» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3120 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098887 នាក់

មនុស្ស ១២៦ នាក់​ស្លាប់ និង​បាត់​ខ្លួន ក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់ និង​បាក់​ដី​នៅ​ហ្វីលីពីន​

​ហ្វីលីពីន​៖ រហូតមកដល់​ពេលនេះ តួលេខ​អ្នកស្លាប់ និង​បាត់​ខ្លួន​នៅក្នុង​គ្រោះមហន្តរាយ​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី ដែល​បង្កឡើង​ដោយ​ព្យុះ​ត្រូពិច Trami នៅក្នុង​ប្រទេស​ហ្វីលីពីន បាន​កើន​ឡើងដល់​ជិត ១៣០ នាក់​ហើយ​!.​។​​ទីភ្នាក់ងារ​ឆ្លើយតប​គ្រោះមហន្តរាយ​របស់​រដ្ឋា​ភិ​បាល បានឱ្យដឹងថា ព្យុះ Trami បាន​បោកបក់​ចេញពី​ភាគ​ពាយ័ព្យ​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​សុក្រ ដោយបាន​បណ្តាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ៨៥ នាក់​ស្លាប់ និង ៤១ នាក់​ផ្សេងទៀត​បាត់​ខ្លួន ដោយសារតែ​ឥទ្ធិពល​ព្យុះ​ដ៏​អាក្រក់​បំផុត និង​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ រហូតមកទល់​ពេលនេះ ហើយ​គេ​រំពឹងថា ចំនួន​អ្នកស្លាប់​នឹង​បន្ត​កើនឡើង ។​a storm philipin1 

​លោក​ប្រធានាធិបតី​ហ្វែ​ឌី​ណង់​ម៉ា​កុស​( Ferdinand Marcos )​ដែល​បាន​ទៅ​ត្រួតពិនិត្យ​តំបន់​រងគ្រោះ​កាលពី​ថ្ងៃ​សៅរ៍ បាន​លើកឡើងថា ក្នុង​រយៈពេល ២៤​ម៉ោង​ប៉ុណ្ណោះ បរិមាណ​ទឹកភ្លៀង​ស្មើនឹង​កម្រិត​ធម្មតា​ក្នុង​ចន្លោះ​ពី ១ ទៅ ២​ខែ​ឯណោះ ។ លោក​មានប្រសាសន៍​ជា​បន្តថា «​យើង​មិនទាន់​បានបញ្ចប់​ការងារ​សង្គ្រោះ​នៅឡើយ​ទេ ព្រោះ​នៅមាន​តំបន់​ជាច្រើន​នៅតែ​លិចលង់ ហើយ​ក្រុម​សង្គ្រោះ​មិនអាច​ចូលទៅ​ដល់​» ។​​ទន្ទឹមនឹងនេះ លោក Marcos បានបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​របស់លោក គ្រោង​នឹង​ចាប់ផ្តើម​ការងារ​លើ​គម្រោង​គ្រប់គ្រង​ទឹកជំនន់​ដ៏​សំខាន់​មួយ ដើម្បី​អាចឆ្លើយតប​នឹង​ការគំរាមកំហែង​បង្កដោយ​បម្រែបម្រួល​អាកាសធាតុ ដែល​មិន​ធ្លាប់មាន​ពីមុនមក ។​

​កាលពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​ហ្វីលីពីន បាន​បិទ​សាលារៀន និង​ការិយាល័យ​រដ្ឋ ដើម្បី​រក្សា​សុវត្ថិភាព​មនុស្ស​រាប់លាន​នាក់​នៅលើ​កោះ Luzon ជា​តំបន់​ដ៏​សំខាន់​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស ស្របពេល​ប្រតិបត្តិ​ករ​សាឡាង​អន្ត​រកោះ ក៏ត្រូវ​បាន​ផ្អាក​ផងដែរ ធ្វើឱ្យ​មនុស្ស​ជាច្រើន​ពាន់​នាក់​ត្រូវ​ជាប់គាំង ។​​គួររម្លឹកថា ព្យុះ​ធំៗ និង​ព្យុះ​ទី​ហ្វុ​ង​ប្រហែល ២០ បាន​បោកបក់​លើ​ប្រទេស​ហ្វីលីពីន ឬ​តំបន់​ជុំវិញ​ឆ្នេរសមុទ្រ​ជា​រៀងរាល់ឆ្នាំ ដោយបាន​បំផ្លាញ​ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និង​បានសម្លាប់​មនុស្ស​រាប់សិប​នាក់​។ យោងតាម​ការសិក្សា​នាពេល​ថ្មីៗ​នេះ បាន​បង្ហាញថា ព្យុះ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​បង្កើត​ចេញ​ជា​ទម្រង់​ព្យុះ​នៅ​ជិត​ឆ្នេរសមុទ្រ​ជាង​ពីមុន និង​មាន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើងៗ ដោយ​អូសបន្លាយ​បោកបក់​នៅលើ​ដី​ក្នុង​រយៈ​កាន់តែ​យូរ ដោយសារ​កត្តា​បម្រែបម្រួល​អាកាសធាតុ ។​
​នៅក្នុង​កំណត់ត្រា​ឆ្នាំ ២០១៣ ព្យុះ​ទី​ហ្វុ​ង​ហៃ​យ៉ាន (Haiyan) ដែលជា​ព្យុះ​ស៊ីក្លូន​ត្រូពិច​ដ៏​ខ្លាំង​បំផុត​មួយ បានធ្វើឱ្យ​មនុស្ស​ជាង ៧,៣០០ នាក់​ស្លាប់ ឬ​បាត់​ខ្លួន និង​បាន​បំផ្លិចបំផ្លាញ​ភូមិ​ស្រុក​ជាច្រើន​ឱ្យ​រាបស្មើ ៕​ប្រភព​៖ APa storm philipin 

​