» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 797 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095712 នាក់

ប្តឹង​មេ​ពន្ធដា​ខណ្ឌទួលគោក​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រឿង​ស៊ីដាច់​និង​កាង​ក្រុមហ៊ុន​

 

​ភ្នំពេញ​៖​លោក យិន ចិន្តា​វុ​ឌ្ឍ ប្រធាន​សាខា​ពន្ធដា​ខណ្ឌទួលគោក​ដែលជា​ស្ថាប​ន័​មួយ​សម្រាប់​រក​ចំណូល​ចូល​រដ្ឋ ត្រូវបាន ប្រជាពលរដ្ឋ​ប្តឹងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) អំពី ករណី កៀបសង្កត់ អាជីវករ និង​កូនចៅ យកលុយ​ចូល​ហោប៉ៅ ផ្ទាល់ខ្លួន​។​a tax tourl kouk2 

​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ុ​ល ចាន់​រី និង​ឈ្មោះ ព្រំ ផល្លី បាន​រៀបរាប់​ក្នុង​ពាក្យបណ្តឹងចុះថ្ងៃទី១សីហា ជូន​ឯកឧត្តម ឱម យិនទៀង​ទេសរដ្ឋមន្ត្រី​និង​ជា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ (ACU) ថា៖ លោក យិន ចិន្តា​វុ​ឌ្ឍ ប្រធាន​សាខា​ពន្ធដា​ខណ្ឌទួលគោក បាន​យក​តួនាទី របស់ខ្លួន ទៅ​កៀបសង្កត់ ជិះជាន់ កូនចៅ​ក្រោម​ឱវាទ និង​បង្ខំ​ឲ្យ​កូនចៅ ដើរ​កៀបសង្កត់​អាជីវករ​ក្នុង​ខណ្ឌ យកលុយ​ឲ្យ​ខ្លួន​។​

ពាក្យបណ្តឹង​បញ្ជាក់ថា​៖​ប្រសិនបើ មន្ត្រី​ណា រកលុយ​បាន​តិច ត្រូវ​លោក យិន ចិន្តា​វុ​ឌ្ឍ ស្តីបន្ទោស និង​គំរាម​ដក​ចោល ។​ចំណែក​ក្រុមហ៊ុន​ណា ដែល​លោក យិន ចិន្តា​វុ​ឌ្ឍ កាង​ឲ្យ គឺ​លោក ហាម​មិន​ឲ្យ កូនចៅ​ទៅ​ក្បែរ​នោះទេ បើ​ហ៊ាន​ទៅ​ក្បែរ គឺ​ត្រូវ​មានរឿង​ជាមួយ​លោក​។ ពាក្យបណ្តឹង​បាន រៀបរាប់ថា ចាប់តាំងពី​លោក យិន ចិន្តា​វុ​ឌ្ឍ ចូលកាន់​តំណែង ជា​ប្រធាន​សាខា ពន្ធដា ខណ្ឌទួលគោក មាន​មន្ត្រី​ល្អៗ ច្រើន​នាក់ បាន​ខ្ទាត​ចេញពី​តំណែង ព្រោះ​ពួកគេ មិនចេះ​អែបអប លោក​ប្រធាន​រូបនេះ​។

បច្ចុប្បន្ន លោក យិន ចិន្តា​វុ​ឌ្ឍ បាន​ប្រើ​មន្ត្រី​ជំនិត​របស់ខ្លួន​ឈ្មោះ ទេប កប ឲ្យ​ដើរ​ប្រមូល​លុយ​លុយ​ឲ្យ​ខ្លួន និង​ឲ្យ​ឈ្មោះ ទេប កប នេះ ឈ​ឈ្មោះ កាន់កាប់​ដីធ្លី របស់ខ្លួន​ទៀតផង ដើម្បី​បំភាន់​ភ្នែក​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ គូរ​រំលឹកថា កាលពី​អំឡុង​ឆ្នាំ​២០១២ នៅពេលដែល​លោក​នៅ​ជា ប្រធាន​សាខា​ពន្ធដា​ខណ្ឌចំការមន លោក យិន ចិន្តា​វុ​ឌ្ឍ ធ្លាប់​ត្រូវបាន ពលរដ្ឋ ប្តឹង និង​រិះគន់​រឿង ភាពមិនប្រក្រតី ក្នុងការ​ប្រមូល​ពន្ធ ពី​មធ្យោបាយ​ធ្វើដំណើរ និង​ពន្ធ​ផ្សេងៗ ទៀត ជាច្រើន​ករណី​។

ក្រោយពី បែកធ្លាយ​រឿង អាស្រូវ កិបកេង និង​កៀប​រាស្ត្រ​ស៊ី នៅ​ខណ្ឌចំការមន លោក យិន ចិន្តា​វុ​ឌ្ឍ ត្រូវបាន​ផ្តា​ល់​ប្តូរ ឲ្យ​ទៅធ្វើជា​ប្រធាន​សាខា​ពន្ធដា ខណ្ឌទួលគោក​វិញ​។ នៅពេល​មកដល់ ខណ្ឌទួលគោក លោក យិន ចិន្តា​វុ​ឌ្ឍ នៅតែមាន​បញ្ហា ស្រដៀង​គ្នា នឹង​កន្លែងចាស់​ដែរ រហូត​ពលរដ្ឋ​ទ្រាំលែងបាន សម្រេច​ដាក់ពាក្យ​ប្តឹង ទៅ​អង្គភាព​ប្រឆាំង​អំពើ ពុករលួយ និង​ថ្នាក់ដឹកនាំ​ឲ្យ​ជួយ ពិនិត្យមើល​ការងារ​របស់លោក យិន ចិន្តា​វុ​ឌ្ឍ​។​

មក​ដ​ល់ពេលនេះ១ឆ្នាំហើយតែ​គេ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចំពោះ​ពាក្យបណ្តឹង​នោះ​នៅឡើយ​បើទោះបីជា​លោក​ទេសរដ្ឋមន្ត្រី​ឱម​យ៉ិនទៀង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ខ​ណ្ឌ័​ទួលគោក​ក៏ដោយ​?​។​មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ការចោទប្រកាន់​នេះ​ពី​លោក យិន ចិន្តា​វុ​ឌ្ឍ ប្រធាន​សាខា​ពន្ធដា​ខណ្ឌទួលគោក​បាន​នៅឡើយ​ទេ​៕a tax tourl kouk a tax tourl kouk1 

​