [...]​។ នេះ​ជា​មោទនភាព​របស់​យើង ហើយ​អ្នក​ទាំងអស់គ្នា​ជឿជាក់ថា បទពិសោធន៍ គំរូ វីរៈភាព​នៃ​ដំណើរការ​ផ្សះផ្សា​ជាតិ ដើម្បី​បញ្ចប់សង្គ្រាម រកឃើញ​នូវ​សន្ដិភាព​ពេញលេញ ដែលជា​មូលដ្ឋានគ្រឹះ​សម្រាប់​ធានា​ដល់​ការអភិវឌ្ឍ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ នេះ​ជា​ចំណាប់អារម្មណ៍ របស់​ថ្នាក់ដឹកនាំ​ប្រតិភូ​តំណាង​ឲ្យ​ប្រទេស​នានា​ជា​មិត្ត និង​ជា​សមាជិក​នៃ​អង្គការ IPTP»​។​

​លោក​ទីសុគន្ធបានបញ្ជាក់​បន្ថែម​ថា នេះ​ជា​មោទនភាព​ដែល​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ ប្រទេស​កម្ពុជា កាន់តែ​លេច​ត្រ​ដែក​ដូចដែល សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​កម្ពុជា ថ្លែង​ក្នុងឱកាស​បិទ​ថា សម័យប្រជុំ​ពេញអង្គ​សភា​អន្តរជាតិ​ដើម្បី​ភាព​អត់ឱន និង​សន្តិភាព​បានបញ្ចប់ តែ​យើង​បាននិងកំពុង​បើក​ឡើង​នូវ​ទំព័រ​ប្រវត្តិសាស្ដ្រ​ថ្មី​មួយ ឈានដល់​ការអនុវត្ត​ធម្មនុញ្ញ​សន្ដិភាព​សកល ដោយ​ការ​រួបរួមគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​តួអង្គ​រដ្ឋ មិនមាន​រដ្ឋ រដ្ឋាភិបាល សភា ឯកជន និង​សង្គម​ស៊ីវិល​។​

​សូមបញ្ជាក់ថា​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឋានៈ​ជា​ប្រធានសភា​អន្តរជាតិ​សម្រាប់​ការអត់ឱន​និង​សន្តិភាព (IPTP) បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ IPTP ចាប់ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ «​ដំណើរ​ស្វែងរក​សន្តិភាព ការផ្សះផ្សា និង​ការអត់ឱន​» ដោយមាន​ការចូលរួម​ពី​ប្រតិភូ​ចំនួន ២៧៥​រូប​មកពី ៥៣​ប្រទេស​។

​ថ្នាក់ដឹកនាំ​សំខាន់ៗ​មកពី​សភា រដ្ឋាភិបាល និង​គណៈប្រតិភូ​អន្តរជាតិ រួមមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី យួន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ IPTP សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក Ahmed bin Mohamed Aljarwan ប្រធាន​ក្រុមប្រឹក្សា​សកល​សម្រាប់​ការអត់ឱន​និង​សន្តិភាព (GCTP) លោក សួស យ៉ា​រ៉ា ប្រធាន IPTP និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន​នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​គណៈប្រតិភូ​កិត្តិយស​ដែលជា​ប្រធានសភា និង​អតីត​ប្រធានសភា សមាជិកសភា​ប្រមុខ​រដ្ឋាភិបាល សមាជិក​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​អង្គការ​ក្នុង​តំបន់​និង​អន្តរជាតិ​មកពី​ជុំវិញ​ពិភពលោក​។

​កិច្ចប្រជុំ​ការិយាល័យ IPTP លើក​ទី​១១ បាន​ពិភាក្សា​និង​អនុម័ត​នីតិវិធី​នៃ​កិច្ចប្រជុំ កម្មវិធី​នៃ​កិច្ចប្រជុំពេញអង្គ​លើក​ទី​១១ នៃ IPTP និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។ ជាងនេះទៀត គណៈកម្មការ IPTP និង GCTP ក្នុងឱកាស ដ៏​ឧត្តុង្គឧត្តម​នៃ​ការរៀបចំ​សម័យប្រជុំ​ពេញអង្គ​លើក​ទី ១១ នៃ IPTP បាន​គោរព​ប្រគល់ជូន សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នូវ «​មេដាយ​សន្តិភាព​៖ សម្រាប់ មនុស្សជាតិ​និង​ភពផែនដី​» ដែលជា​ពានរង្វាន់​សន្តិភាព​ឈានមុខ​គេ​ដែល​មិន​ធ្លាប់មាន​របស់ IPTP/GCTP​។

​ប្រធាន IPTP បានប្រកាស​អំពី​ការទទួលស្គាល់​ភាពជា​អ្នកដឹកនាំ​ឆ្នើម និង​ការលះបង់​ពេញ​មួយជីវិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ដើម្បី​សន្តិភាព ការផ្សះផ្សា ស្ថិរភាព វឌ្ឍនភាព​សង្គម និង​វិបុលភាព តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​ដ៏​ជោគជ័យ​របស់​សម្តេច​តេ​ជោ ដែល​នឹង​ក្លាយជា​គំរូ​ដ៏​ប្រពៃ​សម្រាប់​ការ កសាង​សន្តិភាព និង​ការដោះស្រាយ​ជម្លោះផ្ទៃក្នុង​។

​លទ្ធផល​សំខាន់ៗ​នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ IPTP រួមមាន​៖ ១-​សេចក្តីប្រកាស​ទីក្រុង ភ្នំពេញ និង ២-​ធម្មនុញ្ញ​សន្តិភាព​សកល​៖ សម្រាប់​មនុស្សជាតិ​និង​ភពផែនដី​។ ចំណុច​សំខាន់ៗ​នៃ​សេចក្តី ប្រកាស​ភ្នំពេញ​នៃ​សម័យប្រជុំ​ពេញអង្គ​លើក​ទី​១១ នៃ IPTP គឺ​ការលើកកម្ពស់​ការទូត​សភា និង​ភាពជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កសាង​សហគមន៍ សកលលោក​ប្រកបដោយ​សន្តិភាព​និង​វិបុលភាព ដែល​ជំរុញ​ឱ្យ​ពិភពលោក​មាន​សេរីភាព សន្តិភាព សាមគ្គីភាព និង​សុភមង្គល ដោយ​ផ្តោតលើ​សេចក្តីស្រឡាញ់ មេត្តាករុណា និង​ការអត់ឱន​។​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណៈកម្មការ​កសាង​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ ដើម្បី​បង្រួបបង្រួម​សាមគ្គីភាព​ក្នុងចំណោម​បណ្តាញ​សភា ដើម្បី​ផ្តួចផ្តើម​កម្មវិធី​សន្តិភាព រួមទាំង​ការបង្កើត​មូលនិធិ​កសាង​សន្តិភាព ដើម្បី​ប្រមូលផ្តុំ​និង​បែងចែក​ហិរញ្ញប្បទាន​បាន​គ្រប់គ្រាន់​នឹងមាន​និរន្តរភាព និង​យន្តការ​គាំទ្រ​នានា​។a yara2
​