» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2832 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098599 នាក់

សមត្ថកិច្ច​ខេត្តកណ្តាល​សន្យាស្រាវជ្រាវ​ កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ករណី​យក​កាំបិត​កាប់​ជនរងគ្រោះ ដើម្បី​យកមក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​

​ខេត្តកណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល សូម​ឆ្លើយតប​ជូន​សាធារណជន​ទៅនឹង​គេហទំព័រ ASEAN DAILY 24 ម៉ោង បាន​ចុះផ្សាយ​វីដេអូ​ឃ្លី​ប អមដោយ​ខ្លឹមសារ​ថា «​ជនរងគ្រោះ​ដែល​រង​ការកាប់​ប៉ុនប៉ង​ឃាតកម្ម នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ស្នើរ​សុំ​ជួយ​រក​យុត្តិធម៌ ពី​សំណាក់​ថ្នាក់ដឹកនាំ​»​។​a po takmao1 

​ដោយ​អនុវត្តតាម​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល លោក​អធិការនគរបាល​ក្រុង​តាខ្មៅ បាន​បញ្ជា​ឱ្យ​ផ្នែក​ជំនាញ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ ស្រាវជ្រាវ​បំភ្លឺ​ករណី​ខាងលើ ជា​លទ្ធផល​បង្ហាញថា​៖​ជា​ករណី ហិង្សា​ដោយ​ចេតនា​ហើយ​កើតហេតុ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨:០០​នាទី ស្ថិតនៅ​ចំណុច ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ករណី​យ៍​នេះ​សមត្ថកិច្ច​បានបញ្ជាក់​ពី ដើម​ហេតុថា ៖​តាម​ការរៀប​រាប់រប​ស់ជន​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២៤ ខ្លួន​ធ្លាប់មាន​ទំនាស់​ទាស់​ពាក្យសម្តី​ជាមួយ​មិត្ត​ភ័ក្ត្រ​របស់​ឈ្មោះ ផល្លី មិន​ស្គាល់ឈ្មោះ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករ​រោងចក្រ​ហ្គោ​ហ្វេម​។ បន្ទាប់មក​ឈ្មោះ ផល្លី បាន​ប្រើ​ពាក្យសម្តី​គំរាម​ទៅលើ​ជនរងគ្រោះ​ថា​ពេល​ចេញពី​ធ្វើការ អា​ញ់​នឹង​កាប់​ហែង​ឱ្យបាន​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៤ ម៉ោង​០៥​ព្រឹក ជនរងគ្រោះ​មក​ចូលធ្វើការ​ជា​សន្តិសុខ​នៅ​រោងចក្រ​ហ្គោ​ហ្វេម​ដូច​សព្វដង​ហើយ​បាន​ឈ្លោះ​ទាស់​ពាក្យសម្តី​គ្នា​ជាមួយ​កម្មករ​ឡ​មួយ​ម៉ាត់​ពីរ​ម៉ាត់​ក៏​ចូលធ្វើការ​រៀងខ្លួន​ទៅ​។

រហូតដល់​វេលា​ម៉ោង​១៧:០០​នាទី ឈ្មោះ ផល្លី បាន​សុំ​ចេញពី​ធ្វើការ​មុន​(​ដោយ​ស្កេ​ន​មេដៃ​ចេញ​) ហើយ​ជនរងគ្រោះ​បាន​ឈរ​នៅ​ពីក្រោយ បន្ទាប់មក​ឈ្មោះ ផល្លី បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់ មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​ក៏បាន​បណ្តើរ​ម៉ូតូ​ចេញពី​ក្នុង​រោងចក្រ​តាម​ក្រោយ​មករក​សាំង​ចាក់​ម៉ូតូ មកដល់​ភូមិ​កំពង់​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល ក៏​ស្រាប់​តែមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដូច​បាន​រៀបរាប់​ខាងលើ​ជិះ​ម៉ូតូ​យក​កាំបិត​មក​កាប់​ជនរងគ្រោះ​ត្រូវចំ​ក្បាល​ដាច់​ហូរឈាម​រួច​ជិះ​គេចខ្លួនបាត់​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សិត្បូ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ស្រាវជ្រាវ​ជុំវិញ​កន្លែងកើតហេតុ​។​​សមត្ថកិច្ច​បន្តថា តាម​ការរៀប​រាប់រប​ស់​ឈ្មោះ ណាំង ផល្លី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ បាន​រៀបរាប់​ប្រាប់​សម្ថ​កិច្ច​ថា រូបគាត់​និង​ជនរងគ្រោះ ធ្លាប់​មានទំនាស់​ពាក្យសម្តី​ជាមួយគ្នា​តែ​ម្តងគត់​ពី​រឿង​ជិះ​ម៉ូតូ​យក​ចានស្រាក់​ទៅ​ដាក់​ម្ហូប​ឱ្យ​ចិន តែ​ជនរងគ្រោះ​មិនឱ្យ​ជិះ​ម៉ូតូ​ចូល ដោយ​រុញ​ប៉ា​រ៉ា​ស់បិទ​ផ្លូវ បាន​មួយសន្ទុះ​ក្រោយមក​ក៏​បើក​ប៉ា​រ៉ា​ស់​ឱ្យ​ខ្លួន​ជិះ​ចូល​វិញ​ប្រាកដ​មែន​។​

​ពាក់ព័ន្ធ​ករណីនេះ សមត្ថកិច្ច​បាន​ចំណាត់ការ ក្នុងនោះ ១.​កម្លាំង​ផ្នែក​ជំនាញ និង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សិត្បូ បាន​នឹង​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ ដើម្បី​យកមក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​​អាស្រ័យហេតុនេះ សូម​សាធារណជន​ដែល​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ជ្រាប ! ៕a po takmao a po takmao2 a po takmao3 

​