
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3514 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099281 នាក់
ខេត្តព្រះសីហនុៈប្រតិបត្តការណ៍នេះកម្លាំងកងរាជអាវុធខេត្ត បានធ្វើការឡោមព័ទ្ធទីតាំង២កន្លែងនៅទល់មុខគ្នា នៅម្តុំសេតេ ខាងក្រោយអតីតផ្ទះសូវៀត ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ប្រភពពីពលរដ្ឋក្បែរកន្លែងកើតហេតុនាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ចំណុចទីតាំងខាងលើ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ មានជនជាតិវៀតណាមជាច្រើននាក់ មានប្រុសមានស្រីប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀន(k) ថ្នាំគ្រវី និងមានអាវុធទៀតផង ។សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ហើយមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានកំណត់ទីតាំងផ្ទះវីឡា និងផ្ទះល្វែងខាងលើ រួចឆ្មក់ចូលបង្ក្រាបបានជនសង្ស័យជាជនជាតិវៀតណាមជិត១០នាក់ រថយន្ត២គ្រឿង និងអាវុធខ្លី២ដើម ព្រមទាំងវត្ថុតាងមួយចំនួនទៀត នាំទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសួរនាំ និងស្រាវជ្រាវរកបក្ខពួកផ្សេងទៀត ដើម្បីអនុវត្តតាមនីតិវិធី ៕