» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2659 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098426 នាក់

លោក​កឹម​សុខា​បន្ត​ជាប់គុក​ត្រពាំង​ផ្លុ​ង​ដដែល​ឌឺ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អង់គ្លេស​!!

 

​ភ្នំពេញ​៖​លោក​កឹម​សុខា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយចោល​កាលពី​ថ្ងៃទី​១៦​វិច្ឆិកា​ឆ្ន​២០១៧​នៅ​បន្ត​ជា​បើ​គុក​ត្រពាំង​ផ្លុ​ង​ដដែល​ក្នុង​សវនាការ​បស់​តុលាការ​កំពូល នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ សវនាការ​មួយ​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក អ៊ុក គឹម​សិទ្ធិ អគ្គ​ព្រះរាជអាជ្ញារង អម​តុលាការ​កំពូល និង​ជា​អ្នកនាំពាក្យ​តុលាការ កំពូល​ផងដែរ​។​a kem2 

មុន​សវនាការ​មួយថ្ងៃ​ដោយសារ​មានការ​ដោះលែង​អ្នកស្រី ទេព វ​ន្នី សកម្មជន​បឹងកក និង​អតីត​បុគ្គលិក វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ គឺ​លោក អ៊ួ​ន ឈិន និង យាង សុជា​មេត្តា ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា ត្រាស់បង្គាប់​លើកលែងទោស និង​ត្រូវ​តុលាការ ស​ម្រ​ច​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​និង​ចុងក្រោយ​លោក​គឹម​សុខ​អ្នកវិភាគ​នយោបាយ​សង្គម​បានធ្វើ​ឲ្យ​មាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច ទស្សន៍ទាយ ថា​នឹងមាន​ការដោះលែង​លោក​កឹម​សុខា​ឲ្យ​នៅក្រៅ​ឃុំ​ប្រសិនបើ​កម្ពុជា​ចង់អោយ​នាយករដ្ឋមន្ត្រី​កម្ពុ​ជាមាន​ទឹកមាត់ប្រៃ​និយាយ​ជាមួយ​អន្តរជាតិ​នាពេលខាងមុខ​ពេល​ទៅ​ប្រជុំ​នៅ​អង្គការសហប្រជាជាតិ​។

លោក​ម៉ាក​ហ្វៀ​ល​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អង់គ្លេស​ដែល​កំពុងស្នាក់នៅ​ស្រុក​ខ្មែរ​បាន​សំដែង​ក្តី​សង្ឃឹមថា កម្ពុជា​នឹង​បន្ត​ដោះលែង​អ្នកនយោបាយ​របស់​បក្ស​ប្រឆាំង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ដូច​អ្វីដែល​បានឃើញ​ជាក់ស្តែង​ថ្មី​នេះ គឺ​ការដោះលែង​អតីត​អ្នកកាសែត​២​នាក់ និង​សកម្មជន​ដីធ្លី​ជាដើម​។ ការលើកឡើង របស់លោក​ម៉ាក​ហ្វៀ​ល​( Mark Field) យ៉ាង​ដូច្នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ពុធ​ទី​២២​សីហា​នេះ បន្ទាប់ពី លោក​បាន​ជួប​ជាមួយ​សម្តេច ហ៊ុន សែន រយៈពេល​ជាង​មួយ​ម៉ោង​នៅ​វិមាន​សន្តិភាព​។

តែ​លទ្ធផល​ផ្ទុយស្រឡះ​គ្មាន​ការដោះលែង​អី​ឡើយ​ដែលជា​ទង្វើ​បង្ហាញថា​កម្ពុជា​មិន​យល់មុខ​លោក​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អង់គ្លេស​ដែល​មក​កម្ពុជា​ដើម្បី​ស្ទាបស្ទង់​សភាពការណ៍​នោះឡើយ​!​។​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​សំអាង​ហេតុថា ករណី​លោក កឹម សុខា ជា​បទល្មើស​ឧក្រិដ្ឋ ដែល​ចាំបាច់​ត្រូវ​ឃុំខ្លួន​ដើម្បី​ស៊ើបសួរ ឲ្យ​បាន​ហ្មត់ចត់​ត្រឹមត្រូវ​។ ប្រធាន​ចៅ​ក្រុម​ជំនុំជម្រះ លោក ឃឹម ប៉ុណ្ណ ធ្លាប់បាន​ប្រកាស​ក្នុង​សម្រង់​ន័យ​ដើម​ដោយយោង​លើ​មូល​ហេតុថា​៖ «​លោក កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស ចាប់តាំងពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៧​។ បទល្មើស​នេះ​ជា​បទឧក្រិដ្ឋ ដូច្នេះ​ការ​ស៊ើបសួរ​ត្រូវ​ហ្មត់ចត់​ត្រឹមត្រូវ​»​។​

​គួររំឭកថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីក្នុងផ្ទះ​ទាំង​កណ្ដាលយប់ កាលពីដើម​ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​ពីបទ «​ក្បត់ជាតិ​» និង​បញ្ជូន​លោក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង នៅ​ខេត្ត​ត្បូងឃ្មុំ​។ លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​អាច​ជាប់គុក​តិច​បំផុត​១៥​ឆ្នាំ​។​ប្រទេស​អាមេរិក​និង​សហគមន៍​អឺរ៉ុប​អង្គការ​សិទ្ធមនុស្ស​អន្តរជាតិ​បានទាមទារ​ឲ្យ​មានការ​ដោះលែង​លោក​កឹម​សុខា​៕a kem pri a kem pri1 a kem pria 


​