» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 338 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095253 នាក់

ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​លោក​ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន ពិភព​ដី​មាស​បាន​ជួប​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មី​ប្រឆាំងការជូនដំណឹងពន្យាពេលរបស់ក្រុមហ៊ុន

 

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​ចាញ់បោក​លោក​ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស​បាននាំគ្នា​ជួប​ប្រមូលផ្តុំ​ជាថ្មី​ដើម្បី​ទាមទារ​ប្រាក់​ត្រឡប់មកវិញ​បន្ទាប់ពី​ទទួលដំណឹង​ថា​ក្រុមហ៊ុន​និង​កាត់​ដី​ឲ្យ​ពួកគាត់​វិញ​បន្ទាប់ពី​ក្រុមហ៊ុន​កាល​ចេញ​សេចក្ដីជូនដំណឹង​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២៤​។​​ការជួប​ប្រមូលផ្ដុំ​នេះ ដោយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាន​លើកគ្នា​ទៅ​ស្នាក់ការ​ក្រុមហ៊ុន​ដែល​ស្ថិតនៅ ភូមិ ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២៤​។​a oknha hong3 


​នៅក្នុង​ការជួប​ប្រមូលផ្ដុំ​នេះដែរ តំណាង​ក្រុមហ៊ុន ក៏បាន​ចេញមុខ​មកជួប​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​សន្យាថា ទី​១ ក្រុមហ៊ុន​នឹង​លក់​ដី​របស់ខ្លួន​២៣​ហិត​តា សង​ប្រជាពលរដ្ឋ​វិញ ,​ទី​២.​ក្រុមហ៊ុន​នឹង​កាត់​ដី​ជួន​ប្រជាពលរដ្ឋ​តែ​ឱ្យ​ប្រជាពលរដ្ឋ​ហើយ​ទុកពេល​ឱ្យ​ក្រុមហ៊ុន​រយៈ​៣​ឆ្នាំ​ក្រុមហ៊ុន​ទិញ​វិញ​ក្នុងតម្លៃ​ដើម​ក្នុង​១​ឡូ​តិ៍​តម្លៃ​១៥០០០​ដុល្លារ​។​​ទោះបីជា​យ៉ាងណា ប្រជាពលរដ្ឋ​មិន​ទទួលយក​នូវ​ការសន្យា​របស់​ក្រុមហ៊ុន​ទៀតឡើយ​ដោយ​ចាត់ទុកថា​ការសន្យា​នេះ គឺជា​ការបោកប្រាស់​ព្រោះ​រយៈពេល​កន្លងមក​ក្រុមហ៊ុន​តែងតែ​សន្យា​ខ្យល់​ថា​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រហូតមក​។​

​តាម​ប្រជាពលរដ្ឋ​ឱ្យដឹងទៀតថា ពី​កំឡុង​ឆ្នាំ​២០២១ ឆ្នាំ​២០២២​ពួកគាត់​រាប់ពាន់​គ្រួសារ​បាននាំគ្នា​មក​ទិញ​ដី​របស់​ក្រុមហ៊ុន​ពិភព​ដី​មាស​នេះ នៅ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​ក្នុង​មួយ​ឡូ​តិ៍​១៥០០០​ដុល្លារ​ហើយ​នៅក្នុង​ការទិញ​ដី​ជិត​ទៀតសោត គឺ​បានការ​ប្រាក់​បី​ភាគរយ​ជាហេតុ​ធ្វើឱ្យ​ពួកគាត់​បាន​យក​ប្លង់ដី​និង​ផ្ទះ​ទៅ​ដាក់​ធានា​គារ ដើម្បី​យកលុយ​មក​ទិញ​ដី​ពី​ក្រុមហ៊ុន​បានការ​ប្រាក់​និង​ខ្លះទៀត​យកលុយ​ទៅ​ដាក់ឱ្យ​ក្រុមហ៊ុន​ដើម្បី​យក​ការ​ក៏មានដែរ តែ​ទីបំផុត​បានការ​តែ​ប៉ុន្មាន​ខែ​បាញ់​បោក​អស់ទាំង​ការ​និង​ដើម​។ បន្ទាប់ពី​មាន​ភាព​ចម្រុង​ចម្រាស់​គ្នា​ខាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​សន្យាថា​នឹង​ជួប​ដោះស្រាយ​គ្នា​បន្តទៀត​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៤​នេះ ដោយមាន​អាជ្ញាធរ​ដឹងឮ​។​

​គួរ​បញ្ជាក់ថា លោក​ហ៊ី គឹមហុង អគ្គនាយក​ក្រុមហ៊ុន ពិភព​ដី​មាស និង​កង​អង្គរក្ស​១៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅវេលា​រសៀល​ថ្ងៃទី​០៧​ខែសីហា ឆ្នាំ​២០២៣ ពាក់ព័ន្ធ បាន​ប្រើ​ហិង្សា​មកលើ​សមត្ថកិច្ច​។​​ការឃាត់ខ្លួន​បន្ទាប់ពី​ប្រជាពលរដ្ឋ បាន​ផ្ទុះ​ការតវ៉ា ដុត​កង់​រថយន្ត ដើម្បី​ទាមទារ​ប្រាក់ ដែល​ពួកគាត់​ទិញ ដី នោះ ត្រឡប់មកវិញ ខណៈពេលដែល​ក្រុមហ៊ុន ខាន​បង់​ការប្រាក់​តាម​កិច្ចសន្យា​រយៈពេល​៥​ខែ​( ទិញ ដី​មានការ​ប្រាក់​)​មកហើយ​។ កាលនោះ បន្ទាប់​ជួប ប្រមូលផ្តុំ​តវ៉ា​នៅវេលា​រសៀល ប្រជាពលរដ្ឋ ក៏បាន​នាំគ្នា ដុត​កង់​រថយន្ត​ដើម្បី​ទទូច​ឱ្យ លោក​ចេញមុខ មក​ដោះស្រាយ​។​​បន្ទាប់ពី​ឃាត់ខ្លួន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ជាប់គុក​រយៈពេល​ប្រមាណ​៣​ខែ​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០២៣ បាន​ដោះ​លែ​វិញ​ហើយ​ដោយមិនដឹងថាតើតុលាការសំអាងលើអីហើយមានតម្កើ់លុយប៉ុន្មានសម្រាប់ការដោះស្រាយ។ប្រជាពលរដ្ឋបានត្រឹមតែនាំគ្នា បន្ត​ការតវ៉ា​រហូតមក​ដើម្បី​ទាមទារ​ប្រាក់​ត្រឡប់មកវិញ​ក្រុមហ៊ុន​ចេះតែ​សន្យា​ខ្យល់​រហូតមក​ដោយគ្មានសម្តកិច្ចណាជួយ៕a oknha hong a oknha hong1 a oknha hong2 
​