» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3030 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098797 នាក់

ច្បាប់​ថ្កោលទោស​អ៊ីស្រាអែល​សម្លាប់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ទទួលបាន​ការគាំទ្រ​នៅ​អសប​!

 

​ញូវយ៉ក​៖​កាលពី​ថ្ងៃទី ១៣ ខែមិថុនា​២០១៨​សម័យប្រជុំ​របស់​អង្គការសហប្រជាជាតិ​បានអនុម័ត​ទៅលើ​សេចក្តីសម្រេច​មួយ​ដែល​ស្នើឡើង ដោយ​ប្រទេស​អាល់​ហ្សេ​រី ទួរគី និង ប៉ា​ឡេ ស្ទី​ន ថ្កោលទោស​ប្រទេស​ស្រា​អែល ដែល បានសម្លាប់​ពលរដ្ឋ​ស្លូតត្រង់​ប៉ា​ឡេ​ស្ទី​ន ។​សេចក្តីសម្រេច​ខាងលើ ដោយ​ទទួលបាន​សំឡេងគាំទ្រ​១២០ សំឡេង និង​៤៥​សំឡេង​អនុបវាទ ប្រឆាំង​មានតែ​៨​សំឡេង​ប៉ុណ្ណោះ​។​a usa1 

ឯកអគ្គរដ្ឋទូត ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Riyad Mansour បញ្ជាក់ថា ការអនុម័ត សេចក្តីសម្រេច​ខាងលើ នឹងធ្វើ​ឲ្យ​ភាព​តាន តឹង ត្រូវ​ថយចុះ ។ ជាមួយគ្នា​នោះ​លោក បញ្ជាក់ទៀតថា ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​មិន​ធ្វើ​ព្រងើយ​ចំពោះ​បទល្មើស និង​សកម្មភាព បំពាន​សិទ្ធិមនុស្ស ប្រឆាំង​ពលរដ្ឋ​ប៉ា​ឡេ ស្ទី​ន​ឡើយ​។​

​អាមេរិក​ក៏បាន​ធ្វើ​សេចក្តីព្រាងច្បាប់​មួយ​ដែរ​តែ​ថ្កោលទោស​ក្រុម​ប្រដាប់អាវុធ​ហា​ម៉ាស់​របស់​ប៉ា​ឡេ​ស្ទី​ន បង្ក​ឲ្យ​មាន​អំពើហិង្សា​នៅតាម​ព្រំដែន មិន​ទទួលបាន សំឡេងគាំទ្រ ២/៣​ឡើយ​។ ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការ សហប្រជាជាតិ លោកស្រី Nikki Haley បាន​រិះគន់​ដល់​សេចក្តីសម្រេច​ខាងលើ​ថា មិនបាន​ផ្តល់​យុត្តិធម៌​ដល់​អ៊ីស្រាអែល​ឡើយ ។​ទន្ទឹមនឹងនោះ​ក៏បាន​ចោទប្រកាន់​បណ្តា​ប្រទេស​អារ៉ាប់ កំពុង​ស្វែងរក​ការ គាំទ្រ​នៅក្នុង​ប្រទេស​តាមរយៈ​ការ​ថ្កោលទោស អ៊ីស្រាអែល​នៅ​អង្គការ​សហ​ប្រជា ជាតិ​។​

​ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល លោក Danny Danon ក៏បាន​រិះគន់​ដល់​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ដោយ​បញ្ជាក់ ថា ការអនុម័ត​ទៅលើ​សេចក្តីសម្រេច​ខាង លើ គឺជា​ការផ្តល់​សិទ្ធិ​ដល់​ក្រុម​ហា​ម៉ាស់ បង្ក​អំពើហិង្សា​គំរាមកំហែង​ដល់​អ៊ីស្រាអែល​។​a us abaasy 

​សូមបញ្ជាក់ថា​៖​ចាប់តាំងពី​ចុងខែ​មីនា​ឆ្ន​២០១៨​មក ទល់​ពេល នេះ មាន​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន រហូតដល់​ទៅ ១២០​នាក់​ស្លាប់​និង​រាប់ពាន់នាក់​រងរបួស នៅ​ព្រំដែន​ហ្គា​ហ្សា -​អ៊ីស្រាអែល​។ អ្នកស្លាប់​និង​របួស​កើនឡើង​ខ្ពស់បំផុត​គឺ​នៅ​ថ្ងៃ អាមេរិក​ប្តូរ​ស្ថានទូត​ពី​ក្រុង​តែង​អា​វីវ ទៅកាន់​តំបន់​ហ្ស៊េ​រុយ សា​ឡឹម​វិញ ៕

​