» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2851 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098618 នាក់

ប្រជាជន​ឥណ្ឌា​យក​ទឹកនោម​និង​អាចម៍គោ​មក​ប៉ាត​ខ្លួន​ការពារ​កូ​វីត​

 


​ញូ​ដែ​លី​៖​ការ​ធូរ​លុង​មាក់ងាយ​កូ​វីត​និង​ជំនឿ​សាសនា​បានធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​ប្រឈមមុខ​និង​ភាព​មហន្តរាយ​ដ៏​ធំ​ដោយសារ​ជម្ងឺ​កូ​វីត​។​ជាក់ស្តែង​ថ្មីៗ​នេះ​ក្រុមគ្រូពេទ្យ​នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​ព្រមាន​ប្រឆាំងនឹង​ជំនឿ​នៃ​ការយក​លាមក​សត្វ​គោ​មក​លាប​លើ​ខ្លួន​ដើម្បី​បណ្តេញ​ជំងឺ​កូ​វីដ​១៩​ព្រោះ​មិនមាន​ភ័ស្តុតាង​ខាង​វិទ្យា​សាស្ត្រា​ណាមួយ​បង្ហាញថា​វា​មាន​ប្រសិទ្ធភាព​ទេ និង​ថា​វា​មាន​ហានិភ័យ​ក្នុង​ការឆ្លង​ជំងឺ​ផ្សេងទៀត​។​a co cow 

​ប្រតិកម​ក្ម​ក្រូពេទ្យ​កើតឡើង​ក្រោយពេល​អ្នក​ដែលមាន​ជំនឿ​ងប់​ង​ល់​មួយចំនួន​នៅក្នុង​រដ្ឋ គូ​ចា​រ៉ាត់ (Gujarat) នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា​បាន​ទៅ​កន្លែង​ចិញ្ចឹមសត្វ​គោ​ម្តង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​យក​លាមក​និង​ទឹកនោម​សត្វ​គោម​កលាយ​ចូលគ្នា​និង​លាប​លើ​ខ្លួន​ដោយ​សង្ឃឹមថា​វា​នឹង​បង្កើន​ភាពស៊ាំ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឬ​ជួយ​ឲ្យ​ពួកគេ​ជាសះស្បើយ​ពី​ជំងឺ​នេះ​។​​បន្ទាប់ពី​លាមក​និង​ទឹកនោម​សត្វ​គោ​ដែល​លាប​នៅលើ​ខ្លួន​របស់​ពួកគេ​ស្ងួត​អស់​, គេ​ក៏បាន​លាង​សម្អាតខ្លួន​ចេញ​ជាមួយ​ទឹកដោះគោ​។​
​

អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន​ឱសថ​មួយ​បាន​និយាយថា វិធីសាស្ត្រ​នេះ​បាន​ជួយ​ឲ្យ​គាត់​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​កាលពី​ឆ្នាំមុន​។​​នៅក្នុង​សាសនា​ហិណ្ឌូ សត្វ​គោ​គឺជា​និមិត្តរូប​ដ៏​ពិសិដ្ឋ​នៃ​ជីវិត​និង​ផែនដី ហើយ​អស់​រយៈពេល​ជាច្រើន​សត​វ​តរ្ស៍​មកហើយ​ដែល​អ្នក​កាន់សាសនា​ហិណ្ឌូ​បាន​ប្រើប្រាស់​លាមក​សត្វ​គោ​សម្រាប់​សម្អាតផ្ទះ​និង​សម្រាប់​ពិធីបួងសួង​ផ្សេងៗ​ដោយ​ជឿថា​វា​អាច​សម្លាប់​មេរោគ​បាន​។​

​ប្រធាន​សមាគម​វេជ្ជសាស្ត្រ​ឥណ្ឌា​បាន​និយាយថា «​មិនមាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​បង្ហាញថា​លាមក​ឬ​ទឹកនោម​របស់​សត្វ​គោ​អាច​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ឡើយ​។ ការធ្វើ​បែបនេះ​គឺ​ផ្អែកទៅលើ​ជំនឿ​ទាំងស្រុង​។​»​គួរ​បញ្ជាក់ថា ប្រទេស​ឥណ្ឌា​កំពុង​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ពី​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ដោយ​មកទល់ពេលនេះ​មាន​អ្នក​ឆ្លង​សរុប​ជាង​២២.៦៦​លាន​នាក់​និង​មាន​អ្នក​បាត់​បង់ជីវិត​សរុប​ជាង​២៤៦,០០០​នាក់​។ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​និយាយថា​តួលេខ​ពិតប្រាកដ​អាច​ខ្ពស់ជាង​នេះ​ពី​៥​ទៅ​១០​ដង​៕a co cow1 

​