» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5137 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100904 នាក់

អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​

 

​អាមេរិក​៖​អភិបាលក្រុង​ឡូ​សអាន់​ជី​ឡេស​( Los Angeles )​លោកស្រី Karen Bass បានប្រកាស​បម្រាម​គោចរ​សម្រាប់​ផ្នែក​តូច​មួយ​នៃ​ទីក្រុង Los Angeles ស្របពេល​ការតវ៉ា​ប្រឆាំង​ការបង្ក្រាប​ជនអន្តោប្រវេសន៍​របស់​លោក Donald Trump កំពុង​រីក​រាលដាល​ពាស​ពេញ​សហរដ្ឋអាមេរិក​។a califona3

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោកស្រី Bass បាន​និយាយ​​ថា បម្រាម​គោចរ​នោះ នឹង​អនុវត្ត​លើ​ផ្ទៃដី​២,៦​គីឡូម៉ែត្រ និង​ចូល​ជា​ធរមាន​ចាប់ពី​ម៉ោង​៨​យប់​ថ្ងៃ​អង្គារ ដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ ម៉ោង​នៅ​សហរដ្ឋអាមេរិក​។
​លោកស្រី Bass បានបញ្ជាក់​ពី​លូ​ម​ហេតុថា ឥឡូវនេះ​អាជីវកម្ម​ជាច្រើន​បាន​រង​ផលប៉ះពាល់ ឬ​ត្រូវបាន​បំផ្លិចបំផ្លាញ​កាលពី​យប់​ថ្ងៃ​អង្គារ ដោយមាន​អាជីវកម្ម​ចំនួន ២៣ កន្លែង​ត្រូវបាន​លួច ។​ករណី​យ៍​នេះ​លោកស្រី​គិតថា ប្រសិនបើ​អ្នកបើកបរ​ឆ្លងកាត់​ទី​ក្រុង Los Angeles នោះ​ផ្ទាំងគំនូរ​មិនល្អ​មាន​គ្រប់​ទីកន្លែង ហើយ​បាន​បង្ក​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​អាជីវកម្ម និង​ទ្រព្យសម្បត្តិ​មួយចំនួន​។​ប្រសិនបើ​អ្នក​មិន​រស់នៅ ឬ​ធ្វើការ​នៅក្នុង​ទីក្រុង​នេះ​ទេ គួរ​ជៀសវាង​កុំទៅ​កាន់​តំបន់​នោះ​។ ក្រុមមន្ត្រី​អនុវត្ត​ច្បាប់ នឹង​ចាប់ខ្លួន​បុគ្គល​ដែល​បំពាន​បម្រាម​គោចរ ហើយ​អ្នក​នឹងត្រូវ​កាត់ទោស​។​អភិបាលក្រុង​រូបនេះ បាន​បន្តថា លោកស្រី​រំពឹងថា​បម្រាម​គោចរ​នឹង​នៅតែ​ជា​ធរមាន​រយៈពេល​ជាច្រើន​ថ្ងៃ ។​

​សូមបញ្ជាក់ថា​ទាក់ទង​ការ​ថ្វើ​បាតុកម្ម​ដែល​កាន់តែ​រាលដាល​លោក​ប្រធានាធិបតី Donald Trump បាន​ព្រមាន​ថា​ការតវ៉ា​ណាមួយ​ក្នុងអំឡុងពេល​ព្យុហយាត្រា​យោធា​ដ៏​សំខាន់​នៅ​ចុង​សប្តាហ៍​នេះ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នឹងត្រូវ​បាន​ជួប​ការដាក់​ពង្រាយ​កម្លាំង​ដ៏​ច្រើន ។​ក្រុមបាតុករ​ក្នុង​ទីក្រុង Chicago កាលពី​ថ្ងៃ​អង្គារ​១០​មិថុនា​សប្ដាហ៍​នេះដែរ បាន​ប៉ះទង្គិច​ជាមួយ​នគរបាល​អំឡុង​បាតុកម្ម​ដែល​នៅតែ​បន្ត​ប្រឆាំង​ការ​ឆ្មក់​បង្ក្រាប​ជនអន្តោប្រវេសន៍ ខណៈ​ការតវ៉ា​រាលដាល​ពាសពេញ​សហរដ្ឋអាមេរិក​។

​លោក​ប្រធានាធិបតី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ អំឡុង​សន្និសីទ​សារព័ត៌​មាននៅ​ការិយាល័យ​ប្រធានាធិបតី​Oval​ថា​ប្រសិនបើ​មាន​បាតុករ​ណា​ម្នាក់​ចង់​ចេញមក ពួកគេ​នឹង​ជួប​ជាមួយ​កម្លាំង​ដ៏​ច្រើន​។​លោក ពុំ​បានឮ សូម្បីតែ​ការតវ៉ា​មួយ ប៉ុន្តែ​មាន​មនុស្ស​ដែល​ស្អប់​ប្រទេស​លោក​។​​ការ​គំរាម​របស់លោក Trump បាន​កើតឡើង​ស្របពេល​កងទ័ព​ឆ្មាំ​ជាតិ​រាប់ពាន់នាក់ និង​ទាហាន​ម៉ា​រី​ន​ប្រហែល ៧០០​នាក់ ស្ថិតក្នុង​ទីក្រុង Los Angeles ដោយ​ប៉ះទង្គិច​ជាមួយ​ក្រុមអ្នកតវ៉ា​អំពី​របៀបវារៈ​អន្តោប្រវេសន៍​របស់​ប្រធានាធិបតី​។ លោក Trump បាន​អះអាង​ការពារ​វិធានការ​បង្ក្រាប​ថា​កាលពី​ថ្ងៃ​អង្គារ​ដោយ​គ្មាន​ភ័ស្តុតាង​ថា​បាតុករ​ត្រូវ​សង​ការខាតបង់​ចំពោះ​ការបះបោរ​របស់​ពួកគេ ហើយ​និយាយថា​ទីក្រុង​នេះ នឹង​ជួបប្រទះ​ការស្លាប់ និង​ការបំផ្លិចបំផ្លាញ​ជាច្រើន ប្រសិនបើ​រូបលោក​មិន​បញ្ជូន​កង​ឆ្មាំ​ជាតិ​ទៅ​ទីនោះ​ទេ​។

​លោក Trump បាន​និយាយ​ពី​ការតវ៉ា​នៅ​ទីក្រុង Los Angeles ថា​ប្រសិនបើ​ពួកលោក​មិន​វាយប្រហារ​ឲ្យ​ខ្លាំង​ទេនោះ បាតុកម្ម​ទាំងនោះ​នឹង​ផ្ទុះ​នៅ​ទូទាំងប្រទេស​។​ប៉ុន្តែ​លោក​អាច​ប្រាប់​កន្លែង​ផ្សេងៗ​ទៀត​នៃ​សហរដ្ឋអាមេរិក ថា​នៅពេល​ពួកគេ​ធ្វើ ប្រសិនបើ​ពួកគេ​ធ្វើ ពួកគេ​នឹងត្រូវ​ជួបប្រទះ​ដោយ​កម្លាំង​ស្មើគ្នា​ឬ​ខ្លាំង​ជាង​។​ការអត្ថាធិប្បាយ​នេះ​កើតឡើង​ស្របពេល​សេត​វិមាន និង​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ទីក្រុង​វ៉ាស៊ីនតោន កំពុង​រៀបចំ​សម្រាប់​ក្បួនព្យុហយាត្រា​យោធា​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ ដែល​ស្របពេល​ជាមួយនឹង​ខួប​លើក​ទី​២៥០​របស់​កងទ័ព និង​ខួបកំណើត​លើក​ទី​៧៩ ឆ្នាំ របស់លោក Trump ។​កាលពី​ថ្ងៃ​អង្គារ​១០​មិថុនា ក្បួន​រថក្រោះ​មួយ​ខ្សែ​ប្រវែង​មួយ​ម៉ា​យល៍ បាន​ទៅដល់​ទីក្រុង​វ៉ាស៊ីនតោន ហើយ​របាំង​កំពុង​ត្រូវបាន​ដំឡើង​ជុំវិញ​បរិវេណ​សេត​វិមាន​៕a califona1 a califona2 a califona4 

​