
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2916 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098683 នាក់
ករណីធ្វើឡើងបន្ទាប់ពីបានទទួលពាក្យបណ្តឹង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ពីជនរងគ្រោះដែលត្រូវបានយោធារូបនេះដឹកឡានហើយបំពានរាងកាយ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់រំលោ.,ភនារីរងគ្រោះម្នាក់បានសម្រេចនៅក្នុងឡាន ប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវ បេតុង OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ កែវ សកល ហៅទី ភេទប្រុស មុខរបរជាយោធា ឋាន្តរស័ក្តិ វរសេនីយ៍ឯក (ស័ក្តិ៥) ។ជនសង្ស័យនេះ ត្រូវបានកម្លាំងជំនាញ បញ្ចូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ៕