» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 436 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095351 នាក់

៤​ម៉ោង មាន​ឡាន​៣​គ្រឿង​ក្រឡាប់​ព្រោះ​បុក​របាំង​ចែកផ្លូវ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​តើ​មកពី​ហេតុ​អី​?

 

​ភ្នំពេញ​: ត្រឹមតែ​រយៈពេល​៤​ម៉ោង​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណី​ផ្ទួនៗ​គ្នា​ដែល​បង្កដោយ​រថយន្ដ​សេរី​ទំនើប​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ក្នុងនោះ​២​ករណី ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ និង​១​ករណី ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌ​៧​មករា​។ គិត​ចាប់ពី​ម៉ោង​១០​យប់ ថ្ងៃទី​០៧ ខែសីហា រហូតដល់​ម៉ោង​២​យប់ រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២៣​។​ការបុក​របាំង​ចែក​ទ្រូងផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ​មិនមែន​ទើបតែ​កើត​ពេល​ហ្នឹង​ទេវា​កើត​ច្រើន​ឆ្នាំ​មកហើយ​។​ប្រការនេះ​គេ​មិន​ឃើ្ម​ញ​មាន​អ្នកជំនាញ​ពិសេស​ខាង​គណកម្មការ​ជាតិ​សុ​វត្តិភាព​ផ្លូវគោក​បកស្រាយ​ឬ​សឹ​ក្សាព​ន្យ​ល់វា​ជា​កមហុស​ខាង​រៀប​របាំង​ឬ​មកពី​មនុស្ស​អត់​បើកភ្នែក​មើល​ព្រោះ​ស្រវឹង​?​។​ព្រោះកន្លែងខ្លះឃើញមានដាក់ភ្លើងសញ្ញាខ្លះគា្មន។ជាងនេះទៀតគឺរៀបម្ខាងតូចម្ខាងធំដែលថ្វើឲ្យមានការច្រឡំថាផ្លូវរត់ធម្មតា។a car crash4 

សូមបញ្ជាក់ថា​ករ​ណិ​យ៍​គ្រោះថ្នាក់​ខាងលើ​រួមមាន​-​ករណី​ទី​១ ៖ បុរស​ម្នាក់​បើករថយន្ដ ឡិច​ស៊ី​ស NX200t ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BR-2986 បើករថយន្ដ​ព្រូស ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-8274 រួច​រុញ​រថយន្ដ​ព្រូស​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់ រីឯ​រថយន្ដ​ឡិច​ស៊ី​ស រ៉េ​ចង្កូត​បុក​ឡើង​ខឿន​បន្ថែមទៀត​។​ហេតុការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​(​គល់ស្ពាន​អាកាស​៧​មករា​) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ វេលា​ម៉ោង​១០:៥០​នាទី​យប់ ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២៣​។

-​ករណី​ទី​២ ៖ បុរស​ម្នាក់​បើករថយន្ត Jeep ពាក់​ស្លាក​លេខ​ភ្នំពេញ 2BP-6722 បេ​ី​ក​វ៉ា​ជែក​ជាមួយ​កង់​បី​ឥណ្ឌា​បាន​រ៉េ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ក្រឡាប់​ផ្ងា​ជើង និង​បណ្ដាល​ឲ្យ​តៃកុង​រថយន្ត​មិន​រងរបួស​ស្រាល​។ ហេតុការណ៍​ស្ថិត​តាម​បណ្ដោយ​មហាវិថី​កម្ពុជា​ក្រោម​(​ស្តុ​ប​ដេ​អិន​) សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ វេលា​ម៉ោង​១២៖៤០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២៣​។
-​ករណី​ទី​៣ ៖ បុរស​ជនជាតិ​ចិន​ពីរ​នាក់​បេ​ី​ក​រថយន្ដ​Ford Ranger ពាក់​ស្លាក​លេខ ភ្នំពេញ 2BW-1881 បេ​ី​ក​រ៉េ​ចង្កូត​បុក​ឡេ​ី​ង​ខឿន​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ហោះ​ទៅបុក​បង្គោល​ស្លាក​ប៉ាណូ​បណ្ដាល​ឲ្យ​បាក់ រីឯ​រថយន្ដ​ក្រឡាប់​ផ្ងារ​ជេ​ី​ង​ម្ខាង​និង​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​ទាំងពីរ​នាក់​រងរបួស​ស្រាល​។ ហេតុការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ វេលា​ម៉ោង​១:៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២៣​។

​ក្រោយពេល​កើតហេតុ​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣ ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះមក​ធ្វើការ​វាស់វែង រថយន្ដ​ដែល​បាន​បើក​ប៉ះពា​ជាមួយនិង​ទ្រព្យសម្បត្តិ​រដ្ឋ​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន រង់ចាំ​ការដោះស្រាយ​សង​របាំង​ផ្លូវ​ជូន​រដ្ឋ​វិញ​នៅពេល​ក្រោយ​ថែមទៀតដែលក្នុង១កង់ឧថាមានតម្លៃដល់ទៅ២លានរៀលឯនោះ។​a car crash a car crash1 a car crash2 a car crash3 a car crash5 
​