» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2846 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098613 នាក់

នគរបាល​បច្ចេក​វី​ទ្យា​ហៅ​ស្ត្រី​ម្នាក់​មក​វាស់​កំពស់​ព្រោះ​បង្ហោះ​វីដេអូ ភ្ជាប់​ជាមួយ​សំឡេង​ផ្ទុះអាវុធ?


​សៀមរាប​៖ ស្ដ្រី​ម្ចាស់​គណនី TikTok មួយ​ត្រូវបាន​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​មក​ធ្វើការ​សួរនាំ បន្ទាប់ពី​បង្ហោះ​វីដេអូ ភ្ជាប់​ជាមួយ​សំឡេង​ផ្សេង​ដែល​លឺ​សូរដូច​សំឡេង​ផ្ទុះអាវុធ នាំ​ឲ្យ​មានការ​យល់ច្រឡំ និង​ប៉ះពាល់​ដល់​សន្ដិសុខ​ជាតិ​។​a srey pov2 

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រោយ​ឃើញ​វីដេអូ​នោះ​ត្រូវបាន​គេ​ចែកចាយ និង​អនុវត្តតាម​បទបញ្ជា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ លោក​បាន​បញ្ជា​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្រាវជ្រាវ​បន្ទាន់​លើ​ករណីនេះ​។​
​ជា​លទ្ធផល នៅ​ព្រឹក​មិញ​នេះ កម្លាំង​ជំនាញ​បាន​កោះហៅ​ឈ្មោះ ហម ផល់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​ផុង ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប អាស័យដ្ឋាន​បច្ចុប្បន្ន ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប មុខរបរ បុគ្គលិក​តូប​លក់​ចាប់ហួយ គឺជា​ម្ចាស់​គណនី Tik Tok ឈ្មោះ Srey Pol952 ដែល​បាន​បង្ហោះ​វីដេអូ អមដោយ​សម្លេង​ផ្ទុះអាវុធ លើ​បណ្ដាញ​សង្គម Tik Tok មក​សាកសួរ​នៅ​កន្លែង​សមត្ថកិច្ច​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ស្ដ្រី​ខាងលើ​បាន​សារភាពថា នៅ​អំឡុង​ឆ្នាំ​២០២២ ខ្លួន​បា​នប​ង្កេ​ី​ត​គណនី Tik Tok ឈ្មោះ Srey Pol952 ដេ​ី​ម្បី​លេង​កម្សាន្ដ​។ ក្រោយមក​អំឡុង​ឆ្នាំ​២០២៣ ខ្លួន​បាន​ថត​នៅ​លេ​ី​ដងផ្លូវ​សាធារណៈ​ចំណុច​កន្លែង​ហាង​ខ្លួន​លក់​ចាប​ហ៊ួ​យ មាន​រយៈពេល​១០​វិនាទី ជា​លក្ខណៈ​ដូច​មានការ​ភ័យ​ស្លន់ស្លោ អមដោយ​សម្លេង​ផ្ទុះអាវុធ ដោយ​សម្លេង​នោះ គឺ​ខ្លួន​បាន​ទាញយក​ពី​គណនី Tik Tok (​មិន​ចាំ​ឈ្មោះ​) ក្នុង​ចេតនា​បង្ហោះ​លេង​ប៉ុណ្ណោះ​។​​លុះដល់​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ ស្រាប់តែ​ខ្លួន​បាន​ឃេ​ី​ញ​គណនី TikTok របស់ខ្លួន បានធ្វើការ​លោត​រំលឹក​វីដេអូ​ចាស់​ដែល​បាន​បង្ហោះ​ខាង​លេ​ី​ម្តងទៀត ពេលនោះ​ខ្លួន​ក៏បាន​បង្ហោះ​លេង​សារជាថ្មី ដែលមាន​អ្នក​ចូល​មើល​ច្រើន ដោយ​ខ្លួន​ពុំបាន​គិតដល់​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សន្តិ​សុខ សណ្តាប់ធ្នាប់​សង្គម​នោះទេ​។​​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើកិច្ចសន្យា អប់រំ​ណែនាំ និង​ថត​វីដេអូ​សុំទោស​ជា​សាធារណៈ​។​ប្រជាពលរដ្ឋ​ឆ្ងល់​ថា​តើ​ស្ត្រី​រូបនេះ​មានទោស​អ្វី​បាន​ហៅ​គាត់​មក​វាស់​កំពស់​ថា​ជា​សាធារណៈ​ចឹ​ង​?​គ្រាន់តែ​ហៅ​មក​អ​ប៊​រុំ​ហេតុ​អី​សម​ត្ត​កិច្ច​ត្រូវធ្វើ​ចឹ​ង​?​មានចែង​ក្នុង​មាត្រា​ទី​ប៉ុន្មាន​នៃ​ក្រម​ព្ម្រះ​ទ​ណ្ឌ័​?៕a srey pov a srey pov1 

​