» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3042 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098809 នាក់

ទីក្រុង​ភ្នំពេញ​អាច​ងងឹត​បើប្រជាជន​ពន្លត់ភ្លើង​១​ម៉ោង​

 

​ភ្នំពេញ​៖ ចាប់ពី​ម៉ោង​៨​និង​៣០​នាទី​ដល់​៩​និង​៣០​យប់​នៅ​ថ្ងៃទី​២៨ ខែមីនា​នេះ​ស្រុក​ខ្មែរ​ឬ​ពិភពលោក​អាច​ងងឹតឈឹង​ក្នុង​រយ​:​ពេល ១​ម៉ោង ប្រើ​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​បិទ​ភ្លើង ដើម្បី​ជាការ​បង្ហាញ​ពី​ការចូលរួម​នៅក្នុង​ការស្រលាញ់​ភពផែនដី​។ ទាំងនេះ​គឺ​ដើម្បី​បង្ហាញ​ពី​ការចូលរួម​ចលនា​ជាស​កល​ស្តីពី​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ការឡើង​កម្ដៅ​នៃ​ភពផែនដី​ផងដែរ ។​a net pheaktra1 

នេះ​ជាម​តិ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ។​លោក នេត្រ ភក្ត្រា បាន​ពន្យល់ថា ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​យុវជន​ដើរតួនាទី​សំខាន់បំផុត នៅក្នុង​ការការពារ​ភពផែនដី​ទាំងមូល​តាមរយ​: ការចូលរួម​ការការពា​រ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ ការដាំ​ដើមឈើ ក៏ដូចជា​ការចូលរួម​ប្រើប្រាស់​នូវ​ប្រភព​ថាមពល​ដែល​កកើត​ឡើងវិញ ជាដើម​។​

​តាម​ការព្យាករណ៍​ជា​សកល​មួយ បាន​បង្ហាញថា កម្ដៅ​ភពផែនដី​នឹង​កើនឡើង​ពី​១.៥ ទៅ​២​អង្សា​សេ នៅ​ចុង​សតវត្សរ៍​ទី​២១ បើ​ធៀប​នឹង​សីតុណ្ហភាព​នៅ​ចុង​សតវត្សរ៍​ទី​១៩​។ គិត​ចាប់តាំងពី​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​មកទល់ពេលនេះ កំហាប់​ឧស្ម័ន​កាបូ​និក​នៅក្នុង​បរិយាកាស​បាន​កើន​ឡើងដល់​៤០​ភាគរយ ដោយសារ​ទង្វើ​មនុស្ស ជាពិសេស​ការបញ្ចេញ​ពី​ការដុត​ឥន្ធន​:​ហ្វូ​ស៊ី​ល និង​ការប្រែប្រួល​នៃ​ការប្រើប្រាស់​ដី​។​

​បើតាម​អ្នកជំនាញ អះអាងថា កម្ពុជា ជា​ប្រទេសមួយ​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ការប្រែប្រួល​អាកាសធាតុ ដោយសារតែ​ជា​ប្រទេស​នេះ​ជា​ប្រទេស​កសិកម្ម ហើយ​មាន​សមត្ថភាព​បន្ស៊ាំ​ទាប និង​ការអភិវឌ្ឍ​តិចតួច​។ ការប្រែប្រួល​អាកាសធាតុ នឹងធ្វើ​ឲ្យ​ផលិតកម្ម​កសិកម្ម ដែលជា​ប្រភព​ផ្គត់ផ្គង់​ស្បៀងអាហារ​រប​ស់​កម្ពុជា​ធ្លាក់ចុះ​២០​ភាគរយ​នៅ​ឆ្នាំ​២០៥០​។​

​សូមបញ្ជាក់ថា ការបិទ​ភ្លើង​១​ម៉ោង​របស់​កម្ពុជា គឺ​ដើម្បី​ទាញយក​ការចាប់អារម្មណ៍​ពី​សាធារណជន និង​ក៏​ជា​និមិត្តរូប​នៃ​ការប្តេជ្ញាចិត្ត​រួមគ្នា​ចូលរួម​ការពារ​បរិស្ថាន និង​ភពផែនដី ដែល​កំពុង​គំរាមកំហែង ដោយ​កត្តា​មនុស្ស និង​ធម្មជាតិ​៕ a net pheaktra 

​