» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3134 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098901 នាក់

អាជីវរព្រួត​គ្នា​វ៉ៃ​គ្រូ​ជា​នាយក​សាលា​ម្នាក់​ហើយ​នាំគ្នា​ប្តឹង​ឲ្យ​ដកចេញ​ទៀត​!?

 


​កំ​ពត់​៖​បុរស​ម្នាក់​ជានា​យកសា​លាប​ថម​សិក្សា​មហាព្រហ្ម​ត្រូវ​ប្រជាពលរដ្ឋ​ជា​អាជីវករ​ព្រួត​គ្នា​វាយ​ស្ទើរក្ស​យ័​ជីវា​ហើយ​នាំ​គ្ន​ប្តឹ​ត​មេដៃ​ប្តឹង​ឲ្យ​ដកចេញ​ទៀត​។​បើតាម​គណនេយ្យ​ហ្វេ​សបុ​កមួយ​ឈ្មោះថា “​គ្រូ​ស្រៀ​ង មហាព្រហ្ម​” ដែលជា​នាយក​សាលាបឋមសិក្សា​មហាព្រហ្ម ស្ថិតនៅ​ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ប​វាន​ឲ្យ​ដឹង​ពី​ពី​ការឈឺចាប់ នៃ​ការ​ព្រួត​វាយ​ធ្វើបាប យក​ជើង​ជាន់​ក្បាល​ផង យក​ខ្សែ​មក​ចងស្លាបសេក​ផង គ្មាន​អ្នក​ជួយ​សោះ ដោយសារតែ​លោក ព្យាយាម​ការពារ​ទ្រព្យសម្បត្តិ​សាលារៀន​នេះ ។​a beat teacher1 

លោកគ្រូ​សស​សេរ​ថា​៖“​នេះ​ឬ​តម្លៃ​គ្រូបង្រៀន​!​សូម​បងប្អូន​ជួយ​share​ម្នាក់​មួយ​មក នេះហើយ​លទ្ធផល​ទទួល​បាន​ពី​ការអភិវឌ្ឍ​សាលាបឋមសិក្សា​មហាព្រហ្ម​កន្លងមក​។ ត្រូវ​អ្នកលក់ដូរ​តាម​រោងល្ខោន​ព្រួត​វាយ ប្រជាពលរដ្ឋ​បាន​ត្រឹម​បញ្ជោះ​ថែម ។ (​វៃ​វា​ឲ្យ​ងាប់​ទៅ​)​នេះ​ជាស​ម្ដី​មេភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ខេត្តកំពត គ្មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​ទេ សូម្បីតែ​អធិការ​ស្រុក​ឈូក​?! ។​

ជនល្មើស​ជាច្រើន​បាន​រួច​ខ្ញួ​ន ឯខ្ញុំ​ក្លាយ​ជន​មាន​កំហុស​និង​ដេកពេទ្យ​យ៉ាង​កម្សត់​។​តើ​ខ្ញុំ​ខុស​អី គ្រាន់តែ​ការពារ​ទ្រព្យសម្បត្តិ​សាលា ហេតុ​អី​ក៏​ពួកគេ​មិន​យល់​បែរជា​មក​ប្រមាថ​ខ្ញុំ​ដូច​សត្វ​ធាតុ​។ ខ្ញុំ​ឈឺចាប់​ណាស់​! គេ​វាយ​នាយក​សាលា​ម្នាក់​ទាំង​ហ្វូង យក​ជើង​ជាន់​ក្បាល​ផង យក​ខ្សែ​មក​ចងស្លាបសេក​ផង គ្មាន​អ្នក​ជួយ​សោះ ចុងក្រោយ​បាន​ពូ​ធី គាត់​ដូរ​ចិត្ត​មកជួយ​ខ្ញុំ​ក្នុង​ហ្វូងមនុស្ស​វិញ កុំ​អី​ប្រហែល​ស្លាប់​ព្រោះ​មាន​ទាំង​កាំបិត និង​ដែក​បំពង់​ទីប​ផង ពិតជា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ​។​”

​ទាក់ទង​នឹង​រឿងនេះ​លោក “​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក ” បានធ្វើការ​បកស្រាយ ថា ៖ ក្នុងនាម​ខ្ញុំ​ជា​អធិការនគរបាល​ស្រុក​ឈូក សូម​ជម្រាបជូន​ពី​ដំណើររឿង​មាន​ដូចតទៅ ៖ កន្លងមក​លោក​ចៅអធិកា​រ​វត្ត​មហាព្រហ្ម បានរៀបចំ​ធ្វើ​ពិធីបុណ្យ​ឆ្លងសាលា​ឆាន់ ដោយមាន​ពុទ្ធបរិស័ទ​និង​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​ជា​អ្នក​មូលមតិ​គ្នា​ផ្តើមបុណ្យ ។ បន្ទាប់ពី​មានការ​រៀបចំ​កម្មវិធី​បុណ្យ​នេះ​ឡើង លោក​មេភូមិ​ព្រៃ​ពាយ បានធ្វើការ​ស្នើសុំ​លោកនាយក​សាលាបឋមសិក្សា​មហាព្រហ្ម ដើម្បី​ដាក់​សិ​ល្បះ​ល្ខោន​កំសាន្ត និង​កន្លែង​កំសាន្ត​ផ្សេងៗ នៅក្នុង​បរិវេណ​សាលា ព្រោះ​បរិវេណ​វត្ត​និង​សាលារៀន​គឺ​នៅជាប់​គ្នា ហើយ​លោកនាយក​សាលា​រូបនេះ ក៏បាន​អនុញ្ញាត ។​

លុះ​មកដល់​ម៉ោង ១៧:៣០ នាទី ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ (​ជា​ថ្ងៃបុណ្យ​ឆ្លងសាលា​ឆាន់ ) លោកនាយក​សាលា​រូបនេះ អះអាងថា​ការដាក់​លក់ដូរ​និង​ដាក់​កន្លែង​កំសាន្ត​សម្រាប់​ក្មេង​លេង​មិនបាន​សុំ​អនុញ្ញាត​ពី​គាត់ រួច​គាត់​ក៏បាន​មក​ទារ​រក​សេវា​ពី​ប្រជាពលរដ្ឋ​ដែលជា​អ្នកលក់ដូរ​និង​កន្លែង​កំសាន្ត​សម្រាប់​ក្មេង​លេង ចំនួន ១៥ ម៉ឺន​រៀល តែ​ពួកគាត់​មិន​ឲ្យ ហើយ​រូប​ក៏មាន​ការខឹង​សម្បារ និង​បានធ្វើការ​ទាត់​បំផ្លិចបំផ្លាញ​កន្លែង​លក់ដូរ​របស់​ប្រជាពលរដ្ឋ និង​បានធ្វើ​ការរុះរើ​រោង និង​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​រងរបួស​ដោយ​ខ្លួនឯង​មិនមាន​អ្នកណាម្នាក់​មក​បង្ក​ហឹ​ង្សា​លើ​រូបគាត់​ឡើយ ។

​ក្រោយមក​លោកនាយក​សា​លា​រូបនេះ​បានមក​រក​ដុត​រោង​សិ​ល្បះ​ល្ខោន​ដែល​កំពុង​លេង​នៅ​ទីនោះ​ទៀត​ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​និង​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ហាមឃាត់​និង​សម្របសម្រួល​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​បែបនេះ​ទៀត ។​បន្ទាប់មក​ក៏មាន​អ្នក​មក​ជម្លៀស​គាត់​ចេញពី​ទីនោះ​តែម្តង ។​បច្ចុប្បន្ន​ជុំវិញ​បញ្ហា​ដែល​បានកើត​ឡើង​នេះ​ប្រជាពលរដ្ឋ លោក​មេភូមិ លោក​ចៅអធិការ​វត្ត និង​លោកតា​អាចារ្យវត្ត​កំពុង​ដាក់ពាក្យ​និង​សំណូមពរ​ឲ្យ​ដោះដូរ​លោកនាយក​សាលា​រូបនេះ ចេញពី​សាលារៀន​បឋម​សិក្សា មហាព្រហ្ម ។​

​បើតាម​សេចក្តីរាយការណ៍​ដើមចម​នៃ​បញ្ហា​នេះ​គឺ​ផ្តើមចេញពី​ការទារលុយ​ប្រជាពលរដ្ឋ​ដែល​ដាក់លក់​របស់របរ​នៅក្នុង​បរិវេណ​សាលា​ដោយ​មិន​សុំ​ការអនុញ្ញាតិ​ពី​គាត់ ។ ទោះជា​យ៉ាងណា​ករណីនេះ​សមត្ថកិច្ច​ថា​និង​បន្តធ្វើ​ការស្រាវជ្រាវ​អំពី​សកម្មភាព​លើកឡើង​ខាងលើ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ព្រោះការប្រើហឹង្សារវាខុសច្បាប់។​a beat teacher a beat teacher2 a beat teacher3 a beat teacher4 a beat teacher5 a beat teacher6 

 

​