» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2268 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098035 នាក់

ចិន​ជំរុញ​ប្រទេស​នានា​នៅ​អាស៊ាន​ការពារ​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុងពេល​អាមេរិក​ស្វែងរក​សន្តិភាព​ដែរ​ជាមួយ​សម្ព​ន្ធ័​មិត្ត​?

សមុទ្រ​ចិន​ខាងត្បូង ៖ លោក​វ៉ាង យី​រដ្ឋមន្ត្រីការបរទេស​ចិន កាលពី​ថ្ងៃ​អង្គារ​ទី ៣​សីហា​បាន​អំពាវនាវ​ឱ្យ​ចិន​និង​អាស៊ាន​ដោះស្រាយ​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ក៏ដូចជា​ផលប៉ះពាល់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ចិន​និង​ប្លុក​អាស៊ាន​បង្កើន​ការពិគ្រោះ​យោបល់​លើ​ក្រម​ប្រតិបត្តិ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​ដើម្បី​ការពារ​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​។​លោក​វ៉ាង​បានធ្វើការ​កត់សម្គាល់​បែបនេះ​នៅពេល​ចូលរួម​តាមរយៈ​ដំណ​វីដេអូ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​រវាង​ចិន​និង​អាស៊ាន​។​a china israel1 

ចិន​និង​សមាជិក​អាស៊ាន​មានការ​គាំទ្រ​លើ​ក្រម​ប្រតិបត្តិ​តាំងពី​ថ្ងៃ​ជាង​១០​ឆ្នា​មុន​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​។ លោក​វ៉ាង​បាន​និយាយថា​ការអាន​ជា​លើក​ទី​ពីរ​នូវ​អត្ថបទ​ព្រាង​នៃ​ក្រម​ប្រតិបត្តិ​កំពុង​ប្រព្រឹត្ត​ទៅតាម​អន​ឡាញ​និង​កំពុងមាន​វឌ្ឍនភាព​។​​លោក​វ៉ាង​និយាយថា ចិន​ទទូច​លើ​ការដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាមរយៈ​ការពិគ្រោះ​យោបល់​ដោយ​ប្រទេស​ពាក់ព័ន្ធ​ដោយផ្ទាល់​ចៀសវាង​សកម្មភាព​ឯកតោភាគី​នានា​ដែល​បង្កើន​ការខ្វែងគំនិត​គ្នា និង ធ្វើឱ្យ​ការខ្វែងគំនិត​គ្នា​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ហើយ​ក្នុងពេល​ជាមួយគ្នានេះដែរ​គឺ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ដែនសមុទ្រ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​។​

​លោក​ក៏បាន​កត់សម្គាល់​ផងដែរ​ថា​អធិបតេយ្យភាព​របស់​ចិន​ក៏ដូចជា​សិទ្ធិ​និង​ផលប្រយោជន៍​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​អនុលោម​តាមច្បាប់​អន្តរជាតិ​រួមទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​។ លោក​បាន​និយាយថា ចិន​មិនដែល​ធ្វើការ​ទាមទារ​ទឹកដី​ថ្មី​នោះទេ ប៉ុន្តែ​នឹង​ប្រកាន់ខ្ជាប់​នូវ​ជំហរ​នឹងធឹង​របស់ខ្លួន​។​​លោក​វ៉ាង​និយាយថា​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ចិន​និង​អាស៊ាន​សមុទ្រ​ចិន​ខាងត្បូង​ទទួលបាន​ស្ថានភាព​ស្ថិរភាព​ហើយ​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​និង​ការហោះហើរ​ត្រូវបាន​ការពារ​ស្របតាម​ច្បាប់​។​​សមុទ្រ​ចិន​ខាងត្បូង​មិនគួរ​ប្រែក្លាយជា​សង្វៀន​សម្រាប់​ប្រទេស​ធំៗ​នោះទេ ហើយ​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​រំខាន​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​នោះដែរ​។​

​ដោយឡែក​សម្រាប់​អាមេរិក​វិញ​ក្នុងជំនួប​នៅ​ក្រុង​វ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លី​ង​កិន កាលពី​ថ្ងៃ​អង្គា​រ៍​ទី​៣​សីហា​ដែរ​បានប្រកាស​បង្កើត​«​ការចរចា​យុទ្ធសាស្ត្រ​»​មួយ​ជាមួយ​ឥណ្ឌូនេស៊ី ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា ប្រទេស​ទាំង​២​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ធ្វើការ​រួមគ្នា​លើ​បញ្ហា​ជាច្រើន រួមមាន​ការការពារ​សេរីភាព​នាវាចរណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​ឥណ្ឌូនេស៊ី​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ាន ជា​ប្លុក​ដែល​រដ្ឋាភិបាល​អាម៉េរិក​គិតថា​ជា​កន្លែង​សំខាន់​មួយ​នៅក្នុង​កិច្ច​ខិ​ខំ​របស់ខ្លួន​ដើម្បី​ងើបឡើង​តតាំង​ជាមួយនឹង​ឥទ្ធិពល​កាន់តែ​កើនឡើង​របស់​ចិន​នៅ​អាស៊ី​។​​ភាគី​ទាំង​ពីរបាន​យល់ព្រម​បង្កើត​«​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​»​មួយ​នៅ​ឆ្នាំ​២០១៥ តែ​លោក​ប្លី​ង​កិន បាន​ប្រាប់​អ្នកយកព័ត៌មាន​ពេល​ឈរ​ជិត​លោកស្រី ម៉ា​ស៊ូ​ឌី ថា ការចរចា​នេះ​ឥឡូវ​ទើបតែ​ចាប់ផ្តើម​ទេ​។​«​ឥណ្ឌូនេស៊ី ជា​ដៃគូ​យុទ្ធសាស្ត្រ​រឹងមាំ​មួយ​របស់​អាម៉េរិក​។​យើង​ធ្វើការ​រួមគ្នា​លើ​រណសិរ្ស​ជាច្រើន​។​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​សូម​វាយតំ​លៃ​សម្លេង​ខ្លាំងក្លា​របស់​ឥណ្ឌូនេស៊ី​នៅក្នុង​អាស៊ាន​»​។​

​ចំណែក​លោកស្រី ម៉ា​ស៊ូ​ឌី បាន​ប្រា​ប់លោក​ប្លី​ង​កិន​ថា ភាពជា​ដៃគូ​រឹងមាំ​មួយ​ជាមួយ​ឥណ្ឌូនេស៊ី​នឹង​ជា​«​ទ្រព្យ​សំខាន់​មួយ​សំរាប់​ការចូលរួម​ពាក់ព័ន្ធ​របស់​អ្នក​កាន់តែ​ច្រើនឡើង​នៅក្នុង​តំបន់​។​អាម៉េរិក​ជា​ដៃគូ​សំខាន់​មួយ​សំរាប់​អាស៊ាន​អនុវត្ត​ទស្សនវិស័យ​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​…»​។​ក្រៅពីនេះ​ឥណ្ឌា​វិញ​ក៏​កំពុង​ត្រៀម​បញ្ជូន​ក្រុម​នាវាចម្បាំង ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ក្នុង​ខែសីហា​នេះ ក្រោម​គោលបំណង​ពង្រីក​ចំណងទាក់ទង ផ្នែក​សន្តិសុខ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ខណៈ​វា​ទំនងជា​សញ្ញា​បង្ហាញថា ឥណ្ឌា​ហាក់​មានបំណង​ចង់​ដើរ​ជា តួអង្គ​សំខាន់​ជាង​មុន​នៅក្នុង​តំបន់ ដើម្បី​តទល់​ជាមួយ​ចិន​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​០៤ ខែសីហា ឆ្នាំ​២០២១​។

បើតាម​សេចក្តីថ្លែងការណ៍​របស់​យោធា​ជើង​ទឹក​របស់​ឥណ្ឌា នាវាចម្បាំង​ចំនួន ០៤​គ្រឿង នឹងត្រូវ​ដាក់ពង្រាយរ​យៈ​ពេល ០២​ខែ ទៅកាន់​តំបន់​អា​ស៉ី​អាគ្នេយ៍ សមុទ្រ​ចិន​ខាងត្បូង និង​ភាគ​ខាងលិច​មហាសមុទ្រ​ប៉ា​ស៉ី​ហ្វិ​ក​។​​យោធា​ឥណ្ឌា​បាន​លើកឡើងថា ការ​ចល័ត​ក្រុម​នាវាចម្បាំង​នេះ គឺ​ដើម្បី​សង្កត់ធ្ងន់​ពីសា​ម​គី្គ​ភាពជា​មួយ​បណ្តា​ប្រទេស​ជា​មិត្ត សំដៅ​ធានា​នូវ សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​លើ​ដែនសមុទ្រ​។ ក្នុងអំឡុង​នៃ​ការដាក់​ពង្រាយ ក្រុម​នាវាចម្បាំង​ឥណ្ឌា ក៏​នឹងចូលរួម​ក្នុង​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ជាមួយ​សហរដ្ឋអាមេរិក ជប៉ុន និង​អូស្ត្រាលី នៅក្បែរ​កោះ​ហ្គាំ​ផងដែរ​។a china sea a china usa 

 

​