» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3849 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099616 នាក់

ប្រទេស​កូ​ឡុំ​ប៊ី​គ្រោង​បង្កើត​ច្បាប់​ដើម្បី​អូសទាញ​សមាជិកឈ្មួញ​គ្រឿងញៀន​


​កូ​ឡុំ​ប៊ី​៖ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ប្រទេស​កូ​ឡុំ​ប៊ី បានឱ្យដឹងថា រដ្ឋាភិបាល​គ្រោង​បង្កើត​ច្បាប់​ថ្មី​មួយ ឈ្មោះ ”​ច្បាប់​ទម្លាក់អាវុធ​” (Surrender Law) សម្រាប់​ដំណើរការ​សមាហរណកម្ម​សមាជិក​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅក្នុង​សង្គម​។ ក្រសួង​បាន​បន្ថែមថា ច្បាប់​ថ្មី​នេះ នឹងមិន​មានការ​អនុគ្រោះ​ទោស​ណាមួយ​សម្រាប់​សមាជិក​ក្រុម​ឧក្រិដ្ឋជន​ដែល​កំពុង​ជាប់ទោស​នៅក្នុង​ពន្ធនាគារ​ឡើយ​។a colom be 

​គម្រោង​ច្បាប់​នេះ ស្ថិតនៅក្រោម​ការ​ជម្រុញ​ដោយ​ប្រធានាធិបតី Gustavo Petro នៅ​ខណៈ​នេះ សភា​កូ​ឡុំ​ប៊ី កំពុង​រៀបចំ​ដំណើរការ​អនុម័ត​ច្បាប់​ស្តីពី​ការទម្លាក់​អាវុធ ដើម្បី​ទាក់ទាញ​ទឹកចិត្ត​សមាជិក​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ឱ្យ​ចាក​ចេញពី​បណ្តាញ​ឧក្រិដ្ឋកម្ម​របស់ខ្លួន ហើយ​នេះ គឺជា​កិច្ចខិតខំ​មួយ​ដើម្បី​នាំមក​នូវ​សុខសន្ដិភាព​ពេញលេញ​សម្រាប់​ប្រទេសជាតិ​នៅ​ថ្ងៃ​អនាគត​។​រដ្ឋាភិបាល​កូ​ឡុំ​ប៊ី​សង្ឃឹមថា​គម្រោង​ច្បាប់​នឹង​អាចជួយ​ឱ្យ​ក្រុម​បណ្តាញ​ឧក្រិដ្ឋជន​គ្រឿងញៀន​នៅក្នុង​ប្រទេស កាន់តែ​ចុះ​ទន់ខ្សោយ​ខ្លាំង​ឡើង​បន្ថែមទៀត​។

​គួរ​ជម្រាប​ថា បញ្ហា​អសន្តិសុខ​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​សម្រាប់​រយៈពេល​ជិត ៦​ទសវត្សរ៍​មកនេះ ជាទូទៅ បណ្ដាលមកពី​សកម្មភាព​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ និង​យ៉ាង​គឃ្លើន​របស់​បណ្ដា​ញជ​ន​អ​ន្ទ​ពាល ដែល​បានសម្លាប់​មនុស្ស​ជាច្រើន​ពាន់​នាក់​ក្នុង​មួយឆ្នាំៗ ៕ ប្រភព​៖ Reuters
​