» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1073 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095988 នាក់

ផ្សារ​ទំនើប​ស៊ី​ធី ម៉​ល ហ៊ាន​បើក​ហ្គេម​ខុសច្បាប់ លេង​យ៉ាង​ចំហរ ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​


​ភ្នំពេញ​៖ ទីតាំង​ល្បែងស៊ីសង​ហ្គេម​ខុសច្បាប់ មួយកន្លែង​ស្ថិតនៅក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ហ៊ាន​បើក​លេង​យ៉ាង​ចំហរ ដោយ​មិន​ខ្លាចញញើត​និង​ច្បាប់​បន្តិច​សោះ​! ។​​ប្រជាពលរដ្ឋ​និង​មហាជន​ដែល​រស់នៅក្នុង​ខណ្ឌ​៧​មករា​បាន​លើកឡើងថា ល្បែង​ហ្គេម​បាញ់​ត្រី​ក្នុង​ផ្សារ​ទំនើប ស៊ី​ធី​ម៉​ល នេះ​កំពុងតែ​ពង្វក់ស្មារតី និង​បើកទ្វារ​ចំហរ​រងចាំ​ស្វាគមន៍​ក្រុម​អ្នកញៀន​ល្បែង អោយចូល​ទៅលេង​យ៉ាង​ភ្លួ​ក​ទឹក​ភ្លួ​កដី ដោយឡែក​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ពុំទាន់​មាន​ចំណាត់​ការណ៍ ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​ចំពោះ​ទីតាំង​ល្បែង​ខាងលើ​នៅឡើយ​។​a game city mall1 

គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២៤​កន្លងទៅ​ថ្មីៗ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​អោយ​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​រាជធានី​ខេត្ត ត្រូវ​ត្រួតពិនិត្យ ឬ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​អោយខាងតែបាន ។​​ជុំវិញ​ករណីនេះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​០៧​មករា គោរព​ស្នើសុំ​ដល់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង ឯកឧត្តម ជួន ណារិន អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើនេះ ដើម្បី​ធានាបាន​នូវ​គោលនយោបាយ ភូមិ ឃុំ ឲ្យ​មាន​សុវត្ថិភាព ទាំង​7​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​ផង​ទាន​បើ​គោលនយោបាយ​ខាងលើនេះ​នៅមាន​តម្លៃ​៕a game city mall 

​