» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2810 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098577 នាក់

សមត្ថកិច្ចបញ្ជូនអតីតចៅអធិការវត្តភ្នំរាបទៅសាលាដំបូងខេត្តកំពត ពីបទគំរាមកំហែងហែកកេរ្តិ៍

 

 


កំពត៖​ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យជាអតីតចៅអធិការវត្តភ្នំរាបទៅសាលាដំបូង​ ខេត្តកំពត​ ក្រោមបទគំរាមកំហែង ហែកកេរ្តិ៍ជាសាធារណៈ។a phnom reab 1

លោកវរសេនីយ៍ឯក ដាន វុត្ថា ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកំពត​ បានឱ្យដឹងថា នៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងនៃស្នងការដ្ឋានបានបញ្ជូនជនសង្ស័យឈ្មោះ សុត ដាវី ភេទប្រុស អាយុ ៣៥ឆ្នាំទៅសាលាដំបូងខេត្ត បន្ទាប់ពីបានសាកសួរ និងកសាងសំណុំរឿងរួចរាល់ស្របតាមបណ្តឹងស្តីពីបទគំរាមកំហែងហែកកេរ្តិ៍ឈ្មោះ។ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ផែនការងារនគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងពីឈ្មោះ ទួន ពៅធី ភេទស្រី អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ប្តឹងលើឈ្មោះ សុត ដាវី ភេទប្រុស អាយុ ៣៨ឆ្នាំ ជាព្រះចៅអធិការវត្តភ្នំរាប​ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ពីបទគំរាមកំហែង ហែកកេរ្តិ៍ឈ្មោះ ប្រព្រឹត្តចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដាក់ពាក្យបណ្តឹង។ 

ផ្អែកតាមលទ្ធផលនៃការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានគំរាម និងបង្ហោះរូបអាសអាភាស ព្រមទាំងរូបភាពរួមភេទជាមួយដើមបណ្តឹងជាសាធារណៈប្រាកដមែន។ ដូច្នេះ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់។

សូមបញ្ជាក់ថា ក្រោយលាចាកសិក្ខាបទនៅចំពោះមុខព្រះមេគណខេត្តកំពត និងមន្ត្រីពាក់ព័ន្ធក្នុងសាលាគណជុំក្រៀលដោយសារបរាជិកពីប្បញ្ញត្តិនៃពុទ្ធសាសានា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ អន្ទិត សុត ដាវី ត្រូវបានសមត្ថកិច្ចទទួលយកទៅសាកសួរពាក់ព័ន្ធនឹងបណ្តឹងពីបទគំរាមកំហែង ហែកកេរ្តិ៍៕a phnom rea2 a phnom reab3