» ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី» » ករណីយ៍អត្តសញ្ញាណប័ណ្ណលោកថាច់កេតអនុរដ្ឋលេខាធិការក្រសួងពត័មានខាងនគរបាលចេញមកបំភ្លឺថាមកពីខូចទិន្ន័យ!?! » សាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតៃកុងរថយន្តដឹកសិស្សសាលាប៊ែលធី ក្រឡាប់ចូលស្រះទឹក បណ្តាលឲ្យស្លាប់កូនសិស្ស៥នាក់ » លោកអភិបាលរងស្រុកបូទុមសាគរខេងគង់ដែលប្រជាពលរដ្ឋប្តឹងរឿងចាប់រំលោភកូនស្រីគាត់រហូតមានផ្ទៃពោះខឹងលោកយួនឈីវម្ចាស់ហ្វេស៊ប៊ុកKoh Kong Hot newsដែលហែកកាយរឿងអាស្រូវ! » អង្គការ(TRACIT)បង្ហាញថាកម្ពុជា​ជាប់​ចំណាត់​ថ្នាក់លេខ១៣៨ លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ភាព​ងាយរង​គ្រោះពី​ពាណិជ្ជកម្ម​ខុស​ច្បាប់ » កម្លាំងសមត្តកិច្ចសហការ បង្ក្រាបករណីបាញ់សម្លាប់ជនជាតិចិន នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ! » យុវជនក្មេងៗសម្រុកចូលហាងលក់ខោអាវមួយកន្លែងនៅទីរួមខេត្តកំពង់ស្ពឺ បង្កជាចលាចល ក្រោយម្ចាស់ប្រេន MN «NinNin» ទិញខោ និងអាវចែកដល់ Fanៗរបស់ខ្លួន » ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមូលគ្នាដាក់ញត្តិ ទៅកាន់ស្ថានទូតបារំាង និងស្ថានទូតកាណាដា » ជំនួបត្រីភាគី អាមេរិក-រុស្ស៊ី-អ៊ុយក្រែន បញ្ចប់ថ្ងៃទីមួយ ក្រោយចរចាគ្នា ជិត ៥ ម៉ោង » បែកធ្លាយរឿងលោក ខេង គង់ អភិបាលរង ស្រុកបូទុមសាគរ រងការចោទថារំលោភកូនស្រីគេដែលនៅរៀននៅខេត្ត កោះកុង! » ការសម្រេចចិត្តរបស់ឯកអគ្គរាជទូតខ្មែរនៅជ៉ុនមិនចាប់ដៃជាមួយ សម រង្ស៊ីគឺដោយសារកត្តាច្បាប់និងស្ថានភាពនយោបាយ! » អគ្គមេបញ្ជាការកងទ័ពកម្ពុជា ជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2462 នាក់

ម្សិលមិញ 6538 នាក់

សរុប 21181632 នាក់

រថយន្ត​ដឹក​កម្មករ​កម្មការិនី​បុក​រថយន្ត​មួយគ្រឿង ក្រឡាប់ បណ្តាល​ឲ្យ​មនុស្ស​៦០​នាក់ រងរបួស​ធ្ងន់​ស្រាល​


​កំពង់ស្ពឺ​៖ មាន​កម្មករ​កម្មការិនី​ជាង​៦០​នាក់​រងរបួស​ធ្ងន់​ស្រាល លើផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៣៥-៣៦​ចំណុច​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​២០២៤​ដោយសារ​រថយន្តបុក​គ្នា​។​a car worker 

​រថយន្ដ​មួយគ្រឿង​ដែល​ក្រឡាប់ ម៉ាក​ហ៊ី​យិន​ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ស្ពឺ​3A-1352 បើកបរ​ដោយ​ឈ្មោះ តន សុខ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ខ្មែរ ឃុំ​ជើង​រាស់ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។​ឡាន​នេះ​បាន ដឹក​កម្មករ​កម្មការិនី​ប្រមាណ​៦០​នាក់ បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាង​កើ មកដល់​ចំណុច​នេះ បាន​បុក​ពីក្រោយ​រថយន្ដ​ម៉ាក កៀ ម៉​នី​ង ពណ៌​លឿងទុំ ពាក់​ផ្លាកលេខ​ព្រះសីហនុ​2B-5456 បើកបរ​ដោយ​ឈ្មោះ ឈឹម សោភា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ខ្វាវ ឃុំ​គី​រី​វ័​ន្ដ ស្រុក​ភ្នំស្រួច​។​

​បុក​ហើយ​រថយន្ដ​ម៉ាក​ហ៊ី​យិន​ដាយ​មិនបាន​ឈប់​ទេ​ក៏បាន​ជ្រុល​ទៅ​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1KE-9184 បើកបរ​ដោយ​ឈ្មោះ ថៃ សេង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ឌុប​មនុស្ស​២​នាក់ ទី​១​ឈ្មោះ ប៉ិច ជី ភេទ​ស្រី អាយុ​៤១​ឆ្នាំ និង​ទី​២​ឈ្មោះ ប៉ិច ជេ ភេទ​ស្រី អាយុ​២៦​ឆ្នាំ អ្នក​ទាំង​៣​រស់នៅ​ភូមិ​ក្រាំង​តា​រ័ត្ន ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ឡាំ​នប​ង្ក កំពុង​បើកបរ​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​ក៏​បុក​គ្នា បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​តែម្តងទៅ​។ ចំណែក​អ្នករបួស​កម្មករ​ធ្ងន់ ស្រាល ដែល​ជិះ​លើ​រថយន្ដ​និង ភាគី​ម៉ូតូ បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ និង​សង្គ្រោះ​នៅ​មន្ទីរ​សម្រាក​ព្យាបាល ប ស ស ព្រៃ​ផ្ដៅ​៤​នាក់​។​​វត្ថុតាង​កំពុង​ត្រូវបាន​ចាត់​ចាត់​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕a car worker1 a car worker2 a car worker4 

​