» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2249 នាក់

ម្សិលមិញ 34475 នាក់

សរុប 21083775 នាក់

២​ឆ្នាំមាន​សំណុំរឿង​បទល្មើស​នេសាទ​៩០​ករណី ត្រូវបាន​បញ្ជូនទៅ​តុលាការ និង​ឃុំខ្លួន​មនុស្ស​៣៦​នាក់​


​ភ្នំពេញ​៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា​៖​ការបង្ក្រាប​បទល្មើស​នេសាទ មិនមែន​ធ្វើ​តែមួយ​រយៈពេល​ខ្លី​នោះទេ គឺ​ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ តែង​បានធ្វើ​ជាប់​ជាប្រចាំ ខណៈ​សំណុំរឿង​៩០​ករណី ត្រូវបាន​បញ្ជូនទៅ​តុលាការ និង​ឃុំខ្លួន​មនុស្ស​៣៦​នាក់ ក្នុង​រយៈពេល​ជាង​២​ឆ្នាំនេះ​។a fish destroy1

​សូមបញ្ជាក់ថា​៖​កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីជូនដំណឹង​អំពី​រដូវ​បិទ​នេសាទ សម្រាប់​ឆ្នាំ​២០២៤​ប៉ុន្តែ ក៏​នៅតែមាន​ការប្រើប្រាស់​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយចំនួន ក្នុង​រដូវ​បិទ​នេសាទ​នេះ​នៅឡើយ​។​អ្នកនាំពាក្យ​ក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា​បាន​ឲ្យ​ដឹងថា​, មួយរយៈ​ចុងក្រោយ​ក្នុង​រដូវ​កាល​បិទ​នេសាទ ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​កិច្ចការងារ​បង្ក្រាប​បទ​ល្មើស​នេ​សា និង​បាន​ចុះបង្ក្រាប​ជាប់​ជាប្រចាំ​។ ក្នុងនោះ ចាប់ពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២៤ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន​៩០​ករណី និង​បាន​ឃុំខ្លួន​មនុស្ស​ចំនួន ៣៦​នាក់​ផងដែរ​។​

​អ្នកស្រី បញ្ជាក់ថា​៖ «​ចាប់ពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២៤ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប បង្ក្រាបបាន​ឧបករណ៍​អួន​អូស​ទឹកសាប​៧៤​វង់​, ម៉ាញ់​១៥​វង់​, ឆក់​ត្រជាក់​និង​ក្តៅ​១៨៤០​គ្រឿង​, ឈិ​ប​យន្ត​២៨​គ្រឿង​, អួន​ហ៊ុម​៣៩​វង់​, របាំង​ស្បៃ​មុង​និង​សាច់​អួន​២២៣៦០៨១​ម៉ែត្រ​, លូ​និង​លប​៣២២២០​មាត់​, បង្គោល​ចម្រឹង​៩៧៨៦២៩​ដើម​, ឈ្នក់​រួមផ្សំ​ភ្លើង​១៣៥​វង់​, កាណូត ២៣៤​គ្រឿង​, ម៉ាស៊ីន​១៤៥​គ្រឿង និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន ៩០​ករណី ចេញ​ដីកា​កោះហៅ​ចំនួន ២០​នាក់ និង​បាន​ឃុំខ្លួន​ចំនួន​៣៦​នាក់​»​។​

​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅ​បឹង​ទន្លេសាប​នេះ បាន​បង្កើត​តាំងពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២២ ផ្ដួចផ្ដើម​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា​កម្ពុជា ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​បាន​ចូល​ជា​ធរមាន​តាមរយៈ​សេចក្ដីសម្រេច​លេខ ២៨​សសរ ចុះ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២២​។​a fish destroy 

​