» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3049 នាក់

ម្សិលមិញ 34475 នាក់

សរុប 21084575 នាក់

សារសំខាន់ពីរដែលសម្តេចធិបតីដាក់ចេញពេលសម្ពោធកំពង់ផែ​ពហុ​បំណងកំពត

​

កំពត៖​គ្មានទេការផ្តល់អាជ្ញាបណ្ណ័បើកការស៊ីណូនៅកំពតនិងកែបក្រៅតែពីនៅលើភ្នំបូកគោ។ក្មេងទំនើងត្រុវបន្តធ្វើឲ្យបានហ្មឺងម៉ាត់។នេះជាប្រសាន៍របស់សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដ្លែងក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ពហុ​បំណង​កំពត នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤​។​a kompot port3 

​កំពង់ផែ​ពហុ​បំណង​កំពត មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ ភូមិ​គីឡូ​១២ សង្កាត់​កោះ​តូច និង​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បង្កើតឡើង នៅក្នុង​អំឡុង​ឆ្នាំ​២០០៥ និង​ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផ្តល់​លិខិតអនុញ្ញាត ឱ្យធ្វើ​ការអភិវឌ្ឍ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​នៅក្នុង​អំឡុង​ឆ្នាំ​២០១២ នៅលើ​ផ្ទៃដី​ទំហំ សរុប ២០៧​ហិកតា ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​កំពត​ផត​។​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ពហុ​បំណង​កំពត ដំណាក់កាល​ទី​១​នេះ បាន​ចំណាយ​ថវិកា សាងសង់​សរុប​ប្រមាណ ១៤០​លាន​ដុល្លារ​អាម៉េរិក ដែលជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​កំពត​ផត​

​លោកប៉េងពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ពហុ​បំណង​កំពត នៅក្នុង​ដំណាក់កាល​ទី​១ បានបញ្ចប់​ការ សាងសង់​ជា​ស្ថាពរ​ស្របតាម​លក្ខណៈ​បច្ចេកទេស​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​សំខាន់ៗ រួមមាន​៖ ចំណត​នាវា មាន​បណ្តោយ​ប្រវែង ៤៥០​ម៉ែត្រ និង​ទទឹង​ប្រវែង ៦០​ម៉ែត្រ មាន​បង្គោល​ចង​ពួរ សម្រាប់​នាវា​ចូល​ច​តែ​អែប​ចំណត​នាវា និង​របាំង​ការពារ​ការប៉ះទង្គិច​នាវា​, ការសាងសង់​ទីលាន កុងតឺន័រ មាន​ទំហំ​ផ្ទៃ​សរុប ៥៥ ០០០​ម៉ែត្រការ៉េ​, ឃ្លាំង​ស្តុក​ទំនិញ​មាន​ទំហំ​សរុប ៨ ៨០០ ម៉ែត្រការ៉េ​, អគារ​ត្រួតពិនិត្យ​ទំនិញ មាន​ទំហំ ១ ៣៣០​ម៉ែត្រការ៉េ​, ការសាងសង់​ច្រកទ្វារ​ចូល​- ចេញ​ផ្នែក​ខាងមុខ មាន​របាំង​ប៉ុស្តិ៍​យាម​ហុំ​ព័ទ្ធ​ដោយ​របង​ជុំវិញ និង​រោង​ម៉ាស៊ីនភ្លើង​ចំនួន ២​កន្លែង រួមទាំង​ការសាងសង់​អគារ​រដ្ឋបាល កម្ពស់ ៣​ជាន់ មាន​ទំហំ​សរុប ១ ៦៨៩​ម៉ែត្រការ៉េ សម្រាប់​ជា​ការិយាល័យ​បំពេញការងារ​រប​ស់បុ​គ្គ​លិ​ក​កំពង់ផែ មន្ត្រី​គយ និង​រដ្ឋាករ​កម្ពុជា មន្ត្រី សុខាភិបាល មន្ត្រី​អន្តោប្រវេសន៍ និង​ការិយាល័យ​របស់​មន្ត្រី​មេបញ្ជាការ​ផែ និង​កណ្ណធារ និង​ការ រៀបចំ​ត្រៀម​នូវ​បន្ទប់​សម្រាប់​ប្រើប្រាស់​ជា​មណ្ឌល​ត្រួតពិនិត្យ​ចរាចរណ៍​នាវា ដែល​ធ្វើ​ប្រតិបត្តិការ ចូល​-​ចេញ​តាម​ផ្លូវទឹក​ផងដែរ​។​

​លោករដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ចំពោះ​ដែនទឹក​របស់​កំពង់ផែ គឺជា​សម្បត្តិ​របស់​រដ្ឋ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ផ្តល់ សិទ្ធិ​ប្រើប្រាស់​ក្នុង​ទំហំ​សរុប ៦៧៨​ហិកតា រួម​ជាមួយនឹង​ការស្ថាបនា​ប្រឡាយ​នាវាចរណ៍ មាន បណ្តោយ ២៦០០​ម៉ែត្រ ទទឹង​ប្រវែង ១៧០​ម៉ែត្រ និង​ជម្រៅ​ទឹក -១០​ម៉ែត្រ ដែល​អាច​អនុញ្ញាត ឱ្យ​នាវា​ចំណុះ ១០ ០០០​តោន ឬ​ស្មើនឹង ៦៦៦TEU ចូល​ចត​បាន​។ ផ្លូវ​នាវាចរណ៍​នេះ ក៏មាន​រៀបចំ​នូវ​កន្លែង​អាង​បត់​សម្រាប់​នាវា​ធ្វើ​ចលនា​បត់ ដែលមាន​អង្កត់ផ្ចិត ១ ០០០​ម៉ែត្រ និង​ការ បំពាក់​នូវ​ពោង​សញ្ញា​ជំនួយ​នាវាចរណ៍ ប្រកបដោយ​សន្តិសុខ និង​សុវត្ថិភាព​។ ដែល​អាច​អនុញ្ញាតឱ្យ​នាវា​ធ្វើ​ប្រតិបត្តិការ​ដឹកជញ្ជូន​ស​ម្រា​ប់​ផ្នែក​ប្រតិបត្តិ​ការផ្ទេរ​ផ្ទុក និង​លើកដាក់​ទំនិញ​, កំពង់ផែ​ក៏បាន​បំពាក់​នូវ​គ្រឿងចក្រ និង​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ធានា​ដល់​ប្រតិបត្តិការ រួមមាន​៖ គ្រឿងចក្រ​លើកដាក់​ចល័ត គែម​ផែ​ប្រភេទ PORT QCS ចំនួន ៣​គ្រឿង ដែល​មួយគ្រឿង​មាន​សមត្ថភាព​លើកដាក់​រហូតដល់ ៤៥​តោន​, គ្រឿងចក្រ​លើកដាក់​កុងតឺន័រ​ចល័ត​នៅ​ទីលាន ប្រភេទ RTG ចំនួន ៣​គ្រឿង និង ការបំពាក់​សម្ភារ​បរិ​ក្ខា​រ​ផ្សេងៗ​ទៀត​ដែល​បម្រើ​ដល់​សកម្មភាព​ប្រតិបត្តិការ​របស់​កំពង់​ផែ រួមទាំង ការបំពាក់​នូវ​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព សន្តិសុខ ដែល​គ្របដណ្តប់​លើ​ដែន​គោក និង​ដែនទឹក របស់​កំពង់ផែ​ផងដែរ​៕a komport port a kompot port1 a kompot port2 
​