» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2666 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098433 នាក់

នារី​ម្នាក់ នៅ​ស្រុក​ភ្នំស្រួច​ចង់បាន​ប្រុស​ថ្មី​បង្ហោះ​សា សុំ​អន្តរាគមន៍​សុំ​លែង​ប្តី​ប្រាប់ថា​ឪពុកម្តាយ​បង្ខំ​!

​កំពង់ស្ពឺ ៖ ស្ដ្រី​ម្នាក់ រស់នៅ​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​បង្ហោះ​សារជាថ្មី​ម្ដងទៀត ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍ ឱ្យ​រួច​ផុតពី​ការវាយដំ​ធ្វើបាប​ពី​សំណាក់​បុរស​ជា​ឪពុកចុង តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក “chhinamo chhinamo”​។​a cheat girl3 

​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា​៖​នាង សុខ ស្រី​អន បាន​រៀបរាប់​តាម​បណ្តាញ​សង្គម facebook ថា «​នាង​ខ្ញុំ​ឈ្មោះ សុខ ស្រី​អន មាន​ម្ដាយបង្កើត និង​ឪពុកចុង រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា ដោយ​ឪពុកចុង និង​ម្ដាយ​បង្កើតបាន​បង្ខំ​ឲ្យ​នាង​ខ្ញុំ​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​ខ្ញុំ​គិតថា មិនបាន​ស្រឡាញ់​ទាល់តែសោះ និង​ជា​មនុ​ស្សមាន​ប្រ​វ​ត្ដិ​កើត​រោគា​ទៀតផង​។ ក្រោយ​ឪពុកចុង​និង​ម្ដាយ​បង្ខំ​ឱ្យ​រៀបការ​នាង​ខ្ញុំ​ប្រកែក​មិន​ឈ្នះ ហើយ​ពិធី​អាពាហ៍ពិពាហ៍​មួយ​បានកើត​ឡើង​ដោយ​បញ្ចប់​ទៅវិញ​ទាំង​ស្ថានភាព​ដ៏​សោះកក្រោះ​»​។​

​ឪពុកចុង និង​ម្ដាយ​ខ្ញុំ​ប្រាប់ថា បើ​នាង​ខ្ញុំ​មិន​យក​(​ប្តី​)​ទេ គឺ​គាត់​នឹង​សង​បណ្ដា​ការ​គេ​ច្រើនណាស់​ដូច្នេះ​នាង​ខ្ញុំ​មាន​ជម្រើស​តែមួយគត់ គឺ​ផ្ញើ​សារ​សុំ​កិច្ច​អន្ដរាគមន៍​ពី​ថ្នាក់ដឹកនាំ ពិសេស​សម្ដេច​ពុក​។ នៅក្នុង​នោះ នាង​បាន​បង្ហោះ​រូប​ដែល​រង​នូវ​អំពើហិង្សា​ពី​សំណាក់​បុរស​ជា​ឪពុកចុង ចូលទៅ​ផេ​ក​របស់​សម្ដេច​ពុក ដើម្បី​សុំ​អន្តរាគមន៍​ទៀតផង​។​​ឃើញ​សារ​បែបនេះ​នៅ​ថៃ្ង​ទី​១៧ ខែមករា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​បាន​បញ្ជា​ឱ្យ​កំ​ម្លាំ​ង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ចុះទៅ​កាន់​ផ្ទះ​នារី​រងគ្រោះ និង​ជួប​ជាមួយ​ឪពុកចុង ម្ដាយបង្កើត រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្ដាប់​ការបកស្រាយ និង​បំភ្លឺ​ជុំវិញ​រឿងរ៉ាវ​ដែល​នាង​ស្រី​អន បាន​បង្ហោះ​សារ​ដ៏​កម្សត់ និង​ស្នើសុំ​រក​កិច្ច​អន្ដរាគមន៍​ឲ្យ​ជួយ​នាង​រួច​ផុតពី​កណ្ដាប់ដៃ​បុរស​ជា​ប្ដី​តាម​អំណាច​បង្ខំ​លោកឪពុក​ចុង និង​ម្ដាយបង្កើត ដែល​បង្ខំ​ឲ្យ​កូន​យកប្ដី​ដែល​ខ្លួន​មិន​ពេញចិត្ដ និង​ចាប់​ចិ​ត្ដ​ស្រឡាញ់​។​

​តែ​ទីបំផុត​រឿងរ៉ាវ​មិន​ដូច​ការពិត​នោះទេ នាង​ស្រី​អន បាន​ទទួលស្គាល់ថា ប៉ុន្មាន​ថៃ្ង​នេះ​ខ្លួន​ទើបនឹង​រៀបការ​រួច​បានចេញ​ទៅផ្ទះ​ខាង​ប្ដី ដើម្បី​សែនព្រេន​ជីដូន​ជីតា​ខាង​ប្ដី និង​បាន​វិលត្រឡប់​មកដល់​ផ្ទះ​នៅ​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ហើយ​បាន​ជម្រាបជូន​សមត្ថកិច្ច​ថា ខ្លួន​មិនមាន​បំណង​ប្ដឹងទៅ​ឪពុកចុង និង​ម្ដាយបង្កើត​ទេ តែមាន​បំណង​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​ឱ្យ​នាង​បាន​លែង​ប្ដី​ដើម្បី​ទៅ​រស់នៅ​ជាមួយ​អ្នក​ដែល​រង់ចាំ​នាង​។​​សមត្ថកិច្ច​បាន​ពន្យល់ និង​ណែនាំ​នាង​ស្រី​អន ថា​បញ្ហា​បង្ហោះ​ព័ត៌មាន​បែបនេះ ធ្វើឱ្យ​មហាជន​មានការ​ភ័យ​តក់ស្លុត និង​កង្វល់​ណាស់ ដូច្នេះ​នាង​បាន​សុំទោស​មកដល់​សមត្ថកិច្ច និង​មហាជន​កុំឱ្យ​ខឹង​នាង​មកពី​នាង​ចង់បាន​ចាកចេញ​ទៅរក​ក្ដី​សុខ​ជាមួយ​មនុស្ស​ដែល​អាច​ផ្ដល់​ក្ដី​ស្រឡាញ់​ជូន​នាង​៕a cheat girl a cheat girl1 a cheat girl2 

​