» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2657 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084183 នាក់

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ម៉ាស៊ីនបូមទឹក ការដ្ឋាន​ដាក់លូ បុក​ស៊ី​ផាយ​និង​ស្តារ​ប្រឡាយ​មេ ស្ថិតក្នុង​គម្រោង​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​


​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១១ កក្កដា​នេះ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ពាក់ព័ន្ធ​ចុះទៅ​ពិនិត្យមើល​ប្រឡាយ ស្ថានីយ៍​បូមទឹក​បឹងទំពុន ប្រឡាយ​ស្ថានីយ៍​លូ​ប្រាំ ការដ្ឋាន​ដាក់លូ បុក​ស៊ី​ផាយ​និង​ការស្តារ​ប្រឡាយ​មេ ដែល​ស្ថិតក្នុង​គម្រោង​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ចំនួន​១៣​គម្រោង ដែល​បាននិងកំពុង​អនុវត្ត​សំដៅ​បញ្ចប់ បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ តាម​អនុសាសន៍​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ។​a sreng 

​លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ ឯកឧត្តម​ឯក ឃុន​ដឿ​ន អភិបាលរង​រាជធានី​ភ្នំពេញ បញ្ចេញ​គ្រឿងចក្រ​ធ្វើ​ការកាយ​ប្រឡាយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ឲ្យ​បាន​ធំ​ទូលាយ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការកាយ​ដាក់លូ​តូចៗ ខុស​ស្តង់ដារ​បច្ចេកទេស​ឡើយ ដែល​វា​នឹង​នាំ​ឲ្យ​ស្ទះ​ផ្លូវទឹក ដែល​បង្ក​ឲ្យ​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​។​​ទាក់ទង​គម្រោង​នេះ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​៖ គម្រោង​រំដោះ​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៥០​គម្រោង ហើយ​គម្រោង​ដែល​ត្រូវអនុវត្ត​មាន​ចំនួន​២៣​គម្រោង​។ តែ​សម្រាប់​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​អនុវត្ត​ចំនួន​១៣​គម្រោង ។ ចំពោះ​គម្រោង​ទាំង ១៣​នេះ ជា​គម្រោង​ដែល​បាននិងកំពុង​អនុវត្ត​ក្នុង​តំបន់​ងាយ​រងគ្រោះ​ដោយ​ការលិចលង់​ជាងគេ ដែលមាន​ដូចជា តំបន់​ជុំវិញ​ស្ថានីយ៍​បូមទឹក​លូ​ប្រាំ​,​តំបន់​ជុំវិញ​ស្ថានីយ៍​បូមទឹក​បឹងទំពុន​,​តំបន់​ជុំវិញ​ស្ថា​នី​បូមទឹក​បឹងត្របែក​ជាដើម​។​

​លោក សាំ ពិសិដ្ឋ បានបញ្ជាក់​ផងដែរ​ថា ក្នុង​ចំនួន​១៣​គម្រោង​ដែល​បាន​នឹង​កំពុង​អនុវត្ត​នេះ ក៏មាន​គម្រោង​ពង្រីក​ស្ថានីយ៍​បូមទឹក​ឲ្យ​បាន​ធំ​ជាង​មុន ដូចជា​នៅ​ស្ថានីយ៍​លូ​ប្រាំ និង​ស្ថានីយ៍​កប់​ស្រូវ គម្រោង​សាងសង់ សម្រង់​កាយ​សម្រាម​នៅ​បឹងត្របែក ។ សម្រាប់ ១៣​គម្រោង​នេះ គិត​មកដល់ពេលនេះ​ការដ្ឋាន​អនុវត្ត​សម្រេចបាន ៦.៥% ហើយ អាច​រំដោះ​ទឹក​ចេញពី​តំបន់​បឹងត្របែក បឹង​កេងកង ម៉ុង​ឌី​យ៉ា​ល់ ព្រលានយន្តហោះ បឹងទំពុន​និង​តំបន់​ផ្សារ​ដើម​គរ​។​

​គួរ​បញ្ជាក់ថា​៖ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា បានដាក់​ចេញ​នូវ​គោលបំណង​ប្រកបដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់ សំដៅ​បញ្ចប់ បញ្ហា​ទឹក​ជន់​លិច​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល ៥​ឆ្នាំ ក្រោយ​បញ្ចប់​គម្រោង​នេះ​រាជធានី​ភ្នំពេញ​នឹង​លែង​លិចលង់ ជាមួយនិង​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​។ ចំណែក​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ​ដែលជា​គម្រោង​ប្រវត្តិសាស្ត្រ​លើកដំបូង​នៅ​កម្ពុជា គម្រោង​នេះ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការរំដោះ​ទឹកភ្លៀង​ចេញពី​រាជធានី​ភ្នំពេញ​ផងដែរ​។​a sreng1 a sreng2 
​