» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3010 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098777 នាក់

ស្ត្រី​ម្នាក់​វេច​ខ្ចប់​សាំង​៤​លីត្រ​មក​គម្រាម​ដុត​ភូមី​គ្រឹះ​ចោល​ព្រោះ​ខឹង​ថៅកែ​មិន​ចេញ​ជួប​ដោះស្រាយ​គ្នា​

​សៀមរាប​៖​ខឹង​ថៅកែ​មិន​ចេញមុខ​ជួប​ស្ត្រី​រូប​ស្រស់​ម្នាក់​ខ្ចប់ សាំង​ចំនួន​០៤​លីត្រ​និង​ដែកកេះ​១​មក​គម្រាម​ដុត​ផ្ទះសំណាក់​មិ​គ្រិះ អូ​ខេ​វ័ន​វីឡា ( Okay 1 Villa )​មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បាក់​ខែង ត្រង់ចំណុច​ខាងក្រោយ​សណ្ឋាគារ អង្គរ​ប៉ា​រ៉ា​ឌី នៅក្នុង​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។a girl fire

សមត្ថកិច្ច​ឲ្យ​សារព័ត៌មាន​ដឹង នៅ​រសៀល​ថ្ងៃទី ១៤ ខែកក្កដា​ឆ្នាំ ២០២៣ ថា​ករណី​កើតឡើង​​កាលពី ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ ។​ម្ចាស់​ភូមិគ្រឹះ​នេះ មានឈ្មោះ ស៊ីន គឹម​ហេង អាយុ​៥៧​ឆ្នាំ ជនជាតិខ្មែរ មុ​របរ​អាជីវករ អាស័យដ្ឋាន​បច្ចុប្បន្ន​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប​។ ចំណែកឯ​ស្ត្រី​មក​គំរាមកំហែង​ថា​នឹង​ដុត ភូមិ​គ្រិះ អូ​ខេ​វ័ន​វីឡា មានឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ាវី ភេទ​ស្រី អាយុ ៣៣​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សាក្សី​ដែលមាន​ឈ្មោះ សេង សឿន ភេទ​ប្រុស អាយុ ៤៥ បាន​ឆ្លើយ​បំភ្លឺថា នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ ២០២៣ នៅវេលា​ម៉ោង ០៨ និង ០២​នាទី ឈ្មោះ សុ​ី​ន គឹម​ហេង​ជា​ថៅកែ បាន​ទូរស័ព្ទ​មក​ប្រាប់​ខ្លួន​ថា ស្រី​ស្អាត​យក​សាំង​មក​ដុត​ផ្ទះ​ហេ​ី​យ ហេ​ី​យ​ក៏​បិទ​ទូរស័ព្ទ​ទៅ​។ នៅវេលា​ម៉ោង ០៨ និង ៣០​នាទី ខ្លួន​បាន​ឃេ​ី​ញ ឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ាវី បាន​ជិះ​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ជិះ​ចូល​ភូមិ​គ្រិះ​អូ​ខេ​វ័ន​វីឡា ដោយមាន​កាន់​ថង់​ខ្មៅ​មកជា​មួយ​ផង​។ ពេលនោះ​រូប​ខ្លួន ប្រជា​ការពារ​ភូមិ កម្លាំង​ប៉ូលីស​ប៉ុស្តិ៍ និង​ឈ្មោះ​សុ​ី​ន គិ​ម​ហេង នាំគ្នា​ទៅ​ធ្វេ​ី​ការសម្របសម្រួល​នៅ​ប៉ុ​ស៍​សង្កាត់​ស្វាយដង្គុំ​។​

​សាក្សី មានឈ្មោះ ឈាង សោភ័ណ ភេទ​ស្រី អាយុ ៣៣​ឆ្នាំ ក៏បាន​បំភ្លឺថា នៅ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ​២០២៣ នៅវេលា​ម៉ោង​០៨:៣០ មាន​មនុស្ស​ស្រី​ម្នា​ក់បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ផ្លាកលេខ ១ AI-២២៥៣ បាន​ឈប់​នៅមុខ​ភូមិគ្រឹះ​រួច​បាន​ធ្វេ​ី​សកម្មភាព​ដេ​ី​រ​ចូលមក​កន្លែង​គិតលុយ​-​កន្លែង​ទទួលភ្ញៀវ -​ផ្ទះបាយ ដៃ​ឆ្វែ​ង​កាន់​ស្បោង​ពណ៌​ខ្មៅ​មួយ​ស្ពាយ​កាបូប​ពណ៌​ប្រផេះ ហេ​ី​យ​បាន​ស្រែក​សួររក​ឈ្មោះ សុ​ី​ន គឹម​ហេង ថាអោយ​ចេញ​មុខមក និង​ស្រែកជេរ​បញ្ចោរ​ពេញ​នោះ ។​ក្រោយមក​ឈ្មោះ សេង សឿន បាន​ទូរស័ព្ទ​ទៅ​មេភូមិ​តាភុល មួយសន្ទុះ​ក្រោយមក​មាន​ប្រជា​ការពារ​ម្នាក់​បានមក​ដល់ ទេ​ី​ប​ដឹងថា​ស្បោង​ពណ៌​ខ្មៅ​នោះ គឺជា​ស្បោង​ច្រក​សាំង ចំណែក​កាបូបស្ពាយ​ពណ៌​ប្រផេះ​នោះ​មាន​ដែកកេស​ពណ៌​ខៀវ​ចំនួន​មួយ​ផង​ដែល​។ នៅវេលា​ម៉ោង​០៩:០៩​នាទី ឈ្មោះ សុ​ី​ន គឹម​ហេង ឈ្មោះ សេង សឿន ប៉ូលីស​ប៉ុស្តិ៍​ម្នាក់ ប្រជា​ការពារ​ម្នាក់ និង ឈ្មោះ សីហា ទិ​ត្យា​ឆ​រ៉ាវី នាំគ្នា​ទៅ​ដោះស្រាយ​នៅ​ប៉ុស្តិ៍​ស្វាយដង្គុំ​បាត់ទៅ​។​

​ស្ត្រីជន​សង្ស័យ​ឈ្មោះ សីហា ទិ​ត្យរ​ឆ​រ៉ាវី ក៍បាន​សារភាពថា នៅ​ថ្ងៃទី ១៣ ខែ​កក្ដ​ដា ឆ្នាំ ២០២៣ វេលា​ម៉ោង ០៨ នឹង ៣០​នាទី ខ្លួន​ពិតជា​បាន​ទិញ​សាំង​ចំនួន ០៤ លីត្រ យកទៅ​ភូមិ​គ្រិះ​អូ​ខេ​វ័ន​វីឡា ដេ​ី​ម្បី​គំរាម​អោយឈ្មោះ សុ​ី គឹម​ហេង ចេញ​មកជួប​ខ្លួន បេ​ី​មិន​ចេញ​ទេ​ខ្លួន​នឹង​ដុត​ភូមិ​គ្រិះ​នឹង​ចោល ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​នឹង​សមត្ថកិច្ច​ហាម​ឃាត នឹង​ប​ញ្ចូ​ន​មក​ធ្វេ​ី​ការសាកសួរ​នៅ​ប៉ុស្តិ៍​សង្កាត់​ស្វាយដង្គុំ​តែម្ដង​។​
​វ​ត្ដុ​តាង​ធ្វើ​សកម្មភាព​មាន ដែកកេស​ពណ៌​ខៀវ ០១ ស្បោង​ពណ៌​ខ្មៅ​ច្រក​សាំង​ចំនួន ០៤​លីត្រ និង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ ២០២០ ស្លាក​លេខ សៀមរាប 1AI-2253 ០១​គ្រឿង​ផងដែរ​។​​ក្រោយ​ស្ដាប់​ច​ម្លេ​ី​យ​សារភាព របស់​ជនសង្ស័យ សមត្ថកិច្ច​បាន​សំណេ​ី​រ​សុំ​គោលការណ៍​ឃាត់ខ្លួន​ជនសង្ស័យ ខាងលើ ពាក់ព័ន្ធ​ករណី “​គំរាមកំហែង​ថា​នឹង​ធ្វេ​ី​អោយ​ខូចខាត​ដែល​ភ្ចា​ប់​នូវ​បញ្ហារ​អ្វីមួយ​” ដែល​ប្រព្រឹត្ត​ក្នុង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៨ និង ៣០​នាទី នៅ​ចំណុច ភូមិ​គ្រិះ អូ​ខេ​វ័ន​វីឡា ស្ថិតនៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​រួចរាល់​ហើយ​។​
​សមត្ថកិច្ច មិនបាន​បញ្ជាក់​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​ស្ត្រី​នេះ ហ៊ាន​ធ្វើ​ទង្វើ​បែបនេះ​បាន​នៅឡើយ​ទេ ប៉ុន្តែ​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះថាករណីយ៍នេះ សង្ស័យ​ជារឿង​ស្នេហា​មិន​ទទួលខុសត្រូវ “​ប្រុស​ប្រកែក​ស្រី​ប្រកាន់​”​។​a girl fire1 a girl fire2 

​