» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 567 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120243 នាក់

សម្តេច​ក្រឡាហោម ស ខេង​អនុប្រធាន​គណបក្ស​ប្រជាជន​ធ្វើ​មិ​ទ្ទិ​ង​ខួបកំណើត​បក្ស​នៅ​បាត់ដំបង​!


​បាត់ដំបង​៖ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៤ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​៧៣ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ខេត្តបាត់ដំបង​។​a cpp bb1 

​ពិធី​នេះ បានធ្វើ​ឡើង​នៅ​សាល​មជ្ឈមណ្ឌល​សុភមង្គល​ក្រុង​បាត់ដំបង និង​ការអញ្ជើញ​ចូលរួម​ពី​លោក សុខ លូ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបាត់ដំបង​, ប្រធាន​ក្រុមការងារ​បក្ស​ចុះ​មូលដ្ឋាន​ក្រុង​ស្រុក ឃុំ សង្កាត់ សមាជិក សមាជិកា​បក្ស ក្នុង​ខេត្ត​ទាំងអស់​អញ្ជើញ​ចូលរួម​មាន ជិត​៣​ពាន់​នាក់​។​​សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​មានប្រសាសន៍​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នោះ ដោយបាន​សម្តែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​អស់លោក លោកស្រី ថ្នាក់ដឹកនាំ​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង យក​អស់​ស្មារតី​ទទួលខុសត្រូវ ហើយ​សម្រេចបាន​ជោគជ័យ​យ៉ាង​ត្រ​ជះ​ត្រចង់ ក្នុងការ​បោះឆ្នោត​ចុងក្រោយ​ទាំង ២​លើក ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ នៃ​ខេត្តបាត់ដំបង​របស់​យើង​។​

​សម្តេច​បាន​បន្តថា «​យើង​គប្បី​នៅចាំ​គោលការណ៍ ជា​មូលដ្ឋាន​របស់​គណបក្ស​យើង គឺ​ធ្វើអំពើ​ល្អ​។ ធ្វើអំពើ​ល្អ នឹង​ទទួលបាន​នូវ​ការគាំទ្រ ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ពី​អ្នកបោះឆ្នោត និង​ពី​ប្រជាពលរដ្ឋ​»​។​
​សម្តេច​បាន​បន្ថែមថា «​យើង​បាន​អំណាច​ហើយ យើង​មិន​ត្រូវមាន​មោទនភាព ធ្វើ​សកម្មភាព​ផ្តេសផ្តាស​ដោយ​មិន​ទទួលខុសត្រូវ​នោះទេ​។ សម្រាប់​ការងារ​គណបក្ស ក្រៅពី​អ្វីដែល​មាននៅ​ក្នុង​សុន្ទរកថា​នេះ សម្តេច​បានស្នើ​ថា គណបក្ស​ត្រូវតែ​រៀបចំ​ពិនិត្យឡើងវិញ នូវ​អង្គ​ការចាត់​តាំងរបស់​គណបក្ស​របស់​យើង មិនមែន​កែសម្រួល​រចនាសម្ព័ន​ទេ គឺ​អំពី​សមាសភាព ហើយ​ត្រូវ​អ្នកមាន​សមត្ថភាព និង​ឆន្ទៈ​ដើម្បី​ធ្វើ​ការងារ​។ ត្រូវធ្វើ​បច្ចុប្បន្នភាព​ចំពោះ សមាជិក​គណបក្ស​»​។​

​សម្តេច​បាន​គូសបញ្ជាក់ថា បញ្ហា​ជាក់ស្តែង​ដែល​ត្រូវ​យកចិត្តទុកដាក់​នៅ​នឹង​មូលដ្ឋាន​របស់​យើង​សព្វថ្ងៃនេះ ក៏ដូចជា​កន្លងមក​ដែរ និង​បន្ត​ទៅមុខទៀត​ជារួម​យើង​បន្ត​គាំទ្រ នូវ​កម្មវិធី​នយោបាយ និង​គោលការណ៍​នានា​របស់ រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​។ ប៉ុន្តែ​រឿង​ជាក់ស្តែង​នៅ​មូលដ្ឋាន គឺ​ការបន្ត​អនុវត្ត​កំណែទម្រង់ ដែល​រដ្ឋាភិបាល​បានកំណត់​ហើយ គឺ​កំណែទម្រង់​លើ​គ្រប់​វិស័យ​។ ហើយ​កំណែទម្រង់​ថ្នាក់ក្រោម​ជាតិ​នេះ នៅតែមាន​សារៈសំខាន់ និង​មិនអាច​បោះបង់ចោល​បាន​។ យើង​ត្រូវខិតខំ​បន្ត​អនុវត្ត​នូវ​តួនាទី​ភារកិច្ច សិទ្ធិអំណាច​ទាំងឡាយ​ដែល​ថ្នាក់ជាតិ​បាន​ផ្ទេរ​មកឱ្យ​។​
​សម្តេច​បាន​សង្កត់ធ្ងន់​ថា ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព គឺ​នៅតែ​ជា​កិច្ចការ​ប្រចាំថ្ងៃ​របស់​យើង ធ្វើយ៉ាងណា​លុបបំបាត់​គ្រឿងញៀន លុបបំបាត់​ក្មេង​ទំនើង លុបបំបាត់​ល្បែងស៊ីសង​ខុសច្បាប់ -​ល​-៕a cpp bb2 

​