» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3295 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099062 នាក់

រថយន្ត​១​គ្រឿង​ចត​ក្បែរផ្លូវ ត្រូវ​រថភ្លើង​បើក​កៀរ រង​ខូចខាត​ហើយ​សង​រថភ្លើង​ទៀត​

 

​ភ្នំពេញ ៖ កាលពី​យប់ ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២៣ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង អម​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​មាន​ករណី​យ៍​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​និង​រថភ្លើង​។​a car train 

​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ធុន​ត្រា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2C-3319 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះ​មក​ចំណុច​ទល់មុខ​នឹង​ភោជនីយដ្ឋាន «​រាត្រី ពន្លឺ​៩៩» រថយន្ត​នោះ​ក៏​អែប​ខាង​ទៅ​ចត​ឈប់​ជាប់​នឹង​ផ្លូវ​រថភ្លើង ក៏​ស្រាប់​តែមាន​រថភ្លើង​មួយគ្រឿង​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​យ៉ាង​លឿន ហើយក៏​ទៅ​កៀ​រថយន្ត​ចំកាង និង​កង់​ខាងមុខ​ផ្នែក​ខាងស្ដាំ បណ្ដាល​ឲ្យ​ដាច់​ក្រ​ឡេ​តែម្ដង តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ដល់​អ្នកបើករថយន្ត​នោះទេ​។

ចំណែក​រថភ្លើង​វិញ ក៏​រង​ការខូចខាត​សម្ភារៈ​មួយចំនួន​ផងដែរ បន្ទាប់មក​រថភ្លើង​ក៏​បើក​ចេញ​បាត់ទៅ​។ លុះ​ក្រោយមក ទើប​ខាង​សមត្ថកិច្ច​មូលដ្ឋាន ចុះទៅ​អន្តរាគមន៍ និង​រាយការណ៍​បន្តទៅ​ផ្នែក​ជំនាញ​ភ្លាមៗ​ផងដែរ​។ រឿង​ដែល​ត្រូវ​ដឹង​គឺ​ក្នុងពេល​តំណាង​ខាង​ម្ចាស់​រថយន្ត​រងគ្រោះ បាន​ចេញមក​សម្របសម្រួល​ធ្វើការ​ដោះស្រាយ​ជាមួយ​ខាង​តំណាង​ម្ចាស់​រថភ្លើង ក៏​បញ្ចប់រឿង​ភ្លាមៗ ដោយ​ភាគី​ខាង​ម្ចាស់​រថយន្ត ព្រម​ចេញសង​សំណង​ថ្លៃ​ខូចខាត​រថភ្លើង​ចំនួន​២៥០​ដុល្លារ​នៅនឹងកន្លែង​កើតហេតុ​ទៅ​។​ក្រោយ​អ្នក​ដែល​នៅជាប់​ផ្លូវ​រថភ្លើង​ឲ្យ​ជ្រាប់​ផង​ថាបើ​មាន​បញ្ហា​អី​ខាងយើង​ទេ​ដែល​ខុស​នោះ​៕a car train1 

​