» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3188 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098955 នាក់

ស្រុកសៀមឡានតាក់ស៊ីមួយទៀតបានផ្ទុះឆេះតែអត់មានមនុស្ស្លស្លាប់ដូចឡានដឹកសិស្សកុមារ

​ថៃឡង់​ដ៍​៖ រថយន្តឈ្នួល (​តាក់ស៊ី​) មួយគ្រឿង បាន​ឆាបឆេះ​នៅលើ​ផ្លូវ​រាមា​ទី​៩ (Rama IX) ក្នុង​រាជធានី​បាងកក កាលពី​ម៉ោង ៨ និង ១០​នាទី​ព្រឹ​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៦​តុលា ដោយ​បណ្តាលឱ្យ​មនុស្ស ៥ នាក់​រងរបួស រួមទាំង​អ្នកបើកបរ​ផងដែរ នៅ​ជិត​ស្តុ​ប Premier ផ្លូវ​ស្រ៊ី​ន​ការី​ន (Srinakarin Road) ។ គេ​បាន​ចំណាយពេល ១៥ នាទី ទម្រាំ​តែ​អាច​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​បាន ។​a car fire thai 

​យោងតាម​ការសន្និដ្ឋាន​ជាបឋម​របស់​សមត្ថកិច្ច​ថៃ បាន​បញ្ជាក់ថា រថយន្តឈ្នួល បាន​បើក​ទៅបុក​របាំង​ទ្រូងផ្លូវ​នៅឯ​ផ្លូវ​សម្រាប់​បត់​ត្រឡប់ក្រោយ រួច​ក៏​ក្រឡាប់ និង​បណ្តាលឱ្យ​កើតមាន​អគ្គិភ័យ​ឆាបឆេះ​តែម្តង ។​​រថយន្ត​ខាងលើនេះ បាន​ប្រើ​សាំង និង​ឧស្ម័ន (​ហ្គាស LPG) ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​ហ៊ាន​វាយតម្លៃថា វា​បណ្តាលឱ្យ​កើតមាន​អគ្គិភ័យ​នោះទេ ខណៈ​ការស៊ើបអង្កេត​ពី​មូលហេតុ​ពិតប្រាកដ កំពុងតែបន្ត ។​សូមបញ្ជាក់ថាករណីយ៍ឡានប្រើហ្គាសផ្ទុះឆេះនេះបានកើតឡើងបន្ទាប់ការផ្ទុះឆេះឡានក្រុងដឹកសិស្សបណ្តាលឲ្យមានមនុស្សជាង២០នាក់ស្លាប់។

​សូមបញ្ជាក់ថា​នៅ​ប្រទេស​ថៃ មនុស្ស​ប្រហែល ២០,០០០​នាក់​បាន​ស្លាប់​ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ ជា​រៀងរាល់ឆ្នាំ ដោយ​គិត​ជា​មធ្យម​មាន​ច្រើនជាង ៥០​នាក់​ក្នុង​មួយថ្ងៃ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែតុលា ឆ្នាំ ២០២៤​។​​តាម​របាយការណ៍​រប​ស់​អង្គការ​សុខភាព​ពិភពលោក (WHO) ថៃ មាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ​ទី ២​នៅ​អា​ស៉ី បន្ទាប់ពី​ប្រទេស​នេ​ប៉ាល់ ហើយ​ជាប់​ចំណាត់ថ្នាក់​ទី ១៦​នៅលើ​ពិភពលោក ដូចគ្នា​នឹង​ប្រទេស​ឆាដ Chad ប្រទេស Guinea-Bissau ដែរ​។ អង្គការ​ឃ្លាំមើល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​របស់​ប្រទេស​ថៃ (Thai RSC) បានឱ្យដឹងថា នៅ​ឆ្នាំនេះ មាន​អ្នកស្លាប់​ជាង ១០,០០០ នាក់ និង​របួស ៦០០,០០០​នាក់ ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍​។​

​អត្រា​គ្រោះថ្នាក់ និង​អ្នកស្លាប់​កើនឡើង​ខ្ពស់ មាននៅ​អំឡុងពេល​ប្រារព្ធ​ពិធីបុណ្យ​ធំៗ ដូចជា ចូលឆ្នាំថ្មី និង​សង្ក្រាន្ត ក៏ដូចជា​បុណ្យអុំទូក​។ ការបើកប​ហួស​ល្បឿន​កំណត់ បើកបរ​ក្នុង​លក្ខណៈ​ស្រវឹង ស្ថានភាព​ផ្លូវ​មិនល្អ និង​យានយន្ដ​គ្មាន​សុវត្ថិភាព សុទ្ធតែ​បានរួម​ចំណែក​បង្ក​គ្រោះថ្នាក់​ច​រា​រណ៍​។​​គួរ​បញ្ជាក់ថា ការស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ បានធ្វើឱ្យ ថៃ ខាតបង់​សេដ្ឋកិច្ច គិត​ជា​ទំហំ​ទឹកប្រាក់​ប្រហែល ១៥.៥​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០២២ ស្មើនឹង​ជាង ៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​៕a car fire thai1 
​