» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2634 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098401 នាក់

ហ្វីលីពីន រកឃើញ​អ្នក​ស្នង​តំណែង​លោក Duterte ហើយ​

 

​ប្រទេស​ហ្វីលីពីន​៖​លោក Ferdinand Marcos Jr​ដែល​គេ​ស្គាល់​ថា​ជា​កូន​អតីត​ប្រធានាធិបតី​ផ្តាច់កា​រលោក​ហ្វេ​ឌី​ណង់​ម៉ា​កូ​សត្រូវ​បានប្រកាស​ជា​បណ្តោះអាសន្ន​ថា​ជាប់ឆ្នោត​នាំមុខ​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ហ្វីលីពីន​ជំនួស​លោក​ឌុយ​តឺ​តេ​។​ទន្ទឹម​និង​ការប្រកាស​លទ្ធផល​នេះ​ក៏មាន​បាតុកម្ម​បាន​បន្ត​ផ្ទុះឡើង​នា​ថ្ងៃទី​១០ ខែឧសភា ដោយមាន​ពលរដ្ឋ​ប្រមាណ​៤០០​នាក់ ភាគច្រើន​ជា​ក្រុមនិស្សិត​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​នៅខាងមុខ​គណៈកម្មាធិកា​រ​រៀបចំ​ការបោះឆ្នោត ដើម្បី​ប្រឆាំង​លទ្ធផល​បោះឆ្នោត ហើយ​ជ័យជម្នះ​បាន​ទៅលើ​លោក Ferdinand Marcos Jr ។ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​បាន​បដិសេធ​ពាក្យបណ្តឹង​របស់​ក្រុម​ផ្សេងៗ ក្នុងនោះ​មាន​ទាំង​ក្រុម​ជនរងគ្រោះ​ក្នុង​របប​អតីត​ប្រធានាធិបតី Ferdinand Marcos Sr ផងដែរ​។​a du ter1 

​ក្រុម​សកម្មជន Karapatan ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ហ្វីលីពីន បដិសេធ​ការដឹកនាំ​របស់លោក Marcos ។ ជាមួយនឹង​សន្លឹកឆ្នោត​ស្របច្បាប់​ជិត ៩៤%​ដែល​បាន​រាប់​រួចរាល់ លោក Marcos ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​ដល់​ទៅជិត​៣០​លាន​សន្លឹក គឺ​ច្រើនជាង​ទ្វេដង​គូប្រជែង​ដែល​ឈរ​លំដាប់​លេខ​ពីរ ។​​មាន​ពលរដ្ឋ​ហ្វីលីពីន ប្រមាណ​៦៧​លាន​នាក់ ក្នុងនោះ​មាន​ពលរដ្ឋ​នៅក្រៅ​ប្រទេស ១,៦​លាន​នាក់​បាន​ចុះឈ្មោះ​បោះឆ្នោត​ប្រធានាធិបតី និង​មន្ត្រី​ក្នុង​តំបន់​១៨.១៨០​រូប ក្នុងនោះ​មាន​អនុ​ប្រធានាធិបតី និង​តំណាងរាស្ត្រ​១២​រូប


​ប្រទេស​ហ្វីលីពីន​បានចាប់ផ្ដើម​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃ​ចន្ទ​ទី​៩​ឧសភា​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ។​​បើតាម​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ហ្វីលីពីន​បាន​ឲ្យ​ដឹងថា មាន​បេក្ខជន ១០ រូប​ប្រជែង​គ្នា​ដើម្បី​ជំនួស​តំណែង​ប្រធានាធិបតី​លោក Rodrigo Duterte ដែល​ផុត​អាណត្តិ​។​ក្នុងនោះ​តាម​ការស្ទង់មតិ​បង្ហាញថា អ្នក​នាំមុខ​គឺ​លោក Ferdinand Marcos Jr. ដែលជា​កូនប្រុស​ច្បង​របស់​មេដឹកនាំ​ផ្តាច់កា​រលោក Ferdinand Marcos ។​

​អំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​លោក Marcos Jr បាន​សន្យា​រក្សា​គោលនយោបាយ​របស់​រដ្ឋ​បាល​លោក Duterte ដូចជា​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្ក្រាប​គ្រឿងញៀន​ខុសច្បាប់​ជាដើម ។​​ទន្ទឹម​នោះ​លោក Marcos Jr បាននិងកំពុង​គាំទ្រ​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកបោះឆ្នោត​ក្មេងៗ​ដែល​កើត​ក្រោយ​របប​ផ្តាច់ការ​របស់​ឪពុក​លោក ក្រោយ​អះអាង​តាម​បណ្តាញ​សង្គម​ថា ឪពុក​របស់លោក​បាន​បង្កើន​សេដ្ឋកិច្ច​តាមរយៈ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ។​

​ចំណែក​គូប្រជែង​ដ៏​ខ្លាំងក្លា​បំផុត​របស់លោក Marcos Jr នោះ​គឺ​អនុ​ប្រធានាធិបតី​ដែល​កំពុង​កាន់អំណាច​លោកស្រី Leni Robredo ខណៈ​ការបោះឆ្នោត​ស្ទង់​មតិ​ចុងក្រោយ​បំផុត​របស់ Pulse Asia បាន​បង្ហាញថា លោក Marcos Jr ទទួលបាន​សំឡេង ៥៦ ភាគរយ លោកស្រី Leni Robredo ទទួលបាន​សំឡេង​ត្រឹម ២៤ ភាគរយ​ប៉ុណ្ណោះ ។​​ក្នុងខណៈដែល​ប្រជាពលរដ្ឋ​ហ្វីលីពីន​រាប់លាន​នាក់​កំពុង​​ចេញទៅ​បោះឆ្នោត ជនប្រដាប់អាវុធ​មួយក្រុម​បាន​បើក​ការបាញ់រះ ទៅលើ​ការិយាល័យ​បោះឆ្នោត​នៅ​ស្រុក Buluan នៃ​កោះ​ភាគខាងត្បូង​ហ្វីលីពីន Mindanao ដែលជា​ជង្រុក​ក្រុម​ប្រដាប់អាវុធ​និង​ក្រុម​បះបោរ​កុ​ម្មុយ​និ​ស្ត​អ៊ីស្លាម​ជ្រុលនិយម​។​មាន​ភ្នាក់ងារ​សន្តិសុខ​បីនាក់ បាន​ស្លាប់ ភ្នាក់ងារ​សន្តិសុខ​ទី​បួន បាន​រងរបួស ចំណែក​បុគ្គលិក​ក្នុង​សាលារៀន​ដែលជា​ក្លាយជា​ការិយាល័យ​បោះឆ្នោត រត់គេច​និង​លាក់ខ្លួន​ទាន់​។ នេះ​បើ​សេចក្តីប្រកាស​របស់​អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត​លោក Roldan Kuntong​។​​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី ៨​ឧសភា មានការ​ដាក់​គ្រាប់​បំផ្ទុះ​នៅមុខ​ការិយាល័យ​បោះឆ្នោត​មួយទៀត នៅក្នុង​ស្រុក Datu Unsay នៃ​កោះ Mindanao ដដែល បណ្តាលឱ្យ​មនុស្ស​៩​នាក់​រងរបួស​។​a du ter a elect philipin1 a elect pilipin ​

​