» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3204 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098971 នាក់

ចាប់ខ្លួនបាន​ហើយ​អ្នកជិះ​ម៉​តូ​មក​មក​ផ្ទុះអាវុធ​នៅ​កែង​ផ្លួ​វ​ឈ្នះៗ​សង្កាត់​ចោមចៅ​

​ភ្នំពេញ​៖​ខ្មាន់កាំភ្លើង​ម្នាក់​ដែល​បាញ់ប្រហារ​លើ​រថយន្ដ​អ្នកដំណើរ​នៅ​ផ្លូវជាតិ​លេខ​៦​អា និង​ផ្លូវជាតិ​លេខ​៤ ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ស្រាវជ្រាវ​តាម​ចាប់ខ្លួនបាន នៅ​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​a man shoot1 

ខ្មាន់កាំភ្លើង​ដែល​ត្រូវបាន​ឃាត់ខ្លួន​នេះ​ឈ្មោះ ញឹក សុ​វុត្ថា ហៅ​ស្រួច ហៅ​ថាច (​មាន​សារធាតុ​ញៀន​) អាយុ​៣៧​ឆ្នាំ មុខរបរ​អ្នកយក​សារព័ត៌មាន សង្គម​អភិវឌ្ឍន៍ នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុងនោះ​ដកហូត​បាន វត្ថុតាង​ចាប់យក​អាវុធ​ខ្លីម៉ាក G-Lock19 (USA) RTP75555 ០១​ដើម បង់​០១ គ្រាប់​០១ សំបក​កា​ទូ​ស​ចំនួន​០២ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក ADV ពណ៌​ស ឆ្នាំ​២០២១ ពាក់​ផ្លាកលេខ ភ្នំពេញ 1JE-3621 ព្រមទាំង​សម្ភារ​មួយចំនួនទៀត​។​​សូមបញ្ជាក់ថា មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០២២ មាន​ជន​ស៊ី​វី​ល​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ADV ទៅ​ឈប់​នៅ​ជិត​គោលដៅ​សមត្ថកិច្ច​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ត្រង់ចំណុច​ភ្លើងស្តុប​ផ្លូវជាតិ​លេខ​៤ កែង​មហាវិថី ឈ្នះ​-​ឈ្នះ ស្ថិតក្នុង​ភូមិ​ព្រៃ​ស្វាយ​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ដក​កាំភ្លើងខ្លី​បាញ់​ទៅលើ​មេឃ​មួយ​គ្រាប់ ក៏​ជិះ​ម៉ូតូ​គេចខ្លួនបាត់​ដោយ​មិនដឹង​មូលហេតុ​។​

​តែបើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍​នេះ​មិន​បណ្ដាល​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​នោះទេ ពោល​គ្រាន់តែ​ខូចខាត​រថយន្ដ​របស់​អ្នកដំណើរ​ពីរ​គ្រឿង​។ ក្នុងនោះ​ម្ចាស់​រថយន្ដ​ទី​១៖​ឈ្មោះ សួង បូ​និ​ច អាយុ​៣៤​ឆ្នាំ (​ម្ចាស់​រថយន្ត​កាមរី​បា​ឡែ​ន​) ពាក់​ផ្លាកលេខ​ភ្នំពេញ 2BC-4568 ត្រូវចំ​ទ្វា​មុខ ខាងស្ដាំ​មួយគ្រា​ប់ និង​ទី​២៖​ឈ្មោះ ណាត បូ​ផាន់ អាយុ​២៧​ឆ្នាំ (​ម្ចាស់​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​) ពាក់​ផ្លាកលេខ​ភ្នំពេញ 2AD-4931 ត្រូវចំ​ស្តុ​ប​ឆ្វេង ខាងក្រោយ​មួយ​១​គ្រាប់ និង​ចំ​ថ្ព​ល់​មុខ​ខាងឆ្វេង​មួយ​គ្រាប់​។​សមត្ថកិច្ច​បាន​បន្ដទៀត​ថា មុនពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ម៉ាក ADV ពណ៌​ស ឆ្នាំ​២០២១ ពាក់​ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់​អាវុធខ្លី​មួយ​ដើម បាញ់​រថយន្ដ​អ្នកដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៤​។ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​អន្តរាគមន៍​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍ បាន​តាម​ស្ទាក់ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​បាន​នាំទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួ​នាំ​បន្ត​តាម​នីតិវិធី​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បាន​បាញ់ ចំនួន​៤​គ្រាប់ ត្រូវ​រថយន្ត​៣​គ្រាប់ មុនពេល​មកដល់​ស្រុក​អង្គស្នួល គឺ​បាន​បាញ់​នៅ​ភ្នំពេញ ជាច្រើន​គ្រាប់ ដោយសារ​ខឹង​ប្រពន្ធ​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​នីតិវិធី​៕a man shoot a man shoot2 a man shoot3 a man shoot4 


​