
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2906 នាក់
ម្សិលមិញ 24358 នាក់
សរុប 21098673 នាក់
ភ្នំពេញ៖នៅក្នុងរយៈពេល១០ថ្ងៃរាប់ទាំងថ្ងៃចូលឆ្នាំ គឺពីថ្ងៃទី១០ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅទូទាំងប្រទេសមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើង៨២ករណី បណ្តាលឱ្យមានមនុស្សស្លាប់៥០នាក់ និងរងរបួសធ្ងន់ស្រាល១៤៣នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
លោកបន្ថែមថា សម្រាប់ចន្លោះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៧ករណី បណ្ដាលឱ្យមានមនុស្សស្លាប់១៧នាក់ និងរបួសធ្ងន់ស្រាល៤៥នាក់ ធៀបឆ្នាំ២០២៥ ថយចុះ៣ករណី អ្នកស្លាប់ថយចុះ៩នាក់ និងរបួសថយចុះ២នាក់។
ចំពោះមូលហេតុនៃគ្រោះថ្នាក់អ្នកនាំពាក្យរងបានឱ្យដឹងថា សម្រាប់ករណី១០ថ្ងៃចុងក្រោយនេះ មានគ្រោះថ្នាក់កើតឡើងដោយសារការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ បត់មិនប្រយ័ត្ន ស្រវឹង និងកត្តាយានយន្ត។
គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន៤៧នាក់៕