» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 344 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095259 នាក់

ចេញ​ហើយ​ៗករណី​យ៍​ឧ​ត្ត​ម​សេនីយ៍​ឯក​វ៉ា​វិចិត្រ​ប្រមូល​បក្សពួក​ផឹកស៊ី​ក្នុង​អង្គភាព​ក្រសួងមហាផ្ទៃ​ប្រកាស តាម​រកមុខ​ម្ចាស់​ហ្វេ​ស​បុក​ដែល​ហ៊ាន​រាយការណ៍​!?

ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ កំពុង​ស្វែងរក​អត្ត​ស​ញ្ណា​ណ​ហ្វេ​ស​បុក​ក្លែងក្លាយ​មួយ ដោយ​ចោទថា​បាន​បង្ហោះ​សារ​បង្ខូច​កិត្តិយស​អង្គភាព​ចំណុះ​របស់ខ្លួន​ដោយ​មិន​ធ្វើការ​ស្រាវជ្រាវ​ការប្តឹង​ក្នុង​បំណង​កែលម្អ​នោះឡើយ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រាប់​ដល់​បណ្តាញ​ព័ត៌មាន ។​a police va3 

​ថ្មីៗ​នេះ​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​គណនី Facebook មួយ​ឈ្មោះ San Bora បាន​បង្ហោះ​ខ្លឹមសារ​ចូល​ហ្វេ​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី​ដោយ​បកអាក្រាត​ចោទ​ប្រកា​ឧ​ត្ត​ម​សេនីយ៍​ឯក​វ៉ា​វិចិត្រ​ប្រធាន​ភស្តុភា​និង​ហិញ្ញ​វត្ថុ​ក្រសួងមហាផ្ទៃ​ដែល​គេ​ស្គាល់​ថា​ជា​ប្អូនប្រុស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សេង​យូ​អាន់​អគ្គនាយក​អគ្គនាយកដ្ឋាន​ភស្តុភា​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ​ដែល​ទើប​ឡើង​ថ្មី​ដោយ​ដក​ប្រធាន​នាយក​រដ្ឋា​ន​ចាស់​គ្រវាត់ចោល ថា​បាន​ប្រព្រឹត្ត​អំពើ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាព​របស់​កង​កម្លាំង​នគរបាលជាតិ​។​

គួរ​បញ្ជាក់ថា ហ្វេ​ស​បុក San Bora បាន​បង្ហោះ​សារ​រាយការណ៍​អធិប្បាយ​ចូល​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២១​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖«​ខ្ញុំ​សូម​រាយ​ការជូន​សម្តេច​ជ្រាប មាន​វិធានការ​ចំពោះ​អំពើ​ពាលា​អាវាសែ​របស់​ផ្កាយ​៣ ប្រធាន​អង្គភាព​មួយ នៅ​ក្រសួងមហាផ្ទៃ ដែល​បបួល​មន្ត្រី​បើកបរ​ឡាន​ដឹក​ធំៗ ផឹកស៊ី​ក្នុង​អង្គភាព​ស្រវឹង​រៀងរាល់ថ្ងៃ គឺ​ចាប់ពី​ប្រធាន​អង្គភាព​នេះ មកកាន់​ដំណែង ខែមេសា ឆ្នាំ​២០២០ មក​ភ្លាម បាន​ចំណាយលុយ​រដ្ឋ​សង់​បន្ទប់​ផ្ទាល់ខ្លួន​ស្អាត​ជាង​បន្ទប់​រដ្ឋមន្ត្រី​ទៀត​អស់​ជិត​១០​ម៉ឺន​ដុល្លារ​។ មិនតែប៉ុណ្ណោះ​សង់​បន្ទប់​សម្រាប់​ជា​កន្លែង​ផឹកស៊ី​នៅ​ក​៥​នេះ ដោយ​ទុកជា​បន្ទប់ធ្វើការ​បំភាន់​ភ្នែក​មន្ត្រី តាមពិត​រៀបចំ​ទុក​ផឹកស៊ី ចាក់​ចម្រៀង​ឡូឡា ដូច​ក្នុង​ក្លឹប ហើយ​ប្រមូល​មន្ត្រី​បើកឡាន​ធំ​មក​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន និង​បានសម្លាប់​សុខខ (​ឆ្កែ​) ដែល​ពួក​ខ្ញុំ​ចិញ្ចឹម​ជាច្រើន​ក្បាល​ធ្វើ​សាច់​ក្លែម​ទៀត​។​

​ក្រៅពី​ពូកែ​ប្រព្រឹត្ត​អំពើ​ពាលា កិប​គេង​លុយ​រដ្ឋ​នេះ នៅមាន​ការប្រមាថ​មន្ត្រី​ចាស់ៗ​ថា​គ្មាន សមត្ថភាព គ្មាន​ធនធាន គឺ​ចាប់តាំងពី​បុគ្គល​នេះ​កាន់តំណែង បាន​ជាង​៣​ខែ ភាព​រង្គោះរង្គើរ​បាត់បង់ សាមគ្គីភាព​ផ្ទៃក្នុង មិនដែល​គិតពី​ការអភិវឌ្ឍ​អង្គភាព​គិតតែ​បក្ខពួក​ផឹកស៊ី រាល់ពេល​ថ្ងៃត្រង់​បបួល​ប្រធានការិយាល័យ មួយចំនួន​មក​ផឹកស៊ី​រហូត​ស្រវឹង​ក្នុង​អង្គភាព​ទៀត អំពើ​ពាលា​នេះ សួរ​មន្ត្រី នៅ​ភស្តុភារ​ព្រែកប្រា នរណា​ក៏​ដឹង​ដែរ​ពិសេស​កម្លាំង​មន្ត្រី​បើកឡាន​នៅ​ការិយាល័យ​ក​៥ ហើយ​គូកន​មក​ផឹក​ជាមួយ​ភាគច្រើន​ជា​អ្នក​មកពី​ក្រៅ ព្រោះ​មន្ត្រី​ក្នុង​នាយកដ្ឋាន​មិន​ពេញ​ចិត្តនឹង​ទង្វើ​បែប​ពាលា​នេះ​ទេ​។

ចាក់​វ៉ាក់សាំង ហើយក៏​ផឹក​មិន​ខ្វល់ ពី​ការណែនាំ​របស់​ពេទ្យ​។ដើម្បីជាភស្តុតាង គណនី​យ៍​ហ្វេ​ស​ប៊ុ​ក​sanbora​ក៏បាន​ឲ្យ​លេខ​ទូរ​សព្ទ័​និង​ឈ្មោះ​មន្ត្រី​ដើម្បី​ស្រាវជ្រាវ​ផងដែរ​។​ក្នុងករណី​យ៍​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ក៏បាន​ផ្ញើលិខិត​សុំ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​សេង​យូ​អាន់​អគ្គនាយក​ភស្តុភា​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​បំភ្លឺ​ផងដែរ​។​ឡូ​វ​ចេញ​លទ្ធផល​ហើយ​គឺ​(ចោរ...........​ម្ចាស់ជាប់គុក)ក្រសួងតាម​រ​កមុខ​អាណា​រាយការណ៍​ហ្នឹង​?​។​

​ករណីនេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​ធ្វើការ​បំភ្លឺ​ជូន​សាធារណជន និង​បណ្តាញសារព័ត៌មាន​ឱ្យបាន​ជ្រាប​ដូចតទៅ​៖
​ទី​១៖ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ San Bora គឺជា​គណនី​ក្លែងក្លាយ (Fake Account) បង្កើតឡើង ដើម្បី​ប្រើប្រាស់​ក្នុង​គោលបំណង​បង្ហោះ ផ្សព្វផ្សាយ​ខ្លឹមសារ​ចោទប្រកាន់ និង​វាយប្រហារ​មកលើ អង្គភាព​របស់​ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ​។ បន្ទាប់ពី​បង្ហោះ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​វាយប្រហារ របស់ខ្លួន​រួចមក ម្ចាស់​គណនី​នេះ​បាន​បិទ និង​ឈប់​ប្រើប្រាស់​គណនី​ភ្លាមៗ​តែម្ដង​។​

​ទី​២៖ អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ដែល​ត្រូវបាន​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ឈ្មោះ San Bora (Fake Account) បង្ហោះ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​ចោទប្រកាន់ថា​បាន​ជួបជុំ​ផឹកស៊ី​ផ្ទុយ​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល គឺជា​អង្គភាព​ដែល​ទទួលបន្ទុក​ការពារ​ស្បៀង និង​ដឹកជញ្ជូន សម្ភារ​បរិក្ខា ស្បៀងអាហារ និង​បរិក្ខា​សុខាភិបាល ផ្គត់ផ្គង់​ជូនទៅ​អង្គភាព​នានា​នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​ជា​កម្លាំង​ត្រៀម​សម្រាប់​ជួយ​បម្រើ​ដល់​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ផងដែរ ហើយ​កម្លាំង​នគរបាល​ទាំងអស់​នៃ​អង្គភាព​នេះ តម្រូវឱ្យ​ផ្លាស់ប្ដូរ​វេន​ប្រចាំការ និង​រង់ចាំ​បញ្ជា ២៤​លើ​២៤​ម៉ោង ក្នុង​មួយ​សប្តាហ៍ នៅក្នុង​អង្គភាព​សម្រាប់​ត្រៀម​បំពេញ បេសកកម្ម​តាម​ការចាំបាច់​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ស្នើ​បណ្តាញសារព័ត៌មាន​បណ្តា​ញ​សង្គម និង​សាធារណជន​ទាំងអស់ សូមកុំ​ធ្វើការ​វិភាគ និង​វិនិច្ឆ័យ​លើ​ព័ត៌មាន​ដែល​ពុំមាន​ប្រភព​ច្បាស់លាស់ គ្មាន​មូលដ្ឋាន មាន​ចរិតលក្ខណៈ លំអៀង និង​មាន​និន្នាការ​វាយប្រហារ​មកលើ​ស្ថាប័ន​-​អង្គភាព របស់​រាជរដ្ឋាភិបាល​។ ការផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ដែលមាន​ប្រភព​មិន​ច្បាស់លាស់​ព័ត៌មាន​មិន​ពិត គឺជា​ភាពអយុត្តិធម៌​បំផុត​ចំពោះ​តួអង្គ​ដែលជា​កម្មវត្ថុ​ត្រូវបាន​គេ​វាយប្រហារ និង​អាច​នាំឱ្យមាន​ទោសទណ្ឌ​ដល់​ខ្លួន​ផងដែរ​។​

​ក្រសួងមហាផ្ទៃ សូម​ស្វាគមន៍​ចំពោះ​ការចុះផ្សាយ និង​ចែកចាយ​ព័ត៌មាន​ដែលមាន​ប្រភព និង​មូលដ្ឋាន​ច្បាស់លាស់ មាន​ចរិតលក្ខណៈ​ជាការ​រិះគន់​ក្នុងន័យ​ស្ថាបនា និង​សូម​ថ្កោលទោស​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​បណ្តាញ​សង្គម និង​បណ្តាញសារព័ត៌មាន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថិរភាព និង​យុត្តិធម៌​នៅក្នុង​សង្គម​។​​ចំពោះ​ករណីនេះ «​ក្រសួងមហាផ្ទៃ​នឹង​បន្ត​ស៊ើបអង្កេត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ​ឈ្មោះ San Bora (Fake Account) ឱ្យបាន​ហ្មត់ចត់​បំផុត ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ពិតប្រាកដ​របស់​អ្នកប្រើប្រាស់ និង​បក្ខពួក មក​សាកសួរ និង​អនុវត្ត​វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​»៕a ava jetra a police va1 a police va a police va4 a police va fake 

​