» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2280 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098047 នាក់

អគ្គរដ្ឋទូត​ចិន​៖ គណនី TikTok មួយ ដែល​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​រឿង​មិន​ពិត អំពី​ប្រទេស​កម្ពុជា ត្រូវបាន​បិទ


​ភ្នំពេញ​៖ គណនី TikTok មួយ ដែល​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​មិន​ពិត អំពី​ប្រទេស​កម្ពុជា ត្រូវបាន​បិទ​ហើយ​។ នេះ​បើតាម​រយៈ Facebook លោក វ៉ាង វិ​ន​ពី​ន (Wang Wenbin) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​ចេញ នៅ​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២៤ ។​ a china ambassy 

​លោក វ៉ាង វិ​ន​ពី​ន​ឯកអគ្គរដ្ឋទូត​ចិន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​គណនី​ដែល​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​មិន​ពិត​អំពី​ប្រទេស​កម្ពុជា ត្រូវបាន​បិទ​។ យើង​នឹង​សហការ​ជាមួយ​មិត្តភក្តិ​កម្ពុជា ក្នុងការ​ប្រឆាំង​យ៉ាង​មុតមាំ​ជាមួយនឹង​ព័ត៌មាន​ដែល​មិន​ពិត​»​។​ការប្រកាស​របស់លោក​ឯ​កអគ្គ​រដ្ឋទូត​ចិន​នៅ​កម្ពុជា​ពី​ករណី​យ៍​បិទ​តិកតុក​ញុះញង់​ខាងលើ​បានកើត​ឡើង​បន្ទាប់ពី​លោក​ហ៊ុន​ម៉ា​នី​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មុខងារសាធារណៈ​ក​ម្ព​យ​បាន​ហោះ​ទៅ​ជួប​រដ្ឋមន្ត្រីក្រសួង​ឃោសនា​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​នៅ​ក្រុង​ប៉េកាំង​កាល​ពៅ​ថ្ងៃទី​២៦​សីហា​កន្លងមកនេះ​។​

​សូមជម្រាបថា ថ្មីៗ​គណនី TikTok ខាងលើ បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​ជា​ភាសា​ចិន​មួយ ដែល​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ តាម​បណ្តាញ​សង្គម​ថា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រមទាំង​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ចាប់ខ្លួន សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​។​
​ករណីនេះ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ក៏បាន​ប្រកាស​បដិសេធ​យ៉ាង​ដាច់អហង្ការ ដោយ​ចាត់ទុកថា ឃ្លី​ប​វីដេអូ​ជា​ភាសា​ចិន​ខាងលើនេះ ដែល​បាន​ចោទប្រកាន់​ទាំង​កម្រោល ដោយ​គ្មាន​ភស្តុតាង មកលើ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ ដែលជា​និច្ចកាល​ស្មោះត្រង់​ដាច់ខាត​ចំពោះ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត និង​ប្រកាន់​ជំហរ​យ៉ាងរឹងមាំ​ឥត​ងាករេ ក្នុងការ​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​រដ្ឋធម្មនុញ្ញ​៕a ambassy china 


​