» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11420 នាក់

ម្សិលមិញ 24358 នាក់

សរុប 21107187 នាក់

ប្រធានាធិបតី​ហុង​គ្រី សម្រេច​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​ខាងកើត នៅ​ប្រទេស​ឡេ​តូ​នី​


​ឡេ​តូ​នី​៖ ការិយាល័យ​ប្រធានាធិបតី​នៃ​ប្រទេស​ឡេ​តូ​នី បានឱ្យដឹងថា លោកតា​ម៉ាស​ស៊ូ​យុក​( Tamas Sulyok) ប្រធានាធិបតី​របស់​ប្រទេស​ហុង​គ្រី មិន​មក​ចូលរួម​កិច្ចប្រជុំ​កំពូល ប៊ុ​យ​ការ៉េ​ស​ណៃ​(Bucharest Nine) ដែលជា​ក្រុម​ប្រទេស​អឺរ៉ុប​នៅ​ប៉ែក​ខាងកើត​នៃ​អង្គការ​ណា​តូ (NATO) ក្នុង​រដ្ឋធានី Riga នៅ​ថ្ងៃ​អង្គា​រ៍​នេះ​ទេ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សា​ព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១១ ខែមិថុនា ឆ្នាំ ២០២៤​។​a hong gry 

ជាធម្មតា ប្រធានាធិបតី​នៃ​ប្រទេស​ប៊ុល​ហ្ការី សាធារណរដ្ឋ​ឆែក អេ​ស្តូ​នី ហុង​គ្រី ឡេ​តូ​នី លី​ទុយ​អា​នី ប៉ូឡូញ រូ​ម៉ា​នី និង​ស្លូ​វ៉ា​គី តែងតែមាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នៃ​ក្រុម​ប្រទេស Buharest Nine​។ ប៉ុន្តែ​ឆ្នាំនេះ ហុង​គ្រី បាន​ចាត់​ឱ្យ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ប្រចាំ​នៅ​ឡេ​តូ​នី ធ្វើជា​អ្នកតំណាង​ជំនួស លោក Sulyok​ដែលជា​ប្រធានាធិបតី​។​

ការិយាល័យ​ប្រធានាធិបតី បានឱ្យដឹង​បន្ថែមថា កិច្ចប្រជុំ​កំពូល​នេះ ក៏​នឹងមិន​បញ្ចប់ទៅ​ជាមួយនិង សេចក្តីថ្លែងការណ៍​រួម​រវាង​ប្រទេស​ទាំង ៩​ដែរ សម្រាប់​លើកដំបូង​គិត​ចាប់ពី​មានការ​កំណត់​បែបនេះ​កាលពី​ឆ្នាំ ២០១៥​។ អ្នកនាំពាក្យ​ការិយាល័យ​ប្រធានាធិបតី​ឡេ​តូ​នី លោក Edgars Rinkevics បាន​ប្រាប់ Reuters កាលពី​ថ្ងៃ​ចន្ទ​ថា ជំនួស​ឱ្យ​សេចក្តីថ្លែងការណ៍​រួម ប្រធានាធិបតី​ឡេ​តូ​នី នឹង​ចេញ​សេចក្តីថ្លែងការណ៍​មួយ តាងនាម​ឱ្យ​ប្រទេស​រូ​ម៉ា​នី និង​ប៉ូឡូញ ដែល​រួមគ្នា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​។​

គួរ​បញ្ជាក់ថា ហុង​គ្រី និង​ប្រទេស​នៅ​អឺរ៉ុប​កណ្តាល​ផ្សេងទៀត​កំពុង​ទាស់ទែង​គ្នា ជុំវិញ​ការបន្ត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​របស់​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក​វិក​ទ​រ័​អរ​បាន​( Viktor Orban) និង​ការបដិសេធ​មិន​ផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន​។ ការិយាល័យ​ប្រធានាធិបតី​ហុង​គ្រី មិនទាន់​ឆ្លើយតប ចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​នៅឡើយ​ទេ​៕a hong gry1 

​