» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1041 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120717 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​និយាយ​អី​ខ្លះ​ក្នុង ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ​ជិត​៦០០​នាក់​


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ២​កើត ខែស្រាព​ណ៍ ឆ្នាំរោង ឆស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៤​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ចែក​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ដែល​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​ចំនួន ៥៦១​នាក់​ក្នុងនោះ​រួមមាន​ថ្នាក់​បរិញ្ញាបត្ររង ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​។a hun licen

ក្នុងចំណោម​និស្សិត​ជ័យលាភី​នេះ មាន​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ សុខាភិបាល​ចំនួន ៤០៣​នាក់ (​នារី​២៧៥​នាក់​) និង​និស្សិត​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ចំនួន ១៥៨​នាក់ (​នារី ៥៨​នាក់​)​។​
​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ធិបតី​មានប្រសាសន៍​សំខាន់ៗ​ដូចខាងក្រោម​៖សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ក្តី​ត្រេកអរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន មនុស្ស​ប្រកបដោយ​គុណភាព ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី បាន​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​ចំពោះ​កត្តា «​មនុស្ស​» នៅក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឆ្ពោះទៅកាន់​ប្រទេស​ចំណូល​ខ្ពស់ ស្របតាម​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ចំពោះ​កត្តា «​មនុស្ស​» នៅក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ ឆ្ពោះទៅកាន់​ប្រទេស​ចំណូល​ខ្ពស់ ស្របតាម​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៥០​។ ជាមួយនឹង​បាវចនា ៥ គឺ​៖ កំណើន​, ការងារ​, សមធម៌​, ប្រសិទ្ធភាព និង ចីរភាព​, យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី ១ បានកំណត់​យក​អាទិភាព គន្លឹះ ៥ គឺ​៖ «​មនុស្ស​, ផ្លូវ​, ទឹក​, ភ្លើង និង​បច្ចេកវិទ្យា​» ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចូលរួម​សាទរ​យ៉ាង​កងរំពង​ចំពោះ​ព្រឹត្តិការណ៍​បើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន​តេ​ជោ ។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានចាត់ទុក​ការចូលរួម​ព្រឹត្តិការណ៍​សាទរ​ការបើក​ការដ្ឋាន​ព្រែកជីក​ហ្វូណន បានបង្ហាញ​ឱ្យឃើញ​ច្បាស់​នូវ​កម្លាំង​ឯកភាព​ជា​ធ្លុង​ក្នុងសង្គម​ខ្មែរ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ការភ្ញាក់ផ្អើល និង​ស្ញប់ស្ញែង​ចំពោះ​តា​យាយ​ពីរ​នាក់​ប្តី​ប្រពន្ធ ដែល​បាន​ជិះ​ម៉ូតូ​ដឹក​គ្នា​ពី​បាត់ដំបង​មក​មើល​ព្រឹត្តិការណ៍​បើក​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ​។​

 សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការសាងសង់​ព្រែកជីក​ហ្វូណន​តេ​ជោ គឺជា​ការបង្ហាញឱ្យឃើញ​ពី​ការប្រឹងប្រែង​ពង្រឹង​កិច្ចការពារ​អធិបតេយ្យ​ជាតិ​។​​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជា​រឿង​ល្អ​សម្រាប់​ខ្មែរ​ដែល​ព្រួយបារម្ភ​ចំពោះ​ការបាត់បង់​ទឹកដី តែ​ក៏ត្រូវ​ផ្សារភ្ជាប់​ជាមួយ​ការគិតគូរ និង​ប្រឹងប្រែង​ពង្រឹងសមត្ថភាព​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រូទាយ​ឈុត​ប៉ុណ្ណា ក៏​មិនអាច​ព្យាករណ៍​អនាគត​បាន​នោះឡើយ លុះតែ​ឃើញ​ផ្ទាល់​ភ្នែក​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅពេល​ខ្មែរ​មានការ​សង្ស័យ​គ្នា គឺជា​រឿង​គ្រោះថ្នាក់​ធំ​ណាស់ ជាពិសេស​នាំ​ដល់​ការបែកបាក់​គ្នា​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱ្យ​ពលរដ្ឋ​ខ្មែរ និង​អ្នកសិក្សា​ស្រាវជ្រាវ​រង់ចាំ​មើលថា តើ​ព្រែកជីក​ហ្វូណន​តេ​ជោ នឹង​ធ្វើឱ្យ​បាត់បង់​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ​ឬ​យ៉ាងណា​?

សម្តេច​ធិបតី បាន​ថ្លែងថា នរណា​ចង់បាន​អ្វី​ជា​រឿង​គេ តែ​សំខាន់​គឺ​សម្តេច​មិនឱ្យ គឺ​ចប់​ហើយ​។ សម្តេច​បន្តថា ខ្មែរ​មិន​អន់​ឯណា ខ្មែរ​អាច​សង់​អង្គរ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម​ត្តិ​កម្ម​លើដី ពោល​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ តើ​ជា​តម្រុយ​នាំឱ្យ​កម្ពុជា​បាត់បង់​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ឬ​ធ្វើឱ្យ​កម្ពុជា​កាន់តែ​រឹងមាំ​?សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពេល​សម្តេច​នៅ​ជា​មេទ័ព​សម្តេច​ចុះ​ព្រំដែន​ច្រើនណាស់ ដើម្បី​ពង្រឹង​កិច្ចការពារ​បូរណភាព​ទឹកដី​នៅតាម​ព្រំដែន​រវាង​កម្ពុជា ជាមួយ​ប្រទេសជិតខាង​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​រាជរដ្ឋាភិបាល​គ្មាន​ចេតនា​ការពារ​ទឹកដី រាជរដ្ឋាភិបាល​មិន​ប្រឹងប្រែង​ក្នុងការ​បោះបង្គោល​ព្រំដែន ជាមួយ​ប្រទេសជិតខាង​នោះឡើយ​។​សម្តេច​ធិបតី ថ្លែងថា មុនពេល​កម្ពុជា​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន បើ​ចង់​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត គឺ​ត្រូវ​ឆ្លង​ទៅខាង​ទឹកដី​វៀតណាម​។ តែ​បច្ចុប្បន្ន​មិន​លំបាក​បែប​នោះ​ទៀត​ទេ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នាពេលខាងមុខ​ដ៏​ខ្លី រាជរដ្ឋាភិបាល​នឹង​ដាក់ចេញ​គោលនយោបាយ​ដីធ្លី ដោយ​យក​ប្រជាពលរដ្ឋ​ការពារ​ការ​កាប់​ទន្ទ្រាន​ដីធ្លី ក៏ដូចជា​ការពារ​បូរណភាព​ទឹកដី​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាម​បន្ទាត់​ព្រំដែន ត្រូវធ្វើ​ផ្លូវ​ពីរ ទី​១ គឺ​ផ្លូវ​ប្រើ​សម្រាប់​សេដ្ឋកិច្ច និង​ផ្លូវ​ទី​២ គឺ​ផ្លូវ​ក្រវាត់​ព្រំដែន ប្រើ​ក្នុង​គោលដៅ​ការពារ​បូរណភាព​ទឹកដី​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទម្លាយ​ថា មាន​បរទេស​ខ្លះ​ប្រាប់​សម្តេច​ថា​ការឱ្យ​ចិន​វិនិយោគ​នៅ​ព្រះសីហនុ នឹងធ្វើ​ឱ្យ​បាត់​អធិបតេយ្យ​ជាតិ តែ​សម្តេច​តប​ទៅវិញ អរគុណ​ដែល​បាន​ប្រាប់ ប៉ុន្តែ​គ្មាន​នរណា​ស្រឡាញ់​ខ្មែរ ជាង​ខ្មែរ​ខ្លួនឯង​នោះទេ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុង​សម័យនេះ​មិនអាច​រស់នៅ​ដាច់ដោយឡែក​បាន​នោះឡើយ គឺ​ត្រូវមាន​ទំនាក់ទំនង និង​ការរកស៊ី​ជាមួយគ្នា​។​
សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើឱ្យ​បាត់បង់​ទឹកដី និង​អធិបតេយ្យ​ជាតិ គឺជា​ការធ្វើអត្តឃាត​ន​យោ​បាយ ហើយ​ពលរដ្ឋ​មិន​លើក​លែងឱ្យ​នោះឡើយ​។​a hun licen1 a hun licen2 

​