» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3877 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123553 នាក់

ថវិកា «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​»​ទទួលបាន​២៦​លាន​ដុល្លារ ប្រកាស​បញ្ចប់​ទទួល ត្រឹម​ថ្ងៃទី​៣១ ខែតុលា​


​ភ្នំពេញ​៖ ខុទ្ទកាល័យ​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស​បញ្ចប់​ការទទួល​ថវិកា​សម្រាប់ «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤​នេះ​តទៅ​។​a manet money border 

​សេចក្តីប្រកាស​បានឱ្យដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៤​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​៧០​ម៉ឺន​អង្គ​/​នាក់ បាន​ចូលរួម​បរិច្ចាគ​វិភាគទាន​ស្ម័គ្រចិត្ត​ដោយ​ទទួលបាន​ទឹកប្រាក់​សរុប ២៦,៣៣២,៨៨៣.០០​ដុល្លារ​។​​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា វិភាគទាន​ស្ម័គ្រចិត្ត​ដែល​ទទួលបាន​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​។​

​សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​ព្រះ​គុណ​ថ្វាយ​ប្រគេន​សម្តេច​ព្រះសង្ឃ ព្រះ​រាជាគណៈ ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​យ៉ាង​ផុលផុស​លើ​កិច្ចការ​អភិវឌ្ឍ​ព្រំដែន​។​ខុទ្ទកាល័យ​សម្តេច​បាន​អំពាវនាវ​ជនរួមជាតិ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​បំណង​ចូលរួម​បរិច្ចាគ​វិភាគទាន​ស្ម័គ្រចិត្ត​ក្នុង «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» សូម​បន្ត​ទាក់ទង​ក្រុមការងារ​មូលនិធិ និង​ធ្វើការ​បរិច្ចាគ​ទៅកាន់​គណនី​ធនាគារ​របស់​មូលនិធិ​ឱ្យបាន​រួសរាន់​មុន​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ​២០២៤៕a manet money border 

​