» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3413 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099180 នាក់

ការប្រកួត The World scholar's cup នៅ​អាមេរិក សិស្ស​កម្ពុជា​ដណ្តើមបាន​មេដាយ ៦៧​គ្រឿង និង​ពាន ១​គ្រឿង


​ភ្នំពេញ​៖ ដោយមាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត កូន​ខ្មែរ​២៤ រូប បានចេញ​ទៅធ្វើ​ការប្រកួត​ក្នុង​កម្មវិធី The world scholars cup នៅ​សហរដ្ឋអាមេរិក​។ ក្នុងចំណោម​កូនសិស្ស​មកពី​ជាង ៦០​ប្រទេស​ចូលរួម របស់​កូនសិស្ស​ខ្មែរ​អាច​ដណ្តើមបាន​មេដាយ​ចំនួន ៦៧​គ្រឿង និង​ពាន​១ សម្រាប់​ជា​មុខមាត់​របស់​ប្រទេស​កម្ពុជា​។​a student compet1 

​កម្មវិធី The World scholar's cup ដែល​បាន​រៀបចំឡើង​ក្នុង​តំបន់​នេះ​មានការ​ចូលរួម​ប្រឡង​ពី​សិស្សានុសិស្ស​ក្នុង​សាលា​ផ្សេងៗ​គ្នា ទាំង​សាលា​រដ្ឋ និង​សាលា​ឯកជន ក្រោម​ការរៀបចំ​ដោយ Bright Education Consultant and Travel និង​បាន​នាំ​កូនសិស្ស​ទៅធ្វើ​ការប្រកួត​នៅ​សាកលវិទ្យាល័យ Yale នា​ទឹកដី​សហរដ្ឋអាមេរិក​។​

​កម្មវិធី The World scholar's cup លើក​នេះ​បានធ្វើ​ឡើង​ក្នុង​វគ្គ Tournament of Champion ដែល​បានធ្វើ​ការប្រលង​លើ​ផ្នែក​៖ ការតស៊ូ​មតិ​ជា​ក្រុម (Team Debate), ការប្រលង​សរសេរ​ភាសា​អង់គ្លេស (Collaborative Writing), ការប្រលង​ផ្នែក​ចំណេះដឹង​ទូទៅ (Scholar's Bowl), ការប្រលង​ផ្នែក​ប្រកួតប្រជែង​ភាសា​អង់គ្លេស (Scholar's Challenge) ហើយ​តាមរយៈ​សមត្ថភាព​រប​ស់​កូន​ខ្មែរ សបញ្ជាក់​ឱ្យឃើញថា សិស្សានុសិស្ស​របស់​កម្ពុ​ជា គឺមាន​សមត្ថភាព​និយាយ​ភាសា​អង់គ្លេស​បានល្អ មិន​ចាញ់​បរទេស​នោះឡើយ​។​

នា​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ពេលនាំយក​ជ័យលាភី​ពី​អាមេរិក មកដល់​ប្រទេស​កម្ពុជា  សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ប្រកួតប្រជែង ពួកគេ​បានលើកឡើង​ស្រដៀង​គ្នា ថា ចំពោះ​ការ​ទៅ​ចូលរួម​ប្រកួត The world scholars cup នៅ​សហរដ្ឋអាមេរិក ពួកគាត់​ពិតជា​មាន​មោទនភាព​យ៉ាងខ្លាំង ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ជា​អន្តរជាតិ និង​ដ​ណ្តើ​ន​បាន​មេដាយ រួមទាំង ពាន​១ ដែល​បញ្ជាក់​ឱ្យឃើញ​យ៉ាងច្បាស់​ថា កូន​ខ្មែរ​ពិត​ជាមាន​សមត្ថភាព​។​

​លោក គង់ សាលី​មីន អ្នកសម្របសម្រួល Bright Education Consultant and Travel លើកឡើងថា តាមរយៈ​នៃ​ការចូលរួម​ការប្រកួត​ពានរង្វាន់​ជើងឯក​ពិភពលោក​នេះ បានបង្ហាញ​ឱ្យឃើញថា សិស្ស​កម្ពុជា​ពិតជា​មាន សមត្ថភាព​ខ្លាំងពូកែ​គួរកត់សម្គាល់ បើ​ធៀប​និង​សិស្ស​អន្តរជាតិ​មកពី​បណ្តាល​ប្រទេស​ផ្សេងៗ​ទៀត ជាក់ស្តែង​សិស្ស​កម្ពុជា​ដែល​បាន ចូលរួម​ក្រ​កួត​ប្រជែង​ចំនួន ២៤ រូប គឺ​ទទួលបាន​មេដាយ​ដល់ ៦៧​គ្រឿង​, មិនតែប៉ុណ្ណោះ​ក៏​ទទួលបាន​ពាន​លើ​ការជជែក​ដេញដោល ក្រុម​កំពូល​១ និង​អ្នក​ជជែក​ដេញដោល​បុគ្គល​កំពូល​ចំនួន ៣ ផងដែរ​។​a student compet a student compet2 a student compet3 

​