» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 464 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095379 នាក់

លោក ឃួ​ង ស្រេង ចុះ​លុយ​ទឹកភ្លៀង​ទាំងយប់​បន្ទោស​ពលរដ្ឋ​ថា​ចោល​សម្រាម​ផ្តេសផ្តាស​ពេក​បង្កលូស្ទះ!


​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រាត្រី​ថ្ងៃ​០៨​សីហា ឆ្នាំ​២០២៤​អមដោយ​មន្ត្រី​អាជ្ញាធ​ខណ្ឌ​និង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង​ដែល​ធ្លាក់​ខ្លាំង​ច្រើន​ម៉ោង លិច​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។​a sreng water 

​ម្តុំ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក ដែលជា​តំបន់​ដែល​រង​ការលិចលង់​ខ្លាំង​លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​អោយ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ចុះ​បំពេញការងារ​នេះ​ទាំងយប់​ផងដែរ​។​លទ្ធផល​ក្រោយពី​កាយ​សំរាម​ចេញពី​មាត់​លូ​ដើម្បីអោយ​ទឹក​ហូ​ស្រក​អស់ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវ​លាង​សំអាត​ផ្លូវ​តែម្តង ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយដឹងថា នៅ​យប់​ថ្ងៃទី​០៨​សីហា​ម្សិល​ម៉ិ​ញ​នេះ​មេឃ​បាន​ភ្លៀង​យ៉ាងខ្លាំង​និង​មាន​រយៈពេល​ពី​២​ទៅ​៤​ម៉ោង តាម​តំបន់​ដែល​ធ្វើអោយ​កំរិត​ទឹកភ្លៀង​ឡើងដល់​១៤១​មី​លី​ម៉ែត្រ បានធ្វើអោយ​តំបន់​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ទទួលរង​នៅ​ការលិចលង់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក្រោម​ការយកចិត្តទុកដាក់​ពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ឯកឧត្តម​បាន​ដឹកនាំ​អាជ្ញាធរ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកភ្លៀង​ទាំងយប់​ដោយផ្ទាល់​ដល់​កន្លែង​និង​បាន​ណែនាំ​អោយ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បញ្ច​ញ​រថយន្ត​បូមទឹក​ដើម្បី​ធ្វើ​សកម្មភាព​បូម​និង​កាយ​សំរាម​ចេញពី​មុខ​លូ​ទាំងយប់​ផងដែរ​ជាពិសេស​នៅ​ចំណុច​ផ្លូវ​លេខ​២៣០ ផ្លូវ​៣៣៦ ម៉ុង​ឌី​យ៉ា​ល់​លើ​មហាវិថី​ម៉ៅ​សេ​ទង់​ក្នុង​ខណ្ឌទួលគោក​។​

​ឯកឧត្តម ឃួ​ង ស្រេង ធ្លាប់បាន​អំពាវនាវ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ អោយ​ប្រជាពលរដ្ឋ វេច​ខ្ចប់ ទុកដាក់ និង បញ្ចេញ​សំរាម សំណល់​រឹង អោយបាន​ត្រឹមត្រូវ កុំអោយ​សំរាម​ចូលក្នុង​មាត់​លូ បើ​មាត់​លូ កកស្ទះ​ទៅដោយ​សំរាម​នោះ នៅពេល​ភ្លៀង​ធ្លាក់​ម្តងៗ វា​និង​ទទួលរង​ការលិចលង់​ហើយ​ជៀស​មិន​រួច​ទេ​។ សូមបញ្ជាក់ថា​បើតាម​ប្រជាពលរដ្ឋ​ទឹកភ្លៀង​បើ​ត្រឹមតែ​លិច​ផ្លូវថ្នល់​មិន​អី​ទេ​តែ​វា​លិច​ចូល​ផ្ទះ​បង្ក​ការខូចខាត​ទ្រព្យសម្បត្តិ​មិន​ឲ្យ​គាត​ក្តៅ​ម៉េច​បាន​!៕a sreng water1 a sreng water2 a sreng water3 

​