» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2897 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098664 នាក់

សម្តេច​តេ​ជោ​៖​កម្មវិធី​បុណ្យ​ការ​សាសនា​ខារ៉ាអូខេ​មនុស្ស​ចូលរួម​កាន់តែ​តិច​កាន់តែ​ល្អ​!

 

​ភ្នំពេញ​៖​ពាក់ព័ន្ធ​ស្ថានភាព​ការរីក​រាលដាល​ខ្លាំង​នៃ​មេរោគ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​សែន នៅ​ព្រលប់​ថ្ងៃទី ៨ ខែ កុម្ភៈ ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន បានចេញ​សារ​អំពាវនាវ​ជា​សម្លេង​ចំពោះ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​កាត់បន្ថយ​ការជួបជុំ​ផឹកស៊ី​កំសាន្ត​សប្បាយ​ដើម្បី​ធានា​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព​,​យកចិត្តទុកដាក់​ទៅលើ​កិច្ចការ​ខ្លួន​ជាការ​ចាំបាច់ ដោយ​សម្តេច សង្កត់ធ្ងន់ថា មង្គលការ និង បុណ្យ​សាសនា គួរ​ត្រូវ​កម្រិត «​កាន់តែ​តិច កាន់តែ​ល្អ​» ។​a co  mincron 

​សម្តេច​តេ​ជោ លើកឡើងថា​សភាព​ការ​បច្ចុប្បន្ន​របស់​យើង​ទាក់ទង​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩ បាន​កំពុង​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​ថ្ងៃនេះ​ចំនួន​ឆ្លង បាន​កើនឡើង​លើស ២០០ ករណី​បន្ទាប់ពី​ការធ្លាក់ចុះ​នៅសល់​មួយ​ខ្ទង់ ។​ស្ថានភាព​បែបនេះ​គឺ​តម្រូវ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់​បន្ថែម​ទៅលើ​វិធានការ​ដែលមាន​រួចមក ហើយ ។ សម្តេច​បាន​អំពាវនាវ​ចំពោះ​បងប្អូន​ជនរួមជាតិ​សូមមេត្តា​យកចិត្តទុកដាក់​ទៅលើ​កិច្ចការ​ខ្លួន​ជាការ​ចាំបាច់​ក្នុងនោះ​បញ្ហា​ទាក់ទង​ជាមួយនឹង​ការ ជួបជុំ​ឬ​ការប្រមូលផ្ដុំ ក៏ដូចជា​វិធាន​ទាំងឡាយ​ដែល​យើង​បាន​អនុវត្ត​រួចមកហើយ​ដូចជា បី កុំ​នឹង បី ការពារ ប្រសិនជា​យើង​អនុវត្តបាន​ម៉ត់ចត់​ជំងឺ​នេះ​ប្រាកដជា​មិន​ឆ្លង រាលដាល​លឿន​ដូច្នេះ​ទេ ។​ប្រជាពលរដ្ឋ​កាត់បន្ថយ​ការជួបជុំ​ផឹកស៊ី​កំសាន្ត សប្បាយ​ដើម្បី ធានា​នូវ​ការរក្សា​គម្លាត​សុវត្ថិភាព សម្រាប់​ការពារ​ពី​ការ ឆ្លង បើទោះបី​មេរោគ​បច្ចុប្បន្ន​នៅ​កម្ពុជា​ពុំមាន​ករណី ដែល​តា និង អាល់​ហ្វា ក៏ដោយ ។

​ទាក់ទង​បញ្ហា​នេះ​សម្តេច​បាន​បញ្ជាក់ថា​យើង​ធ្វើ​នេះ​មិនមែនជា​ការដើរថយក្រោយ​នោះទេ ប៉ុន្តែ​យើង​ធ្វើ​នេះ​គឺ​ដើម្បី​ទប់ស្កាត់​មហន្តរាយ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ។ អូ​មី​ក្រុង កំពុង​រីក​រាលដាល​នៅ​ទីក្រុង​ភ្នំពេញ​យ៉ាងច្រើន ប្រសិនបើ​យើង​មិន​ប្រយ័ត្ន​អូ​មី​ក្រុង​និង​ពង្រាយ​នៅ​ទូទាំងប្រទេស​ដូចដែល​យើង​ធ្លាប់​ជួបប្រទះ​នូវ​ប្រភេទ​ជំងឺ​អាល់​ហ្វា​និង ដែល​តា ។​

​សម្តេច​បាន​អំពាវនាវ​ឱ្យ​គ្រប់កន្លែង​ទាំងអស់​ត្រួតពិនិត្យ​អោយបាន​ហ្មត់ចត់​នូវ​បញ្ហា​នៃ​ការអនុវត្ត បី​កុំ​និង បី​ការពារ ការងារ សំខាន់​គឺ​យកចិត្ត​ទុក ដាក់​ទៅលើ​បញ្ញា​ការ ពាក់​ម៉ាស​ការ​លាងដៃ​និង​ការរក្សា​គម្លាត ។ គួរ​ចៀសវាង​ការជួបជុំ​ណា​ដែលមាន​ច​រឹក​នៃ​ការឆ្លង នេះ​គឺជា​ស្ថានភាព​ដែល​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​យើង​បានទទួល ជោគជ័យ​ច្រើន​ហើយ​យើង​មិនត្រូវ​ឲ្យ​ជោគជ័យ​របស់​យើង​ធ្លាក់​ទៅក្នុង​ស្ថានភាព​នៃ​បរាជ័យ​នោះទេ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​សូម​អំពាវនាវ​ចំពោះ​បងប្អូន​ជនរួមជាតិ​សូមមេត្តា​ទទួលយក​វ៉ាក់សាំង​ដូ​ស​ទី​៣ ឲ្យ​បាន​គ្រប់ៗ​គ្នា​។ ករណី​វ៉ាក់សាំង​គឺជា​យុទ្ធ សាស្ត្រ​គន្លឹះ​ដើម្បី​ការពារ​ជីវិត​របស់​បងប្អូន បើទោះបីជា​ជំងឺឆ្លង​ប៉ុន្តែ​ដោយសារ​យើង​មាន​វ៉ាក់សាំង ភាពស៊ាំ​នៅក្នុង​ខ្លួន​របស់​យើង​វា​អាច​កាត់បន្ថយ​អត្រា​នៃ​ការស្លាប់​និង អត្រា​នៃ​ការឈឺ​ធ្ងន់ ។​​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ក្រសួងសុខាភិបាល​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដូចជា​ថ្នាក់ក្រោម​ជាតិ​ខេត្ត ស្រុក ក្រុមប្រឹក្សា ឃុំ​សង្កាត់ ក៏ដូចជា​ភូមិ​និង​ប្រជាពលរដ្ឋ​របស់​យើង​យកចិត្ត​ទុក ដាក់​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ជៀសវាង​នូវ​មហន្តរាយ​សម្រាប់​ប្រទេស​របស់​យើង ៕

​